logo

គយគន់ប្រភេទ​ផ្កាដ៏ពិសេសនៅលើឧបទ្វីប Son Tra

2024/4/5 | 09:54:00
(VOVWORLD) - ឧបទ្វីប Son Tra ក្នុងទីក្រុង Da Nang មានប្រព័ន្ធអេកូឡូស៊ីចម្រុះ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ នេះត្រូវបានស្គាល់ដល់ជា "តំបន់បៃតង" និង "គ្រាប់ពេជ្រ" របស់ទីក្រុង Da Nang ។ ការស្វែងយល់អំពីរុក្ខជាតិនិងពពួកសត្វដ៏សម្បូរបែបនៅទីនេះ ភ្ញៀវទេសចរនឹងមានឱកាសបានគយគន់ប្រភេទសត្វកម្រដែលមានក្នុងសៀវភៅក្រហមដូចជា៖ ស្វាកន្ទុយសជើងក្រហម  ឆ្មាព្រៃ សំពោច...។

នៅចុងខែមីនានិងដើមខែមេសា នៅតំបន់ព្រៃឈើនៃឧបទ្វីប Son Tra ទីក្រុង Da Nang ផ្កា Lim Xet (ច្រើនតែហៅថាផ្កាលឿង) បានរីកស្គុះស្គាយគ្របដណ្ដប់ជ្រុងមួយនៃព្រៃឈើ។

ការរួមបញ្ចូលគ្នានៃពណ៌ចម្រុះរបស់ផ្កាជាច្រើនប្រភេទ រួមជាមួយសទ្វស្វាកន្ទុយសជើងក្រហម បានទាក់ទាញអ្នកស្រុកនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

រដូវផ្ការីក ធ្វើឲ្យមនុស្សគ្រប់គ្នានៅពេលមកទីនេះ សុទ្ធតែរំភើបចិត្តជាមួយនឹងភាពស្រស់ស្អាតដ៏កម្រមាន។

Lim Xet ជាប្រភេទដើមឈើដែលអាចដុះលូតលាស់បានយ៉ាងល្អនៅតំបន់ឆ្នេរសមុទ្រ ដីគោក និងតំបន់ព្រៃភ្នំ។

ពេលវេលាដ៏ល្អបំផុតដើម្បីគយគន់ទេសភាពផ្កា និងសត្វស្វាកន្ទុយសជើងក្រហម គឺពេលព្រឹកព្រលឹម នៅពេលដែលអ័ព្ទមិនទាន់រលាយ។

សត្វស្វាកន្ទុយសជើងក្រហម ត្រូវបានគេស្គាល់ថាជា "ម្ចាស់ក្សត្រីនៃសត្វពានរ"។

ការដែលសទ្វស្វាកន្ទុយស ជើងក្រហម ឆ្លងកាត់ដើម Lim Xet ពណ៌ឡើងតែងតែទាក់ទាញមនុស្សជាច្រើននៅពេលមកដល់ទីនេះ។

រាល់រដូវផ្កា Lim Xet ភ្ញៀវទេសចរនិងអ្នកថតរូបជាច្រើនមក Son Tra ដើម្បីថតរូប។

ពេលរសៀលក៏ជាពេលដែលសត្វស្វាកន្ទុយស ជើងក្រហម ទៅស្វែងរកអាហារនៅដើមផ្កាពណ៌លឿង។

ពេលមកដល់នៅទីនេះ មនុស្សគ្រប់គ្នាមិនគួរបោះចោលសំរាមទេ គ្រាន់តែគយគន់ទេសភាពនិងថតរូបពេលវេលាដ៏ស្រស់ស្អាតហើយទុកសម្រាប់ខ្លួនឯង៕

TAG
VOV/VOVworld/ឧបទ្វីប Son Tra/សត្វកម្រ​/ទីក្រុង Da Nang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត