logo

គំរូកសិករធ្វើសេដ្ឋកិច្ចពូកែ

2017/12/7 | 06:29:26
(VOVWORLD) -        ក្រៅពីការពង្រីកសេដ្ឋកិច្ចសំរាប់គ្រួសារខ្លួន  គាត់នៅជួយឧបត្ថម្ភដល់ប្រជាកសិករផ្សេងៗឲ្យឈានឡើងធ្វើមានបានទៀតផង។នោះគឺលោក Tran Cong Len អាយុ៧៥ឆ្នាំសព្វថ្ងៃជាប្រធានសមាគមអ្នកធ្វើចំការឃុំ Dao Thanh ទីក្រុង My Tho ខេត្ត  Tien Giang។ លោក Tran Cong Len ជាកម្មាភិបាលមួយរូបដែលជា និច្ចកាលផ្សាភ្ជាប់ជាមួយកសិកម្ម ប្រជាកសិករនិងជនបទដោយចាត់ទុកការសប្បាយរីករាយរបស់កសិករគឺជាសុភមង្គលរបស់ខ្លួន

 

        ក្រៅពីការពង្រីកសេដ្ឋកិច្ចសំរាប់គ្រួសារខ្លួន គាត់នៅជួយឧបត្ថម្ភដល់ប្រជាកសិករផ្សេង  ឲ្យឈានឡើងធ្វើមានបានទៀតផង។នោះគឺលោក Tran Cong Len អាយុ៧៥ឆ្នាំសព្វថ្ងៃជាប្រធានសមាគមអ្នកធ្វើចំការឃុំ Dao Thanh ទីក្រុង My Tho ខេត្ត Tien Giang។ លោក Tran Cong Len ជាកម្មាភិបាលមួយរូបដែលជានិច្ចកាលផ្សាភ្ជាប់ជាមួយកសិកម្ម ប្រជាកសិករនិងជនបទដោយចាត់ទុកការសប្បាយរីករាយរបស់កសិករគឺជាសុភមង្គលរបស់ខ្លួន។

        ក្រៅពីការងារគ្រួសារលោក Tran Cong Len តែងតែលៃទុកពេលវេលា ទៅស្រែចំការជួបសំណេះសំណាលជាមួយបងប្អូនកសិករនៅឃុំ Dao Thanh ទីក្រុង My Tho ដើម្បីណែនាំបច្ចេក ទេសសំរាប់គេធ្វើការផលិតកសិកម្មត្រឹមត្រូវតាមការកំណត់។ ម្យ៉ាងទៀតលោកជាស្ពានតភ្ជាប់រវាងស្ថាប័នជំនាញជាមួយកសិករដោយជួយបងប្អូនបំពេញទម្រង់បែបបទខ្ចីដើមទុនដើម្បីវិនិយោគលើផលិតកម្មទៀតផង។ ស្ដីពីការងារស្ម័គ្រចិត្តអស់រយៈពេល២០ឆ្នាំកន្លងទៅនេះលោក Tran Cong Len បានឲ្យដឹងថា

          “ខ្ញុំនិយមចូលចិត្តកសិកម្មបានជាខិតខំសិក្សារៀនសូត្រហើយយកចំណេះវិទ្យាខាងកសិកម្មមកជួយបងប្អូនពង្រីកការងារបង្កបង្កើនផល។ ខ្ញុំតែងតែជួបសំណេះសំណាលជាមួយប្រជាពលករដើម្បីរួមគ្នាអភិវឌ្ឍការដាំដុះដំណាំស្រូវនិងដើមឈើហូបផ្លែនៅតំបន់ជនបទ។ សកម្មភាពនេះធ្វើឲ្យខ្ញុំត្រេកអរណាស់”។

 លោក Tran Cong Len

        ដោយសារបានបំពាក់បំប៉ន់ចំណេះវិទ្យានិងបទពិសោធន៍ផលិតកម្ម ក្នុងរយៈពេលកន្លងទៅនេះប្រជាកសិករនៅឃុំ Dao Thanh តែងតែឈានមុខគេក្នុងការអនុវត្តរូបសណ្ឋានផលិតកសិកម្មនានា ជាពិសេសគឺរូបសណ្ឋានដាំដុះដំណាំមៀន ក្រូចថ្លុងសំបកខៀវដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នោះ។ តាមលោក Vo Van Thiet ជាកសិករនៅក្រុម 3A ឃុំ Dao Thanh រៀបរាប់ថា ជោគជ័យក្នុងផលិតកម្មឈានឡើងរួចផុតពីភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានគឺមានការរួមវិភាគ ទានរបស់លោក Tran Cong Len។ 

         “ខ្ញុំសង្កេតឃើញថាលោក Tran Cong Len បានផ្សាភ្ជាប់ជាមួយសហករណ៍កសិកម្មតាំង ពីឆ្នាំ១៩៧៨មកនេះ។ ទោះបីជាមិនបានទទួលរបបបៀវត្សក្ដីតែលោកធ្វើការសកម្មណាស់។ លោកបានទាក់ទងជាមួយវិទ្យាស្ថានដើមឈើហូបផ្លែដើម្បីនាំយកពូជដំណាំមកជូន  កសិករដាំដុះ។ ចំណេះវិទ្យាសិកម្មដែលលោកក្ដាប់បានពីវគ្គសិក្សា   នានាគឺសុទ្ធតែបានលោកផ្សព្វ ផ្សាយដល់បងប្អូនវិញ”។

        ទោះបីជាមានអាយុច្រើនហើយក្ដីតែលោក Tran Cong Len នៅព្យាយាមក្រេបជញ្ជក់នូវចំណេះដឹងនិងបច្ចេកទេសកសិកម្ម។ លើចំការមានផ្ទៃដី៧០០០ម៉ែត្រក្រឡានោះលោកបោះទុនដាំដើមមៀន ដូងនិងក្រូចថ្លុងដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នៅមូលដ្ឋានបងប្អូនកសិករហៅលោក”វិស្វកររបស់កសិករ”។ ថ្មីៗនេះលោក Tran Cong Len ត្រូវបានប្រសិទ្ធិនាមជាអ្នកពន្លឿនកសិកម្មឆ្នើមរបស់ខេត្ត Tien Giang ហើយបានបញ្ជូនទៅរដ្ឋធានីហាណូយដើម្បីរាយការពីរូបសណ្ឋានគ្រប់គ្រងអាសន្នរោគ APM ទៅលើវាលស្រែ៕

TAG
VOV/VOVworld/លោក Tran Cong Len

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត