logo

គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ

2016/12/9 | 08:18:03

(VOV)_ខុសប្លែកពីសាលារៀនជាច្រើននៅទីក្រុង  
មណ្ឌលដាក់កង់របស់សិស្សានុសិស្សនៅសាលាមធ្យម 
សិក្សា លេខ៤ ស្រុក Van Ban ខេត្ត Lao Cai មិន 
ត្រឹមតែគ្មានកង់អគ្គីសនីប៉ុណ្ណោះទេ ថែមទាំងបរិមាណកង់នៅទីនេះក៏ជាកង់ខ្ចីដែរ។កង់ខ្ចីទាំងនេះបានផ្សាភ្ជាប់ជាមួយសិស្សានុសិស្សជាច្រើនជំនាន់របស់សាលា ជួយអោយសិស្សក្រីក្របានទៅសាលា។ 

(VOV)_ខុសប្លែកពីសាលារៀនជាច្រើននៅទីក្រុង មណ្ឌលដាក់កង់របស់សិស្សា
នុសិស្សនៅសាលាមធ្យមសិក្សា លេខ៤ ស្រុក Van Ban ខេត្ត Lao Cai (ភាគ​ខាង​ជើង
វៀតណាម) មិនត្រឹមតែគ្មានកង់អគ្គីសនីប៉ុណ្ណោះទេ ថែមទាំងបរិមាណកង់នៅទីនេះ
ក៏ជាកង់ខ្ចីដែរ។កង់ខ្ចីទាំងនេះបានផ្សាភ្ជាប់ជាមួយសិស្សានុសិស្សជាច្រើនជំនាន់របស់
សាលា ជួយអោយសិស្សក្រីក្របានទៅសាលា។ 

គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ

ស្ថិតនៅភាគ​អាគ្នេយ៍របស់ស្រុក Van Ban ខេត្ត Lao Cai សាលាមធ្យម​សិក្សា លេខ
៤ជាទីកន្លែងសិក្សារបស់កុមារទាំងឡាយក្នុងឃុំក្រីក្រពិសេសចំនួន៥៖ Khanh Ha,Khanh
Trung, Chieng Ken, Nam Tha, Liem Phu។ ដើម្បីបាន​ទៅរៀន ​សិស្សានុសិស្សនៅទីនេះ
ត្រូវជំនះពុះពារទៅលើឧបសគ្គជាច្រើន ​ដែល​ក្នុងនោះគឺការធ្វើដំណើរទៅរៀន។ ដោយ
ផ្លូវឆ្ងាយ បានជាសិស្សានុសិស្សជាច្រើនបានមករៀនយឹត ហើយមានប្អូនមួយចំនួន
បានឈប់រៀនដោយសារ​ផ្ទះនៅ​តំបន់ឆ្ងាយដាច់ស្រយាល។ ពីមូលហេតុនេះ បណ្ដាលោក
គ្រូ អ្នកគ្រូនៅទីនេះបានបង្កើតឡើងគំរោងការណ៍អោយខ្ចីកងទៅសាលា។ លោកគ្រូ
 Luc Cao Cuong នាយករងសាលា បានអោយដឹងថា៖

          “ គោលដៅរបស់កម្មវិធីនេះគឺចលនាសិស្សានុសិស្សទៅរៀន។ តាមរយៈការជួយ
ឧបត្ថម្ភពីសាលា សិស្សានុសិស្សក៏យល់ដឹងបាន និងត្រៀមខ្លួនជាស្រេចទៅរៀនតាម
ម៉ោងកំណត់ ហើយការសិក្សារៀនសូត្របានល្អជាង។”

គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ

ប្រការពិសេសរបស់កម្មវិធីនេះគឺកង់ទាំងនេះមិនជូនទេ ហើយត្រឹមអោយខ្ចីតែ
ប៉ុណ្ណោះ។ គោលដៅរបស់សាលាគឺសិស្សានុសិស្សត្រូវទៅរៀនដោយថ្មើជើង មានចម្ងាយ
ជាង៥គីឡូម៉ែត្រនឹងបានខ្ចីកង់។ ដើម្បីកសាងមូលនិធិកង់នេះ ​សាលាបានប្រមូលផ្តុំ
​ពីគ្រប់កម្លាំងនិងអំពាវនាវសម្បុរសជនជួយឧបត្ថម្ភ។

          ​មូលនិធិកង់ខ្ចីនេះត្រូវបានកសាងពីឆ្នាំ២០១០មក។​ នាគ្រាដំបូង ​ដោយ​មាន
បរិមាណទឹកប្រាកតិចតូច សាលាបានទិញកង់ចាសចំនួន៤គ្រឿងតែប៉ុណ្ណោះដើម្បី
​សិស្សបួននាក់មានស្ថានភាពលំបាកជាងគេ ​និងផ្ទះនៅឆ្ងាយជាង​គេ​ខ្ចីទៅ​រៀន​។ ក្នុង
រយៈពេល៦ឆ្នាំកន្លងទៅ ដោយមានការខំប្រឹងប្រែងដោយឥតឈប់​ឈររបស់លោកគ្រូ
 អ្នកគ្រូ ដល់នាបច្ចុប្បន្ននេះ សាលាបានមានកង់១២៥គ្រឿង ជួយអោយសិស្សចំនួន
៤០០នាក់បានទៅសាលារៀន។ ប្អូន Vuong Van Huong សិស្សថ្នាក់ទី១១  សាលាមធ្យមសិក្សា លេខ៤ បានចែករំលែកថា៖

          “ មុននេះ ប្អូនៗទៅរៀនជួបការលំបាកជាច្រើនណាស់ តែងតែមកយឹត​ដោយ
សារផ្ទះនៅឆ្ងាយ។ ប៉ុន្តែ ចាប់ពីពេលមានកង់នេះ ចំណាយពេលវេលាទៅសាលារបស់
យើងខ្ញុំបានកាត់បន្ថយជាច្រើន។ ប្អូនឃើញថាកម្មវិធីនេះជាក់ស្ដែង​និងមានអត្ថ
ន័យច្រើនណាស់។”

គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ

ដោយសារមានកម្មវីធីនេះ នាបច្ចុប្បន្ន សាលាគ្មានសិស្សានុស្សាឈប់រៀនដោយ
សារផ្ទះនៅឆ្ងាយឡើយ។ ទន្ទឹមនឹងនោះ អត្រាសិស្សានុសិស្សពូកែក៏បានកើនឡើង ពី
២០%ក្នុងឆ្នាំសិក្សា ២០១០ - ២០១១ និងនាបច្ចុប្បន្ន បានកើន​ឡើង​ដល់ជាង៤០%។ 
ក្នុងចំណោមសិស្សខ្ចីកង់នេះ មានសិស្សមួយចំនួន​ទទួល​បានស្នាដៃសិស្សពូកែថ្នាក់
ស្រុក ថ្នាក់ខេត្តទៀតផង។ 

          បណ្ដាកង់ខ្ចីនេះបាននិងកំពុងជាអំណោយថ្លៃថ្លាចំពោះសិស្សានុសិស្សនៅ​ទីនេះ 
រួមចំណែកកាត់បន្ថយចំងាយផ្លូវទៅរៀនផង និងផ្សាភ្ចាប់មនោសញ្ជេតនា​រវាងគ្រូ
បង្រៀនជាមួយសិស្សានុសិស្ស ហើយបង្ហោះសុបិនរបស់សិស្សានុសិស្សនៅទីនេះបាន
ទៅឆ្ងាយថែមទៀត៕ 

TAG
គំរោងការណ៍/ខ្ចីកង់/សិស្សានុសិស្សក្រីក្រ/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត