logo

គ្រាប់អង្ករកុសលទាន

2012/11/1 | 05:28:09

ដោយទទួលដំណឹងឲ្យដឹងថា៖ប្រជាជននៅខេត្តនានា​
ស្ថិតនៅភាគកណ្តាលវៀតណាមត្រូវរងផលប៉ះពាល់ដ៍​
ធ្ងន់ធ្ចរដោយទឹកជំនន់នាដើមខែកញ្ញាកន្លងទៅ លោក ​
Tran Thanh Long  នៅវិថី Vu Pham Hamខ័ណ្ឌ​CauGiay​
ទីក្រុងហាណូយបានជួយឧបត្ថម្ភជាអង្ករចំនួន១០តោនជូនប្រជាជននៅភាគកណ្តាល។ក្នុងរយះពេលរាប់សឹបឆ្នាំកន្លងមកលោកបានធ្វើប្រការនេះប្រកបដោយស្ងៀមស្ងប់ក្នុង
បំណងចែករំលែកគ្រាប់អង្ករកុសលទានជាមួយជននៅជួបការលំបាក។

​​​​​​​​​​​​​​                   

ជូនអំណោយដល់ដៃជនរួមជាតិ(រូបថតInternet)

Vovworld-ពេលស្តាប់ឮព័ត៏ឲ្យដឹងថា៖ខ្យល់់ព្យុះបក់បោកទៅលើខេត្តនានា
នៅភាគកណ្តាលវៀតណាមម្តងៗបេះដូងលោក Tran Thanh Long  ហាក់
ដូចជារឹតរួតឡើង។ឆ្នាំណាក៍ដូចជាឆ្នាំណាដែរប្រជាជននៅភាគកណ្តាល
ក៍ត្រូវរងផលប៉ះពាល់ដោយខ្យល់ព្យុះ ទឹកជំនន់។និងលោក Tran Thanh Long មិនអាចស្ងប់ចិត្តបានឡើយ។កើតចេញនិងពេញរូបពេញរាងនៅដំបន់ដីនេះ
លោកយល់ច្បាស់នូវការលំបាកនឿយណាយរបស់ប្រជាជ​ននៅទីនេះ។រូបភាពអ្នកដំបន់ប្រយុទ្ឋទប់ទល់នឹងទឹកជំនន់ផ្តះនានាលិចជ្រៅក្នុងទឹកនិង
ស្ថានភាពខ្វះអង្ករអំបិលធ្វើឲ្យលោកមិនធ្វើព្រងើយបានឡើយ។លោក Tran
Thanh Longរៀបរាប់ថា៖“ នាគ្រានោះខ្ញុំក៍ជួបការលំបាកជាច្រើនដែរ។ប៉ុន្តែខ្ញុំ
ឃើញមានភ័ពសំណាង ជាច្រើនប្រៀបធៀបនឹងជនផ្សេងទៀត។ជនខ្លះៗគ្មាន
បាយហូបអាវពាក់និងផ្ទះសម្បែងត្រូវលិចក្នុងទឹក  “។

ជាជនវៀតណាម១រូបគ្មាននរណាអាចធ្វើព្រងើយចំពោះមុខស្ថានភាពលំបាក
របស់ជនរួមជាតិនៅភាគកណ្តាលទេពេលត្រូវប្រយុទទប់ទល់នឹងគ្រោះធម្មជាតិ
ដើម្បីដណ្តើមជីវិត។ដោយហេតុនេះលោកLongចង់ចែករំលែកចានបាយ១ចំណែក
របស់ខ្លួនជូនគេ។ស្តីពីដួងចិត្តរបស់លោកLongចំពោះជនរងគ្រោះដោយគ្រោះ
ធម្មជាតិលោកDoan Van Thai អគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាម
អោយដឹងថា​៖“  លោកLongបានចូលរួមសកម្មភាពជួយឧបត្ថម្ភជនរួមជាតិនៅគ្រប់
ទិសទីក្នុងទូទាំងប្រទេសដែលរងផលប៉ះពាល់ដោយទឹកជំនន់និងគ្រោះធម្មជាតិ ។មានពេលខ្លះលោកជូនអំណោយដល់ដៃជនរួមជាតិជាផ្ទាល់និងពេលខ្លះៗលោក
ផ្ញើតាមរយះអង្គការនានាប្រចាំនៅស្រុកកំណើត“។

​​​​​​​​​​​​​​​​​​                  

រូបថតInternet

ធ្លាប់ឆ្លងកាតលើដំនាក់កាលលំបាកបានជាលោកយល់ច្បាស់ពីភាពក្រីក្រតោកយាក។ក្រោយពិចាកចេញពីជួរទ័ព លោក Tran Thanh Longដោយបាតដៃទទេបានធ្វើរបរ
ជាច្រើនដើម្បីចិញ្ចឹមជីវិត។ហេតុនេះហើយលោកងាយយោគយល់ជាមួយស្ថានភាព
លំបាកអភ័ពសំណាងរបស់ជនរួមជាតិ។លោកបានជួយឧបត្ថម្ភបង​Tran Huu Nhung
ជាជនក្រីក្រ១នាក់នៅខេត្តDac Lac ក្នុងការរកការងារធ្វើចិញ្ចឹមជីវិត។ឥឡូវនេះជីវភាព
រស់នៅរបស់បងNhungបានធូធាគ្រាន់បើជាច្រើន។ស្តីពីទង្វើរបស់លោកLongបង
Nhungចែករំលែកថា៖”  លោកLongបានជួយឧបត្ថម្ភខ្ញុំជាច្រើនក្នុងការបង្កើតការងារធ្វើ
និងកន្លែងរស់នៅ។លោកនៅ    ជួយឧបត្ថម្ភជនក្រីក្រជាច្រើនរូបទៀត“។

លោកLongរំពឹងគិតថា៖ទង្វើសម្បុរសធម៏គឺចេញមកពីដួងចិត្តរបស់ជនម្នាក់ៗនិងមិន​
មានន័យថា៖មានធូធាគ្រាន់បើទើបធ្វើបាន។ទង្វើសម្បុរសធម៏ចំពោះលោកគឺបាន
ចែករំលែកនិងជួយឧបត្ថម្ភបណ្តាជនមានស្ថានភាពលំបាក៕

TAG
គ្រាប់អង្ករកុសលទាន/លោក Tran Thanh Long/ទីក្រុងហាណូយ/ជនរងគ្រោះ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត