logo

គ្រួសារចុងក្រោយនៅទីក្រុហាណូយដែលថែរក្សារបរធ្វើរបាំងមុខក្រដាស

2018/9/23 | 01:00:00
(VOVWORLD) - ក្រោយពីការប្រកបរបរអស់រយៈពេល៤៥ឆ្នាំ រហូតមកដល់ពេលនេះ គ្រួសារលោក Nguyen Van Hoa អាយុ៦៤ឆ្នាំ និងប្រពន្ធគឺលោកស្រី Dang Huong Lan អាយុ៦០ឆ្នាំ ជាគ្រួសារតែមួយគត់នៅរដ្ឋធានីហាណូយដែលនៅ តែថែរក្សារបរធ្វើរបាំងមុខនៃឥស្សរៈជនប្រជាប្រិយពីក្រដាសកាសែតចាស់ៗនិងម្សៅដំឡូងមី។

នៅក្នុងបន្ទប់មានទំហំជិត១៥ម៉ែត្រការ៉េនៃផ្ទះសម្បែងនៅលើវិថី Hang Than ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ប្ដីប្រពន្ធលោក Hoa និងលោកស្រី Lan កំពុងធ្វើរបាំងមុខប្រកបដោយភាពមមាញឹក។

ពួកគេធ្វើចាប់ពីពេលព្រឹករហូតដល់ពេលល្ងាច។

លោក Hoa បានឲ្យដឹងថា ត្រូវគូររបាំងមុខយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្ន។ ប្រសិនបើគូរដោយលក្ខណៈខ្ជីខ្ជា គឺឥស្សរៈជនមិនមាន “ព្រលឹង” ឡើយ។

គ្រួសារលោកប្រកបរបរនេះពេញមួយឆ្នាំ ប៉ុន្តែនារដូវក្ដៅ គេធ្វើបានច្រើនជាង ដោយសារគេត្រូវហាលរបាំងមុខទាំងនោះឲ្យស្ងួត។ ដើម្បីធ្វើបានរបាំងមុខមួយ ត្រូវចំណាយពេលវេលា១ម៉ោង។

ការធ្វើរបាំងមុខមានដំណាក់កាលជាច្រើន ចាប់តាំងពីការចម្អិនដំឡូងមីធ្វើជាកាវបិទរហូតដល់ការជ្រើសរើសក្រដាសកាសែតចាស់ៗ។ ក្រដាសកាសែតបានហែកជាចំណែកតូចៗ ហើយយកមកដាក់នៅក្នុងពុម្ភដើម្បីបង្កើតរូបរាង។ ហាលពុម្ភឲ្យស្ងួត ទើបយកទៅគូរនិងតុបតែង។

របាំងមុខក្រដាសជាផលិតផលមានសុវត្ថិភាពនិងជិតស្និទ្ធជាមួយមនុស្ស។

ដើម្បីធ្វើឡើងរបាំងមុខមួយដ៏ស្អាតផងនិងមាន “ព្រលឹង” ផង មិនត្រឹមតែត្រូវមានថ្វីដៃស្ទាត់ជំនាញប៉ុណ្ណោះទេថែមទាំងត្រូវមានការជក់ចិត្តនឹងមុខរបរនេះទៀតផង៕


TAG
VOV/VOVworld/របាំងមុខ/ក្រដាស/ទីក្រុងហាណូយ/បុណ្យសំពះព្រះខែ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត