logo

គោលដៅទេសចរណ៍គួរឲ្យទាក់ទាញចំនួន ៣ នៅខេត្ត Ninh Binh ក្នុងឱកាសបុណ្យតេតប្រពៃណី ២០២១

2021/2/20 | 07:22:00

(VOVWORLD) - នៅភាគខាងជើង Ninh Binh ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញក្នុងឱកាសបុណ្យតេត ២០២១ ដោយមានរមនីយដ្ឋានល្បីល្បាញចំនួន ៣ គឺ ល្អាង Mua  Trang An  និងវត្ត Bai Binh។

 
 

ល្អាង Mua   បន្តនាំមុខគេក្នុងបញ្ជីគោលគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតក្នុងឱកាសបុណ្យតេត មិនត្រឹមតែនៅខេត្ត Ninh Binh ប៉ុណ្ណោះទេ ថែមទាំងនៅភាគខាងជើងទៀតផង។

ប៉ុន្មានឆ្នាំកន្លងមក គោលដៅទេសចរណ៍នេះបានក្លាយជាទីមកដល់ដែលត្រូវបានភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកចូលចិត្ត។

ទេសភាពស្រស់ស្អាតនៅរដ្ឋធានីបុរាណ។

មានមនុស្សតិចណាស់ដែលដឹងថានិទាឃរដូវគឺជាពេលវេលាមួយ ដ៏ស្រស់ស្អាតបំផុតនៅ ល្អាង Mua ។

វត្ត Bai Binh នេះគឺជារមនីយដ្ឋានដ៏ល្បីល្បាញបំផុតនៅខេត្ត Ninh Binh ដែលមានទីតាំងស្ថិតនៅក្នុងមណ្ឌលអេកូទេសចរណ៍ Bai Dinh – Trang An ជាមួយប្រវត្តសាស្ត្រជាង ១ ពាន់ឆ្នាំ ដោយផ្សារភ្ជាប់ជាមួយរាជវង្សជាច្រើន ចាប់ពីរាជវង្ស Dinh រាជវង្ស Tien Le រហូតដល់រាជវង្ស Ly។

វត្ត Bai Binh គឺជាវត្តមួយដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍  ហើយមានចម្ងាយ ៩៥ គីឡូម៉ែត្រពីទីក្រុងហាណូយដែលមានផ្ទៃដី ៥៣៩ ហិកតារួមទាំងវត្តបុរាណនិងវត្តថ្មី។

វត្ត Bai Binh រួមមានវត្តបុរាណនិងវត្តថ្មី។ វត្តបុរាណមានទីតាំងស្ថិតនៅលើជម្រាលភ្នំស្ងាត់។

ទន្ទឹមនឹងនេះវត្តថ្មីមានភាពល្បីល្បាញជាមួយស្ថាបត្យកម្មដ៏ស្រស់បំព្រង ពោរពេញទៅដោយសញ្ញាសម្គាល់នៃបណ្ដាភូមិរបរប្រពៃណីវៀតណាម។

Trang An តែងតែជាគោលដៅទេសចរណ៍ក្នុងឱកាសនិទាឃរដូវដ៏គួរឲ្យទាក់ទាញបំផុត។

អញ្ជើញមកដល់កន្លែងនេះភ្ញៀវទេសចរហាក់ដូចជាត្រូវបានសម្របខ្លួនក្នុងបរិយាកាសដ៏ស្រស់បំព្រង គយគន់ទូកនៅលើទន្លេ Sao Khe។

នាប៉ុន្មានឆ្នាំកន្លងទៅ Ninh Binh តែងតែ ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតក្នុងឱកាសបុណ្យតេត។

ក្រៅពី ល្អាង Mua  Trang An  និងវត្ត Bai Binh រាជធានីបុរាណនេះនៅតែមានកន្លែងទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើនទៀតផងដែរ៕ 
TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត