logo

គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមគឺចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក

2026/2/21 | 08:09:53
(VOVWORLD) - ប្រការនេះត្រូវបានរដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយ ជុង  អះអាងនៅពេលឆ្លើយបទសម្ភាសន៍សារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា នៅសហរដ្ឋ អាមេរិក របស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។
រដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយ ជុង  (រូបថត៖ VOV)

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហោយ ជុង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក អគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា បានបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក្នុងពេលជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ; ជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសម្ចាស់ផ្ទះ និងដៃគូអន្តរជាតិ ក្នុងនោះមានបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។

លោករដ្ឋមន្ត្រី ឡេ ហោយ ជុង បានសង្កត់ធ្ងន់ថា សារព័ត៌មានអន្តរជាតិ និងមតិសាធារណៈវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាម និងសមាជិកស្ថាបនិករបស់លោកអគ្គលេខាបក្សនៅក្នុងក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា និងការចូលរួមរបស់លោកអគ្គលេខាបក្សតូ ឡឹមនៅក្នុងកិច្ចប្រជុំនេះ។ ការចូលរួមរបស់វៀតណាមឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក ក៏ដូចជាការទទួលស្គាល់ និងការគោរពពីអន្តរជាតិចំពោះគោលជំហររបស់វៀតណាម និងសមត្ថភាពចូលរួមចំណែករបស់វៀតណាម។

ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អគ្គលេខាបក្ស លោកតូ ឡឹម បានចែករំលែកទិសដៅអភិវឌ្ឍន៍ និងគោលនយោបាយការបរទេសរបស់វៀតណាម ដោយបន្តលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូ ក្នុងនោះមានប្រទេសម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ស្របតាមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ត្រី ឡេ ហោយ ទ្រុង ក៏បានបញ្ជាក់ថា ក្នុងរយៈពេលខាងមុខ វៀតណាមនឹងធ្វើការស្រាវជ្រាវជាក់ស្តែង និងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ផែនការសន្តិភាព ដែលមានទិសដៅសំខាន់ៗចំនួនបី ក្នុងនោះមានស្ថេរភាពនៅតំបន់ហ្គាហ្សា និងធានាការអនុវត្តបទឈប់បាញ់; អនុវត្តដំណើរការកសាងឡើងវិញរយៈពេលវែងសម្រាប់តំបន់ហ្គាហ្សា កសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាព ការគ្រប់គ្រង និងអភិបាលកិច្ចរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ វៀតណាមអាចចូលរួមក្នុងសកម្ភាព មនុស្សធម៌ សកម្មភាពស្ថាបនា បន្តចូលរួម ឬគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិភាពនៅមជ្ឈិមបូព៌ា សន្តិភាព និងស្ថិរភាពនៅតំបន់ហ្គាហ្សា ជាពិសេសគឺធានាសិទ្ធិជាតិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងនោះមានសិទ្ធិក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន៕

TAG
VOV/VOVworld/គោលនយោបាយ/កិច្ចការបរទេស/វៀតណាម/ចូលរួមចំណែក/សន្តិភាព/ការអភិវឌ្ឍ/ពិភពលោក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត