logo

ចាក់គ្រឹះដ៏​រឹងមាំសម្រាប់រដ្ឋសភាក្នុង​អាណត្តិថ្មី

2026/3/19 | 12:00:50
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែមីនា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំសម៧យបិទ។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ រូបថត៖ Le Tuyet/VOV

ថ្លែងនៅក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តរក្សាស្មារតីទទួលខុសត្រូវ សម្របសម្រួលយ៉ាងជិតស្និទ្ធ រៀបចំខ្លឹមសារនិងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថា សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក វិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សកម្មភាពរបស់រដ្ឋសភាក្នុងអាណត្តិថ្មី៖ “បន្តយកចិត្តទុកដាក់ រៀបចំខ្លឹមសារនិងដំណាក់កាលនីមួយៗយ៉ាងហ្មត់ចត់ ដោយធានាថា ការងារទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញ ប្រកបដោយសមកាលកម្ម និងទាន់ពេលវេលា។ ដំបូងបង្អស់ ត្រូវការរៀបចំយ៉ាងហ្មត់ចត់លើការងារបុគ្គលិក។ ទីពីរ ត្រូវសុក្រឹត្យ និងដាក់បញ្ចូលមតិយោបល់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ជូនឯកសារផ្លូវការនៃសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចចិត្ត ទៅកាន់សមាជិកសភាដែលជាប់ឆ្នោតឱ្យបានឆាប់ៗ។ មិនដូចអាណត្តិមុនៗទេ នៅក្នុងសម័យប្រជុំដំបូងនៃអាណត្តិថ្មី រដ្ឋសភានឹងពិចារណា ផ្តល់យោបល់និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តជាច្រើនក្នុងពេលដំណាលគ្នា។ ដូច្នេះហើយ ការងាររៀបចំត្រូវតែមានភាពហ្មត់ចត់ជាងមុន”។

តាមផែនការ នៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី១៦ រដ្ឋាភិបាលនឹងដាក់ជូនសេចក្តីព្រាងច្បាប់ចំនួន ៩ និងសេចក្តីសម្រេចចិត្តចំនួន ១៕

TAG
VOV/VOVworld/ចាក់គ្រឹះដ៏​រឹងមាំ/រដ្ឋសភានីតិកាលទី ១៦/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត