logo

ចំការ​ក្រូចថ្លុង Phuc Dien - កន្លែង " check-in " ពិសេសក្នុងអំឡុងថ្ងៃបុណ្យតេត​ប្រពៃណី

2024/1/26 | 09:56:06
(VOVWORLD) - នៅពេលគយគន់ផ្លែក្រូចថ្លុងពណ៌លឿងបញ្ចេញក្លិនក្រអូប យើងដឹងថាបុណ្យតេតកំពុងមកដល់ហើយ។

ក្នុងប៉ុន្មានថ្ងៃនេះ ចំការក្រូចថ្លុងភូមិ Dien (សង្កាត់ Phuc Dien ខណ្ឌ Bac Tu Liem ទីក្រុងហាណូយ) កំពុងទុំឡើង។

លោក Nguyen Gia Dung ម្ចាស់ចំការ Dung Thu (សង្កាត់ Phuc Dien ខណ្ឌ Bac Tu Liem ទីក្រុងហាណូយ) បានឲ្យដឹងថា ដើមក្រូចថ្លុងអាយុ ២៩ ឆ្នាំចំនួន ២០០០ ដើម របស់គ្រួសារលោក ឆ្នាំណាក៏មានផ្លែរយោនរយានទន់មែក។

ទេសភាពដ៏ស្រស់ត្រកាល ដូចផ្ទាំងគំនូរ បានទាក់ទាញភ្ញៀវទេសចរជាច្រើន មកទស្សនានិងថតរូបអនុស្សាវរីយ៍។

កញ្ញាជាច្រើននាក់ស្លៀកពាក់អាវផាយ កំពុងថតរូបអនុស្សាវរីយ៍ក្នុងឱកាសបុណ្យតេតប្រពៃណី។

តម្លៃចូលចំការគឺ ៥០ ០០០ ដុង/មនុស្សម្នាក់។ ភ្ញៀវមកទស្សនាក៏អាចទិញក្រូចថ្លុងដោយផ្ទាល់នៅក្នុងចំការ ដោយមានតម្លៃចាប់ពី ១០ ០០០ ទៅ ៤០ ០០០ ដុង/ផ្លែ (អាស្រ័យតាមប្រភេទ)។

នៅពេលមើលឃើញផ្លែក្រូចថ្លុងពណ៌លឿងបញ្ចេញក្លិនក្រអូប យើងដឹងថាបុណ្យតេតមកដល់ហើយ។

កសិករធ្វើការយ៉ាងមមាញឹក នាប៉ុន្មានថ្ងៃចុងឆ្នាំ។

ក្រូចថ្លុងភូមិ Dien គឺជាផ្លែឈើដ៏ពិសេសរបស់ទីក្រុងហាណូយតាំងពីបុរាណកាលមក ដូច្នេះហើយ ឈ្មួញកណ្តាលនៅតាមបណ្តាខេត្តក្រុងជាច្រើនបានមកចំការដើម្បីប្រមូលទិញក្រូចថ្លុងភូមិ Dien ក្នុងបរិមាណធំ៕

TAG
VOV/VOVworld/​ក្រូចថ្លុង/បុណ្យតេត​ប្រពៃណី/កសិកម្ម/ទេសចរណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត