(VOVWORLD) - នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។
ក្នុងឆ្នាំ ២០២៥ កំពង់ផែអ្នកដំណើរអន្តរជាតិ ហាឡុង ខេត្ត ក្វាងនិញ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ឱ្យមកទស្សនា។ (រូបថត៖ VOV-ភាគឦសាន) |
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ទំនើប បានទាក់ទាញវិនិយោគិនឱ្យបណ្ដាក់ទុនចូលមកខេត្តក្វាងនិញ។ (រូបថត៖ VOV-ភាគឦសាន) |








