logo

ចាប់ផ្តើមយុទ្ធនាការសាងសង់ផ្ទះសម្បែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់

2025/12/3 | 12:00:35
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣ ខែធ្នូ នៅភូមិ Lam Tuyen 2 ឃុំ D'Ran ខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh បានចូលរួមក្នុងពិធីបើកយុទ្ធនាការសាងសង់ និងជួសជុលផ្ទះសម្បែងរបស់ប្រជាជន ដែលរងការខូចខាត ឬដួលរលំដោយសារគ្រោះមហន្តរាយធម្មជាតិ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Lam Dong។
ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh និងក្រុមការងារមជ្ឈិមបានធ្វើការជាមួយខេត្ត Lam Dong ស្តីពីការជំនះពុះពារផលវិបាកនៃទឹកជំនន់។ រូបថត៖ VOV

នេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធីសាងសង់ផ្ទះសម្បែងយ៉ាងឆាប់រហ័សសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ បំផុសដោយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ថ្នាក់ដឹកនាំខេត្ត Lam Dong បានបញ្ជាក់ថា នឹងបញ្ចប់ការសាងសង់ផ្ទះសម្បែងថ្មីសម្រាប់គ្រួសារដែលបានដួលរលំមួយផ្នែក ឬដួលរលំទាំងស្រុងមុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ និងជួសជុលផ្ទះដែលរងការខូចខាតមុនថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥។

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ថ្លែងក្នុងសម័យប្រជុំ។ រូបថត៖ VOV

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh និងថ្នាក់ដឹកនាំខេត្ត Lam Dong បានប្រគល់អំណោយចំនួន ១០ចំណែក ដល់គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់នៅឃុំ D'Ran; ចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនឱ្យជំនះលើការលំបាក ស្ថេរភាពជីវភាពរស់នៅ និងស្តារផលិតកម្មឡើងវិញ។ ទឹកជំនន់នាពេលថ្មីៗនេះ បានបណ្តាលឱ្យផ្ទះ ២៣ ខ្នងនៅខេត្ត Lam Dong ដួលរលំនិងលិចលង់ទាំងស្រុង ហើយត្រូវការសាងសង់ថ្មី;  ផ្ទះ ២០៦ ខ្នងរងការខូចខាតនិងត្រូវការជួសជុល។ ខេត្ត Lam Dong បានឧបត្ថម្ភថវិកា ១២០ លានដុង សម្រាប់ផ្ទះដែលដួលរលំទាំងស្រុង និងថវិកា ២០-៤០ លានដុងសម្រាប់ផ្ទះដែលរងការខូចខាត៕

TAG
VOV/VOVworld/ផ្ទះសម្បែង/ជំនះលើ​ផលវិបាក់​នៃ​ទឹកជំនន់/គ្រោះធម្មជាតិ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត