logo

ចម្ការណាមបូនៅ Hawaii អាមេរិក

2015/6/19 | 08:37:48
Vovworld-ជួរដើមស្លាត្រង់ភ្លឹងទ្រងដើមម្លូខៀវស្រងាត់
ផ្លែខ្នុរដ៏ឆ្ងុយឆ្ងាញ់ ជា​ទេសភាពវិសេសហាក់ដូចជាមាន
តែត្រឹមនៅចម្ការណាមបូ(ភាគខាងត្បូងវៀតណាម)​តែ
ប៉ុណ្ណោះទេ ប៉ុន្តែមិនសូវមានអ្នកណាដឹងថាវាមានវត្តមាន
នៅកោះ Hawaii ជារដ្ឋដ៏​ល្បីឈ្មោះនៃប្រទេសអាមេរិកនៅកណ្ដាលសមុទ្រប៉ាស៊ីហ្វិក
សោះ។ នោះជាកសិដ្ឋាន​របស់លោក Lam Hanh ជនជាតិអាមេរិកដើមកំណើតវៀត
ណាមដែលកំពុងរស់​នៅ Hawaii។


ចម្ការណាមបូនៅ Hawaii អាមេរិក (VOV)

        Vovworld-ក្នុងកសិដ្ឋានមានទំហ៊ំប្រមាណ១ហិកតាដ៏ស្ងាត់ជ្រងុំសុខសាន្ត
ត្រាណ មានបុរសម្នាក់កំពុងបេះស្លឹកស្លា។ បេះបានស្លឹកនីមួយៗលោកបានរៀប
​ស្លឹក​ដាក់ជាន់​លើគ្នាយ៉ាងម៉ត់ចត់។​ ស្លឹកម្លូនេះនឹងបានបញ្ជូនទៅដីគោកដើម្បី​
លក់ឲ្យ​បង​ប្អូនអាណិកជនវៀតណាមនិងសហគមន៍ជនដើមកំណើតផ្សេងៗគ្នា
នៅទ្វីបអាស៊ី។ កសិដ្ឋានបានស្ថិតនៅជើងភ្នំមួយនៅដំបន់ Oahu ជាកោះមាន
ចំនួនមនុស្សច្រើន​បំផុតនៅ Hawaii។ ក្នុងចម្ការមានបន្លែផ្លែឈើជាច្រើនប្រភេទ
មិនខុសគ្នាពីផ្សារកសិផលតូចមួយ​នៅវៀតណាមទេ។ លោក Lam Hanh ម្ចាស់
កសិដ្ឋានបានឲ្យដឹងថា៖

        “នៅទីនេះមិនខ្វះអ្វីឡើយ។​វៀតណាមមានអ្វីគឺនៅទីនេះក៏មានដែរ។ ស្លឹក
​ចាព្លូ ស្លឹកម្លូ និងជីក្រអូបគ្រប់ប្រភេទ។ ដើមឈើហូបផ្លែគឺមានផ្លែមៀនស្វាយខ្នុរ
ជាដើម។”

កសិដ្ឋានរបស់លោក Lam Hanh ជនជាតិអាមេរិកដើមកំណើតវៀតណាមដែលកំពុងរស់នៅ Hawaii (VOV)


មុននេះ២០ឆ្នាំយុវជនណាមបូម្នាក់ត្រឹមតែចេះធ្វើកសិកម្មមិនដែលគិតថានឹងមាន
ថ្ងៃទៅប្រទេសអាមេរិកបង្កើតកសិដ្ឋានឡើយ។ ប៉ុន្តែនៅថ្ងៃមួយ ប្រពន្ធរបស់​លោក
ជានារីជនជាតិវៀតណាមដើមកំណើតកម្ពុជាត្រូវបានសាច់ញាតិធានាឲ្យទៅ
អាមេរិក គ្រួសារទាំងមូលបានចេញទៅប្រទេសអាមេរិក។

        នាគ្រាដំបូងនៅប្រទេសអាមេរិក ជីវភាពរស់នៅរបស់គ្រួសារលោក Hanh
លំបាកណាស់។ មិនចេះភាសាអង់គ្លេស វិជ្ជាជីវគឺគ្មានឡើយ ប្តីប្រពន្ធ​ទាំងពីរ​នាក់
​ត្រូវស៊ីឈ្នូលឲ្យគេហើយលក់អីវ៉ាន់ដើម្បីរកស៊ីចិញ្ចឹមកូន។ ក្រោយរយៈពេលមួយ
​លោកបានចូលដីទំនេររបស់ជនអាមេរិកម្នាក់។ នាគ្រាដំបូងប្តីប្រពន្ធលោក Hanh
ត្រឹមតែដាំបន្លែលក់ឲ្យសហគមន៍ជនដើមកំណើតទ្វីបអាស៊ីនៅ Hawaii ពីព្រោះ
​បន្លែងាយដាំដុះនិងឲ្យប្រមូលផលលឿន។ ក្រោយនោះបានឃើញនៅមាន​ដី​ទំនេរ
ជាច្រើនគាត់បានគិតដល់ការដាំដើមឈើហូបផ្លែ។ លោក Lam Hanh បាន​ឲ្យដឹងថា៖

        “អាកាសធាតុនៅទីនេះល្អជាងនៅវៀតណាម។ ប្រសិនបើនៅវៀតណាម​ដើម
​ឈើត្រូវដាំប្រមាណ៥ឆ្នាំនោះ នៅទីនេះត្រឹមតែ៣ឆ្នាំគឺចេញផ្លែហើយ។”

        បែកស្លឹកម្លូរួចហើយគឺដល់ពេលថ្ងៃត្រង់។ មិនបានហូបបាយថ្ងៃត្រង់ លោក
Hanh បានបើករថយន្តទៅចម្ការស្លឹកចាព្វូឆ្ងាយពីនោះជាង១គីឡូម៉ែត្រដើម្បី​ប្រមូល
ផលឲ្យទាន់ម៉ោង។ លោក Hanh បានឲ្យដឹងថា ប្រភេទបន្លែនេះត្រូវបាន​ជនទ្វីប
អាស៊ីនៅអាមេរិកចូលចិត្តណាស់។ ក្រោយរយៈពេល១៦ឆ្នាំ ពីការលក់​ជុំវិញក្នុង
ប្រជុំកោះ Hawaii នោះ ឥឡូវនេះជារៀងរាល់សប្ដាហ៍លោក Hanh បាន​នាំចេញទៅ
ដីគោកបន្លែផ្លែឈើរាប់សិបធុងដោយមានចំណេញរាប់ពាន់ដុល្លារ​អាមេរិក។ លោក
បានសំណេះសំនាលថា នៅទីនេះបាន២០ឆ្នាំប៉ុន្តែមិនចូលចិត្ត​ម្ហូប​​លោកខាងលិច
ឡើយ ត្រឹមតែនិយមចូលចិត្តម្ហូបវៀតណាមតែប៉ុណ្ណោះទេ។ ហេតុនេះហើយនៅ
ពេលថ្ងៃត្រង់ប្តីប្រពន្ធ២នាក់បានពឹងម្ដាយនិងចៅស្រីដាំបាយដើម្បីហូបនៅរោងនៅ
កណ្ដាលកសិដ្ឋាន។ លោកបានឲ្យដឹងថា នៅកន្លែង​ណា​ក៏​ដោយ ធ្វើកសិកម្មពេល
ណា​ក៏​នឿហត់ដែរ ចំណូលគឺត្រឹមតែគ្រប់គ្រាន់សំរាប់​ជីវភាព​រស់នៅប្រចាំថ្ងៃតែ​
ប៉ុណ្ណោះ​ទេ។ ប៉ុន្តែពេលបានសួរថា តើចង់ផ្លាស់ប្តូរ​ការងារ​នេះទៅជាការងារក្នុង​កា
រិយាល័យ​មួយដ៏ងាយស្រួលជាងមានចំណូល​ខ្ពស់ជាងគឺគាត់បានបដិសេធ។

        “យើងចូលចិត្តធ្វើការនៅខាងក្រៅ ចូលចិត្តខ្យល់ភ្លៀងទទួលបរិយាកាស​ធម្មជាតិ។
ធ្វើការឲ្យក្រុមហ៊ុនសហគ្រាសគឺមិនសេរីភាពឡើយ។​ យើងមាន​ទំលាប់​ធ្វើការនៅ
ខាងក្រៅហើយ រស់នៅក្នុងធម្មជាតិដូចជានៅវៀតណាមហើយ ដូច្នេះធ្វើកសិដ្ឋានគឺ
ងាយស្រួលជាង។”

        បញ្ចប់ការសំណេះសំនាលលោក Hanh បានប្រញាប់ប្រញាលឡើង​រថយន្ត​បើក
បរទៅ។ ដល់ពេលលោកត្រូវបញ្ជូនទំនិញឲ្យគេ ហើយទទួលកូនៗពេល​ចេញ​ពី
សាលាហើយ៕

TAG
ចម្ការណាមបូនៅ Hawaii អាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត