logo

ចម្រៀង Then hoi របស់ជនរួមជាតិ Tay នៅខេត្ត Quang Ninh

2015/2/2 | 10:56:57
Vovworld-ចំពោះជនរួមជាតិ Tay
ចម្រៀង Then ជាចម្រៀងរបាំ 
ប្រជាប្រិយ​កេច្រៀងចម្រៀង Then
នៅគ្រប់ទិសទីដូចជានៅកន្លែងពិសិដ្ឋ
​​រំលឹកគុណជីដូនជីតា ចំពោះ​ជនរួមជាតិ​
Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh
វិញនោះ ចម្រៀង Then នៅបាន​ប្រើប្រាស់
ក្នុងការច្រៀងផ្ដោះផ្តងគ្នាទៀតផង។
ចម្រៀង Then hoi របស់ជនរួមជាតិ Tay នៅខេត្ត Quang Ninh (langvietonlines.com)

Vovworld- ទោះបីជាមានអាយុ៨២វស្សាទៅហើយក្តី ប៉ុន្តែលោកយាយ Nong
Thi Sin នៅ​ចូលរួមសម្ដែង​ចម្រៀង then ក្នុងរាត្រីច្រៀងផ្ដោះផ្ដងដដែល​។ លោកយាយ
បានឲ្យដឹងថា កំលោះក្រមុំជនជាតិ Tay ពេលធំ​ដឹងក្តី​សុទ្ធតែ​បានស្រឡាញ់ ស្វែង
យល់ដោយសេរីនិងសម្រេចរៀបការ​ដោយខ្លួនឯង។ គេអាចក្លាយជាគូស្រករនឹងគ្នា​តាមរយៈចម្រៀង Then hoi ពេលជួបមុខ​គ្នា។

        “ឧទាហរណ៍ដូចជាខ្លួនទៅដើរលេងនៅសហគមន៍ឬនៅតាមផ្លូវឬផ្សារ កន្លែង​​
ណាចង់ជួបមុខសំណេះសំណាលគឺច្រៀង Then hoi។ ច្រៀងយូរឬតិចគឺ​អាស្រ័យ
ខ្លួន។ ពេញចិត្តពេញថ្លើមគ្នាគឺមិនបាច់និយាយច្រើនឡើយ។”

        ពាក្យពេជក្នុងចម្រៀង Then hoi ជាធម្មតាគឺប្រដូចឆ្លើយឆ្លង។ ហេតុ​នេះ​ហើយ​
ចម្រៀង Then របស់ជនរួមជាតិ Tay មានតំលៃមនុស្សសាស្ត្រដ៏​ជ្រាល​ជ្រៅ​​​ដោយមាន
ពាក្យពេជវិសេសវិសាល ពោពេញទៅដោយរូបភាព។ លោក Ngo Tien Sinh នៅក្រុម
ព័ត៌មានចល័តនៃស្រុក Binh Lieu បានឲ្យដឹងថា៖

        “ចម្រៀង Then គឺជាកំណាព្យកាបឃ្លោងរបស់ជនជាតិ Tay។ រាល់ពាក្យ​ពេជគឺ​
មានឥត្ថន័យជ្រាល​ជ្រៅ។ មានឃ្លាជាច្រើនដែលជនជាតិ Tay ដំបន់គឺមិន​អាចយល់
បានឡើយ។ ហេតុ​នេះហើយអ្នកច្រៀងចម្រៀង Then និយមចូលចិត្ត​ប្រការ​នេះ
ណាស់។ ក្នុង​ចម្រៀង Then ឆ្លើយឆ្លងមិនតាមក្រិត្យក្រមណា​មួយ​ឡើយ​ពីព្រោះថា
បងសួរអ្វីខ្ញុំ​ឆ្លើយ​ឬខ្ញុំអាចច្រៀងប្រៀបធៀបចម្លើយជ្រាលជ្រៅ​ជាងអំពីពាក្យពេជ្រ
នោះ។”

        ចម្រៀងឆ្លើយឆ្លងមិនអាចខ្វះបានខណៈជនជាតិ Tay មានភ្ញៀវមកលេងផ្ទះ​
ពិសារស្រា ទិវាអំណរម្ចាស់ផ្ទះផ្ទះថ្មី ឬក្នុងទិវាសប្បាយឡើយ។ បណ្ដាការច្រៀង​
ឆ្លើយឆ្លងសាកសួរសុខទុក្ខដើម្បីជនគ្រប់រូបយល់អំពីគ្នា សាកសួរសុខទុក្ខ​ជំនួស​ឲ្យ​
ការសំណេះសំណាលធម្មតា។ លោក Ngo Tien Sinh បានឲ្យដឹងថា៖

        “ប្រសិនបើគេមានមិត្តមានដៃគូទាប់ទាំងគេមិនមែនជាគូស្រករក្តីប៉ុន្តែគេ​អាច
សម្ដែងម្ខាងជាបុរស ម្ខាងជានារី។ បុរស២នាក់ក៏អាចច្រៀងបានដែរ។ ជា​ធម្មតាគឺ
៤ឃ្លា។ ឧទាហរណ៍បងសួរអូន៤ឃ្លាគឺអូនឆ្លើយបង៤ឃ្លាដែលខ្លឹមសារ​គឺត្រូវដូចគ្នា។​
ខ្ញុំសួរអ្វីគឺបងឆ្លើយនោះ ប្រសិនបើចាញ់គឺត្រូវផឹកស្រា។ ក្នុងថ្ងៃ​លោកតាលោកយាយ
ជូនពរគ្រួសារ ជូនពរជន្នមាយុសុទ្ធតែមានចម្រៀង Then ជូនពរដែរ។”

        Then hoi ក៏ជាការរួមសប្បាយសំខាន់ក្នុងអាពារហ៍ពិពារហ៍របស់ជនរួមជាតិ Tay
នៅ Binh Lieu ដែរ។ លោក To Dinh Hieu នៅស្រុក Binh Lieu បានឲ្យដឹង​ថា៖

        “ក្នុងថ្ងៃសប្បាយនិងពិសេសគឺក្នុងអាពារហ៍ពិពារហ៍នៅខាងគ្រួសារកូន​កំលោះ
និងគ្រួសារកូនក្រមុំសុទ្ធតែមានក្រុមមួយច្រៀងចម្រៀង Then ពិរោះ។ ឧទាហរណ៍
​គ្រួសារកំលោះមកដល់ទ្វាគ្រួសារកូនក្រមុំ មុនពេលចូល ត្រូវច្រៀង​ដើម្បីសូមបើក
ទ្វា សូមក្រាលកន្ទេលដើម្បីអង្គុយជាដើម។”

        ចម្រៀង Then hoi របស់ជនរួមជាតិ Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh
បានផ្ទុកនូវតំលៃវប្បធម៍ដ៏ជ្រាលជ្រៅក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ​នៅ​ទីនេះ។
បណ្ដាពាក្យពេជ្រពោរពេញទៅដោយភាពច្នៃប្រឌិតកំពុងបាន​ប្រជាជន​សម្ដែងជា
ប្រចាំថ្ងៃបាននិងកំពុងរួមចំណែករក្សារាល់តំលៃអំពីស្មារតី​របស់​ប្រជាជន ទន្ទឹមនឹង
នោះរួមចំណែកបង្កើតឡើងភាពសម្បូរបែបពហុបែប​សំរាប់ចង្វាក់ Then របស់ជនរួម
ជាតិ Tay នៅវៀតណាមនិយាយរួម៕

TAG
ចម្រៀង Then hoi របស់ជនរួមជាតិ Tay នៅខេត្ត Quang Ninh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត