logo

ចម្រៀងប្រជាប្រិយដ៏សម្បូរបែបរបស់ជនជាតិ San Chi

2015/11/9 | 08:17:58

Vovworld-ជនរួមជាតិ San Chi មាន
ជីវភាពស្មារតីដ៏សម្បូរបែបនិងមាន
​របៀបសម្ដែងប្រជាប្រិយដ៏វិសេស
វិសាលក្នុងនោះមាន Sinh ca ដែល
ត្រូវបានចាត់​ទុកជាប្រភេទចម្រៀង
មានលក្ខណៈរ៉ូម៉ានទិកនិងពោរពេញ
ទៅដោយដង្ហើមរស់ដែលជនរួមជាតិ
San Chi បានរក្សានិងពង្រីកជាច្រើន
ជំនាន់មក។ ជីវភាពរស់នៅ​ទំនើប​
បានធ្វើឲ្យ Sinh ca ត្រូវបានសាបរលាប
ច្រើនប៉ុន្តែ Sinh ca ជានិច្ចកាល​នៅតែ
មាន​តួនាទីយ៉ាងសំខាន់ក្នុងជីវភាព
រស់នៅខាងស្មារតីរបស់ជនជាតិ San
Chi។


ចម្រៀងប្រជាប្រិយដ៏សម្បូរបែបរបស់ជនជាតិ San Chi (quangninh.gov.vn)


        Vovworld-ជនជាតិ San Chi មានរឿងបុរាណនិងកំណាព្យចម្រៀងជាច្រើន។
ជាពិសេស​ត្រូវនិយាយដល់ប្រភេទចម្រៀង Sinh ca របៀបរស់នៅដ៏សម្បូរបែបនិង​
ក៏​ជា​សម្រស់វប្បធម៍វិសេសវិសាលក្នុងឃ្លាំងវប្បធម៍របស់ជនជាតិ San Chi។ ប្រភេទ
​ចម្រៀង Sinh ca របស់ជនជាតិ San Chi ដោយមានពាក្យពេជ្យឆ្លើយឆ្លង កំលោះ​ក្រមុំ
ច្រៀងពីម៉ោងមួយទៅម៉ោងមួយប្រហែលជាគ្មានទីបញ្ចប់ឡើយ។

        ជនជាតិ Tay, Nung ច្រៀង Sli, Sluon ជនជាតិ Kinh ច្រៀងចម្រៀង Quan ho ក្នុង
ឱកាសពិធីបុណ្យតេត។ ប៉ុន្តែចំពោះជនជាតិ San Chi គេច្រៀងទាំងយប់ទាំងថ្ងៃនិង
នៅគ្រប់ទីកន្លែង។ ទៅផ្សារ ទៅធ្វើស្រែជួបគ្នាគឺគេ​ច្រៀង​ឆ្លើយឆ្លង។ មកផ្ទះគ្នាគេ
ច្រៀងសួរស្តីម្ចាស់ផ្ទះ ច្រៀងពេលជួបមិត្តភក្តិ។ របៀបច្រៀងរបស់ជនជាតិ San Chi
សាមញ្ញមិនត្រូវការមានឧបករភ្លេងឡើយ ហេតុនេះហើយគេអាចច្រៀងគ្រប់ពេល
វេលា។ ពាក្យពេជ្យក្នុងចម្រៀងសុទ្ធតែ​ទាក់​ទិនដល់គេ ជីវភាពរស់នៅរបស់គេ ហេតុ
នេះហើយគេនិយមចូលចិត្ត​ណាស់។ ត្រូវ​និយាយថា នេះជាមធ្យោបាយប្រាស្រ័យ
ទាក់ទងគ្នាដោយចម្រៀងដ៏វិសេសវិសាលដែលមិនសូវ​មាន​ជនជាតិណាមានឡើយ។
លោក Lam Ho ជនជាតិ San Chi នៅ Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា៖

        “មុននេះលោកតាលោកយាយចេះច្រៀងបន្តឲ្យកូនចៅហេតុនេះហើយគេ​សុទ្ធតែ
ចេះច្រៀង។ ហេតុនេះហើយអ្នកណាឧស្សាហ៍ព្យាយាមរៀនកត់ឡើងវិញ​ហ្វឹកហាត់
ច្រៀងគឺច្រៀងបាន។”

        តាមទម្លាប់ពេលច្រៀង Sinh ca ច្រើនអូសបន្លាយពី៥ដល់៧រាត្រី បរិមាណ​បទ​ចម្រៀងពី៧០០ដល់១ពាន់ដែលមានស្រាប់។​អ្នកច្រៀងទាមទាត្រូវពូកែឆ្លើយ​ឆ្លង​និង
យកចិត្តទុកដាក់ខ្ពស់ពីព្រោះច្រៀងខុសតែពាក្យពេជ្យមួយគឺមិនអាច​ច្រៀងបន្តបាន
ឡើយ។ បទចម្រៀងមិនអាចជាន់គ្នាទេ រាត្រីក្រោយមិនអាច​ច្រៀង​បទចម្រៀងនៃ
រាត្រីមុនដែលបានច្រៀងរួចហើយឡើយ។ នៅរាត្រីច្រៀង sinh ca ជនជាតិ San Chi
បានច្រៀងពីម៉ោង៧-៨យប់ទល់ភ្លឺ។ អ្នកច្រៀង​បាន​ចែកជា២ក្រុមកំលោះនិងនារី។
សមាជិកសមាជិការនានាជាអ្នកមិនទាន់បានរៀបការនិងមិនជាប់សាច់ឈាម។ ជន
ជាតិ San Chi មានទស្សនាទានច្រៀង Sinh ca ជារបៀប​ច្រៀងឆ្លើយឆ្លងភ្ជាប់គូរស្នេហា
ហេតុនេះហើយអ្នកមានគ្រួសារមិនបានចូលរួម​ឡើយ។ លោក Hau Thanh Tinh ជន
ជាតិ San Chi នៅ Mong Cai បានឲ្យដឹង​ថា៖

        “តាំងពីមុនមកកំលោះក្រមុំដើរលេងពិធីបុណ្យ អ្នកទៅលេងនៅភូមិផ្សេងៗ​គឺច្រៀង
ដើម្បីស្វែងយល់គ្នា។ នោះគឺការភ្ជាប់និស្ស័យដើម្បីពីនោះអាចក្លាយទៅ​ជាគូរស្រករនឹង
គ្នា។”

        អាចនិយាយបានថា ចម្រៀង Sinh ca ជាសម្រស់ខាងវប្បធម៍បង្ហាញនូវ​ភាព​សម
ស្របរវាងចរិតពិធីការនិងចរិតជីវភាពរស់នៅក្នុងអាពាហ៍-ពិពាហ៍របស់​ជនជាតិ San
Chi។ អាពាហ៍-ពិពាហ៍ជាចំណុចសុភមង្គលដំបូងបង្អស់របស់គូរ​ស្នេហាជនជាតិ San
Chi ក្រោយពេលបានឆ្លងកាត់ពេលវេលាស្រលាញ់គ្នាដ៏ស្រស់​ស្អាតពីព្រោះសេចក្តី
ស្រលាញ់នោះបានតភ្ជាប់ដោយចម្រៀង Sinh ca៕

TAG
ចម្រៀងប្រជាប្រិយដ៏សម្បូរបែបរបស់ជនជាតិ San Chi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត