logo

ចម្រុះពណ៌ដ៏ស្រស់ស្អាតនៃបុណ្យសំពះព្រះខែនៅទីក្រុងហាណូយ

2020/9/30 | 07:42:28
(VOVWORLD) - ចាប់តាំងពីរាប់ពាន់ឆ្នាំកន្លងមក នៅពេលសរទរដូវមកដល់ម្ដងៗ ប្រជា ជនហាណូយតែងតែអំណរសាទរដោយក្ដីសប្បាយរីករាយនូវបុណ្យសំពះព្រះខែនៅថ្ងៃទី១៥ ខែទី៨ តាមច័ន្ទគតិ។

ឆ្នាំនេះ បុណ្យសំពះព្រះខែត្រូវនឹងថ្ងៃទី១ ខែតុលា។ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាត Covid-19 សកម្មភាពអំណរសាទរបុណ្យសំពះព្រះខែក៏ត្រូវបានដាក់កំហិតបើប្រៀបធៀបនឹងឆ្នាំមុនៗ ប៉ុន្តែបរិយាកាសនៃបុណ្យសំពះព្រះខែនៅទីក្រុងហាណូយ នៅតែសប្បាយអ៊ូអរណាស់។

វិថី Hang Ma ទាក់ទាញមនុស្សមកទស្សនាយ៉ាងច្រើនកុះករ។
ទីនេះមានដាក់លក់ទំនិញដ៏សម្បូរបែបនិងគួរឲ្យទាញភ្នែក។
ចាប់ពីប្រដាប់លេងសម្រាប់កុមារដ៏ស្អាតចម្រុះពណ៌...
រហូតដល់គ្រឿងតុបតែងដែលមិនអាចខ្វះបានក្នុងបុណ្យសំពះព្រះខែ។

 វិថីនេះតែងតែទាក់ទាញមនុស្សគ្រប់រូបដោយសារពណ៌ចម្រុះដ៏ភ្លឺផ្លេក នៃបុណ្យសំពះព្រះខែ។

ចាប់ពីកុមារ...
...រហូតដល់មនុស្សពេញវ័យ
ហាងស្មូន To he (ត ហែ) តូចរបស់សិប្បករ Dang Van Hau បង្កើត ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្សជាច្រើន។
រាល់អនុស្សាវរីយ៍កុមារភាពនៃជំនាន់អាយុ 8x ហាក់ដូចជាវិលត្រឡប់មកវិញតាមរយៈ រូបសត្វជាទីស្រឡាញ់របស់សិប្បករស្មូន To he រូបនេះ។

 នៅតំបន់បេតិកភ័ណ្ឌព្រះបរមរាជវាំង Thang Long កម្មវិធីអំណរសាទរបុណ្យសំពះព្រះខែឆ្នាំ២០២០ត្រូវបានរៀបចំឡើងក្រោមមូលបទ “រស្មីពន្លឺព្រះច័ន្ទថ្ងៃព្រះខែ”។

ទិដ្ឋភាពនៃបុណ្យសំពះព្រះខែជាប្រពៃណីត្រូវបានបង្កើតឡើងវិញនៅ រដ្ឋធានីហាណូយ។

ក្នុងបំណងពង្រីកតម្លៃវប្បធម៌ប្រពៃណីជាតិ កម្មវិធីអំណរសាទរបុណ្យសំពះព្រះខែនៅព្រះបរមរាជវាំងនឹងជួយឲ្យទស្សនិកជននិងកុមារ មានឱកាសចូលរួមនិងស្វែងយល់អំពី បរិយាកាសនៃបុណ្យសំពះព្រះខែបុរាណកាលដែលត្រូវបានតុបតែងដោយចង្កៀងគោមប្រពៃណីចម្រុះពណ៌រួមជាមួយសកម្មភាពឧទ្ទេសនាមពីវប្បធម៌ប្រជាប្រិយរបស់បណ្ដាសិប្បករផងដែរ។

ស្ពកអាហារនិងផ្លែឈើសែនព្រះខែ ដោយមានបញ្ញាវ័ន្តក្រដាសដាក់នៅកណ្ដាល ជាការបង្ហាញពីបំណងប្រាថ្នារបស់លោកតាលោកយាយនិងឪពុកម្ដាយចង់ឲ្យកូនចៅក្នុងគ្រួសាររៀនសូត្រពូកែនិងទទួលជោគជ័យក្នុងជីវិត។

កម្មវិធី “រស្មីពន្លឺព្រះច័ន្ទថ្ងៃព្រះខែ” ឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្នុងថ្ងៃទី២៦និងថ្ងៃទី២៧ កញ្ញា៕


TAG
VOV/VOVworld/Hang Ma/វៀតណាម/កុមារ/សំពះព្រះខែ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត