logo

ឆ្នាំ២០២៥ គឺជាឆ្នាំពិសេសមួយដែលគូសសញ្ញារយៈពេល ៣០ ឆ្នាំ នៃទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក

2025/12/31 | 11:37:42

(VOVWORLD) - នៅក្នុងសារដែលបានផ្ញើទៅកាន់សារព័ត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc Knapper បានអះអាងថា ក្នុងឆ្នាំ២០២៥ វៀតណាម និងសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុង វិស័យពាណិជ្ជកម្ម វប្បធម៌ ការអប់រំ បច្ចេកវិទ្យាឌីជីថល និងជំនួយមនុស្សធម៌។

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc Knapper។ (រូបថត៖ Thong Nhat/TTXVN)
សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ១,៧៥ លានដុល្លារដល់វៀតណាម ដើម្បីឆ្លើយតបទៅនឹងផលវិបាកនៃព្យុះ និងទឹកជំនន់ជាច្រើននៅភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម។ លើសពីនេះ ប្រទេសទាំងពីរបានរៀបចំកម្មវិធី "មិត្តភក្តិប៉ាស៊ីហ្វិក" លើកដំបូងរវាងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកនិងខេត្តក្វាងទ្រី និងសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការដោះស្រាយការបំពុល ឌីអុកស៊ីននៅអាកាសយានដ្ឋាន បៀនហ័រផងដែរ។
ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញឈាន មុខគេ និងជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម។ ប្រទេសទាំងពីរកំពុងសហការ យ៉ាងជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យាឌីជីថលជាមួយកម្មវិធីពីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកដូចជា Meta, Google, NVIDIA, Qualcomm និង AWS។
នៅក្នុងវិស័យវប្បធម៌ លោកឯកអគ្គរដ្ឋទូត Marc Knapper បានលើកឡើងពីពិធី បុណ្យមិត្តភាពចំនួនបួន ដែលបានប្រារព្ធឡើងនៅទូទាំងប្រទេសវៀតណាម។ សហរដ្ឋអាមេរិកក៏បានចេញផ្សាយរបាយការណ៍ពិសេសមួយក្រោមចំណងជើងថា “វៀតណាមមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកក៏មាន សារៈសំខាន់ចំពោះវៀតណាមដែរ”។
វៀតណាមក៏បានក្លាយជាប្រទេសដែលមានចំនួននិស្សិតធំទី ៥ នៅអាមេរិក ដោយមាននិស្សិតចំនួន ៣៦.០០០ នាក់៕
TAG
VOV/VOVworld/ទំនាក់ទំនង/វៀតណាម/អាមេរិក/ឯកអគ្គរដ្ឋទូត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត