logo

ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបន្តបង្កើនប្រសិទ្ធភាពក្នុងការចូលរួមយន្តការពហុភាគី

2025/12/23 | 11:37:59
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ បានឲ្យដឹងថា នាពេលកន្លងទៅ បក្ស និងរដ្ឋបានចេញផ្សាយគោលនយោបាយសំខាន់ៗជាច្រើនសំដៅបង្កើនតួនាទីនៃការទូតពហុភាគី ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចខិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិរហូតដល់ឆ្នាំ២០៣០។ 

សេចក្តីសម្រេចចិត្តសង្កត់ធ្ងន់ថា វៀតណាមត្រូវម្ចាស់ការ ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី រួមចំណែកជាក់ស្តែងដល់សន្តិភាពនិងការអភិវឌ្ឍរួម ហើយទន្ទឹមនឹងនោះ បម្រើដោយផ្ទាល់ដល់បុព្វហេតុកសាង និងការពារមាតុភូមិ។

ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ។ រូបថត៖ Anh Hien/TTXVN

សមិទ្ធផលរបស់វៀតណាមក្នុងវិស័យការទូតពហុភាគី ដូចជា៖ ទទួលបានការជឿទុកចិត្តពីអន្តរជាតិនៅក្នុងវេទិកាសន្តិសុខរបស់អ.ស.ប; កាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ពីរដងនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ចំនួន ២លើក និងរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព; កាន់តំណែងជាប្រធានក្រុមប្រឹក្សាពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)លើកទី១១; ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប ចំនួន៣ដង និងការសន្យាសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០... សុទ្ធតែបង្ហាញពីការសន្យាយ៉ាងជ្រាលជ្រៅរបស់វៀតណាមចំពោះសមាហរណកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ លទ្ធផលនីមួយៗនៅក្នុងសសរស្តម្ភនៃសន្តិសុខ-នយោបាយ សិទ្ធិមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សុទ្ធតែរួមចំណែកបញ្ជាក់ពីរូបភាពនៃប្រទេសវៀតណាមដ៏ម្ចាស់ការ មានការទទួលខុសត្រូវ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងប្តេជ្ញាការពារផលប្រយោជន៍ជាតិ ទន្ទឹមនឹងនោះក៏បានខិតខំចូលរួមចំណែកដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ៕


TAG
VOV/VOVworld/មហាសន្និបាតលើកទី១៤/វៀតណាម/យន្តការពហុភាគី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត