logo

ឆ្លើយឆ្លងរបស់ជនជាតិចាម H’roi និងរបាំស្គរ

2013/10/7 | 08:49:07
Vovworld-ក្នុងឱកាសពិធីបុណ្យរបស់
ភូមិឃុំរបស់ជនជាតិចាម H’roi នៅ​
ស្រុក​ព្រៃភ្នំ Dong Xuan ខេត្ត Phu Yen
មិនអាចខ្វះបានរបាំស្គរឆ្លើយឆ្លងដ៏
វិសេស​វិសាល។​ក្នុងបរិយាកាសផុល
ផុសរបស់ពិធីបុណ្យ ការរាំស្គរគូរជា
មួយសង្វាក់​គួរ​ឲ្យ​ទាក់ទាញនិងស្នូរ
ស្គរមានចង្វាក់ដោយឡែកបានធ្វើឲ្យ
អ្នកណាក៏បានឃើញទាក់​ទាញនិងរាំ
តាមដោយមិនដឹងខ្លួន។

ឆ្លើយឆ្លងរបស់ជនជាតិចាម H’roi និងរបាំស្គរ (VOV)



        Vovworld-ផ្ទះសហគមន៍របស់ជនជាតិចាម H’roi បានដាក់នៅកណ្ដាលឃុំ
Xuan Lanh ជួលកាលបានលឺរន្ទឺដោយស្នូរស្គរគង់ឃ្មោះ។ ក្នុងពេល​ទំនេរពីការងារ​
ស្រែចម្ការ យុវជនយុវនារីក្នុងភូមិបានអញ្ជើញសិប្បករលេងបណ្ដាឧបករភ្លេង​មក​បង្រៀននិងរួមគ្នាកំសាន្តការវាយគង់ឃ្មោះរាំស្គរគូរ។ ក្នុងបណ្ដាឧបករភ្លេងនោះ
ស្គរ​គូរពេលណាក៏ផុលផុសដែរ។

        ក្នុងឱកាសពិធីបុណ្យធំៗរបស់ប្រជាជនក្នុងភូមិមិនអាចខ្វះរបាំស្គរគូរឡើយ។ របាំនេះជាចំណុចពិសេសបង្ហាញនូវភាពពិសិទ្ធិរបស់ជនជាតិចាម H’roi សំរាប់ផ្ញើ
ជូន​ទេវតា។ លោក Mang Nuu មេភូមិ Ha Rai បានឲ្យដឹងថា៖

        “របាំស្គរគូរវិសេសវិសាលបានលេងក្នុងឱកាសពិធីចាក់ក្របី អាពារហ៍ពិពារហ៍
ពិធី​អំណរសុខភាពនាខែមិនា។ ស្នូររន្ទឺរបស់ស្គរគឺបួងសួងសុខភាពសំរាប់ភូមិ​ទាំង
មូល។”

        សិល្បករ២នាក់មកសម្ដែង ជនម្នាក់ៗមានស្គរមួយលើស្មានិងគេបានរាំតាម​សង្វាក់ដែលដៃរបស់គេបានបង្កើតឡើងតាមសង្វាក់លឿនរឺយឺត។ ​រាំស្គរគូរនៅ
មាន​ភាសាដោយឡែកគឺតាមរយៈស្នូរស្គរ របាំដែលសិល្បករ២នាក់សម្ដែងអាច​
បញ្ជូន​ឲ្យគ្នារាល់សញ្ញាសម្ដែងមនោសញ្ចេតនាដូចជាការជួបសន្ទនាសំណេះ
សំណាល។​ ស្នូរស្គរជំនួសឲ្យសម្ដី របាំបាននិយាយឡើងនូវរបៀបសំដែង ចូល
ចិត្តគ្នាគឺសម្លេង​ស្គរទាំងពីរនឹងរួមផ្សំគ្នា។ ដូច្នេះសិល្បៈរាំស្គរគូរត្រូវដើរជាមួយគូរ
យល់ចិត្តគ្នាទើបរក្សា​បាន​ភាពសប្បាយយ៉ាងពេញលេញ។ សិល្បករ Oi Thu បាន
ឲ្យដឹងថា៖

        “ស្គរគូរបានប្រើប្រាស់ក្នុងពិធីសាងសង់សសរគឺពិធីបុណ្យចាក់ក្របី វាយពី​
យប់​ទល់ភ្លឺ។ ពីព្រោះវាមិនមែនជាការវាយដោយពីរនាក់ឡើយ ថែមទាំងបាន​មាន​មនុស្សជំនួសវាយផង។ បុរសវាយស្គរនោះ នារីបានយកស្រាមកឲ្យបុរសវាយស្គរ​
គូរ។”

        របៀបសម្ដែងរបស់ស្គរគូរក៏ផ្សេងដែរ ដូច្នេះគេមិនហៅថាវាយស្គរទេ ដែល​
ហៅថារាំស្គរគូរ។ សម្ដែងស្គរគូរពិបាកណាស់ពីព្រោះវាទាមទាបញ្ញានិងកំលាំង
​ទៀតផង។ ស្គរមួយមានទម្ងន់ប្រមាណ៤គីឡូគ្រាមព្យួលើខ្លួន ដៃរាំផង​វាយ​ស្គរ
ផង នោះទាមទាគេត្រូវមានសុខភាពល្អ។​ យុវជននៅឃុំ Xuan Lanh ស្ទើរតែ​ទាំងអស់លេងស្គរបានប៉ុន្តែដើម្បីទទួលបានបទដ្ឋានជំនាញដូចជាសិល្បករ Oi
Thu គឺមិនច្រើនឡើយ។ លោក Na Xuan Ninh នៅភូមិ Ha Rai បានឲ្យដឹងថា៖

        “ក្នុងពេលមានអាយុ១៥ឆ្នាំ ខ្ញុំបានរៀនក្នុងរយៈពេល៣ឆ្នាំទើបយល់បាន​ឧបករភ្លេងទាំងអស់របស់ជនជាតិខ្លួន ខ្ញុំលេងបានឃ្មោះ៥ ឃ្មោះ៣និងស្គរគូរ។
រីឯ​ស្គរគូរត្រូវរៀនបន្ថែមពីព្រោះថា​រស្គរគូរពិបាកណាស់។ ខ្ញុំបានឃើញថា​ត្រូវតែ
អភិរក្ស​វប្បធម៍របស់ជីដូនជីតាដែលបន្សល់ទុកមក។”

        ស្នូរស្គរបានរន្ទឺឡើងរួមផ្សំជាមួយស្នូរគង់ឃ្មោះរន្ទឺឡើងនូវសង្វាក់លាយឡំ
រវាង​ភាពភ្លឺស្វាងរ៉ូម៉ានទិកទាក់ទាញយុវជនយុវនារីចូលរួមរាំយ៉ាងផុលផុស។
អ្នកណា​ដែលធ្លាប់បានលង់ខ្លួនចូលក្នុងបរិយាកាសពិធីបុណ្យរបស់ជនជាតិចាម
H’roi នឹង​មិនអាចបំភ្លេចបានសម្លេងយ៉ាងផុលផុសរបស់ស្គរនិងការប៉ិនប្រសព
របស់អ្នករាំស្គរ៕

TAG
ឆ្លើយឆ្លង/របស់/ជនជាតិចាម/H’roi/របាំស្គរ/Vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត