logo

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

2026/1/24 | 08:41:44
(VOVWORLD) - ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម   ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន លេខាអចិន្ត្រៃយ៍នៃលេខាធិកាដ្ឋាន លោក ត្រិន កាំទូ និងប្រធានគណៈចាត់តាំងមជ្ឈិម លោក ឡេ មិញហឹង អបអរសាទរលោកអគ្គលេខាបក្ស តូ ឡឹម។ រូបថត៖ VOV

ក្នុងបក្ខជនម្នាក់នៅក្នុងសង្កាត់ តឿងម៉ាយ ទីក្រុងហាណូយ លោក ង្វៀន ម៉ាញ ហ៊ុង និងលោក វូ វ៉ាន់ ខៀន បានតាមដានយ៉ាងដិតដល់នូវសកម្មភាពទាំងអស់នៅក្នុងមហាសន្និបាតលើកទី១៤ របស់បក្ស ហើយមានទំនុកចិត្តកាន់តែខ្លាំងឡើងលើការអភិវឌ្ឍដ៏លេចធ្លោរបស់ប្រទេសជាតិក្នុងរយៈពេលខាងមុខ ខណៈដែលមហាសន្និបាតលើកទី១៤ បានបង្ហាញពីសកម្មភាពដ៏ម៉ឺងម៉ាត់ និងការឯកភាពខ្ពស់ក្នុងការជ្រើសរើសក្រុមថ្នាក់ដឹកនាំថ្មីដែលមានគុណសម្បត្តិគួរឱ្យកោតសរសើរជាច្រើន។

“ខ្ញុំមិនដែលឃើញមហាសន្និបាតបក្សណាដែលហ្មត់ចត់ដូចលើកនេះទេ។ ថ្នាក់ដឹកនាំបក្ស គឺជាអគ្គលេខាបក្ស លោក តូ ឡឹម ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស នឹងបើកជំពូកថ្មីមួយសម្រាប់ប្រទេសជាតិ ដោយបម្រើប្រជាជន ហើយខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា បន្ទាប់ពីមហាសន្និបាត សេចក្តីសម្រេចរបស់បក្សនឹងត្រូវបានអនុវត្តក្នុងជីវភាពរស់នៅក្នុងពេលឆាប់ៗនេះ ដែលជួយប្រទេសជាតិឱ្យបន្តអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ”

“ខ្ញុំជឿជាក់ថា ប្រតិភូដែលត្រូវបានជ្រើសរើសនៅក្នុងមហាសន្និបាតបក្សលើកទី១៤ គឺជាបក្ខជន និងកម្មាភិបាល  ដ៏គំរូ មានទេពកោសល្យ គុណធម៌   ដែលតំណាងឱ្យបក្ខជនជាង ៥,៦ លាននាក់។ ខ្ញុំក៏ជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដោយដឹកនាំផ្ទាល់គឺការិយាល័យនយោបាយ និងលោកអគ្គលេខាបក្សតូ ឡឹម ប្រទេសជាតិនឹងអភិវឌ្ឍបានល្អ ហើយប្រជាជននឹងមានភាពរុងរឿង និងសប្បាយរីករាយយ៉ាងពិតប្រាកដ”។

ពីប្រទេសរុស្ស៊ី លោកស្រី ត្រាន់ ធី មិញ ញ៉ាត់ សិក្ខាកម្មថ្នាក់អនុបណ្ឌិតឆ្នាំទីមួយ នៅបណ្ឌិតសភាប្រធានាធិបតីរុស្ស៊ី និងលោកបណ្ឌិត ង្វៀន ក្វឹក ហ៊ុង អ្នកជំនាញជាន់ខ្ពស់ នៅបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ក៏បានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ពួកគេចំពោះប្រទេសជាតិ បន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្ស។

លោកស្រី ត្រាន់ ធី មិញ ញ៉ាត់ សិក្ខាកម្មថ្នាក់អនុបណ្ឌិតឆ្នាំទីមួយ នៅបណ្ឌិតសភាប្រធានាធិបតីរុស្ស៊ី។ 

"ការដែលលោកអគ្គលេខាបក្សតូ ឡឹមត្រូវបានជាប់ឆ្នោតសារជាថ្មី  គឺជាការជឿទុកចិត្តកម្រិតខ្ពស់ពីបក្សទាំងមូល ដែលឆ្លុះបញ្ចាំងពីឯកភាពនៃឆន្ទៈ និងសេចក្តីប្រាថ្នារបស់បក្ខជនភាគច្រើន និងប្រជាជន។ ប្រការនេះធានានូវមរតក ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ភាពជាអ្នកដឹកនាំរបស់បក្ស ជាពិសេសក្នុងអំឡុងពេលដែលប្រទេសកំពុងឆ្លងកាត់ការផ្លាស់ប្តូរ ជាមួយនឹងឱកាស និងបញ្ហាប្រឈមថ្មីៗជាច្រើន”។

 លោកបណ្ឌិត ង្វៀន ក្វឹក ហ៊ុង អ្នកជំនាញជាន់ខ្ពស់ នៅបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ។ 

“មហាសន្និបាតលើកទី១៤ បាននាំមកនូវលំហថ្មីដល់ប្រទេសជាតិ ដោយបង្កើតកម្លាំងចលករសម្រាប់ជនជាតិវៀតណាមគ្រប់រូប ដែលឃ្លាតឆ្ងាយពីប្រទេស ឲ្យខិតខំ និងជម្នះរាល់ការលំបាកទាំងអស់ ដើម្បីអនាគតរបស់ប្រទេសវៀតណាមដ៏រុងរឿង។ អាណិកជនវៀតណាមនៅរុស្ស៊ី ក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល ក្រោមការដឹកនាំរបស់បក្ស ដោយអស់ពីកម្លាំងកាយចិត្ត  ប្តេជ្ញារួមដំណើរជាមួយប្រជាជាតិទាំងមូល ក្នុងការអនុវត្តប្រកបដោយជោគជ័យសេចក្តីសម្រេចដែលមហាសសន្និបាតបក្សលើកទី១៤ បានដាក់ចេញ”៕

TAG
VOV/VOVworld​/មហានសន្និបាតលើកទី១៤ ​/ជំនឿជាក់របស់ប្រជាជន/វៀតណា​ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត