logo

ជន Kho Mu ទទួលបុណ្យតេត

2012/1/19 | 02:45:19

ចំពោះជន Kho Muបុណ្យតេត(បុណ្យចូលឆ្នាំថ្មីជាប្រពៃណី
របស់វៀតណាម)ជាបុណ្យធំទី២ក្នុងឆ្នំាបន្ទាប់ពីបុណ្យស្រូវ  
ថ្មីតែប៉ុណ្ណោះ។ ដំបូងបង្អស់ជន Kho Muត្រៀមស្រាអិច សំ 
ដៅអញ្ជើញភ្ញៀវជំនិតមកលេងផ្ទះ។និងអ្វីមិនអាចខ្វះក្នុងឳកាសនេះគឺមាន់ឈ្មោល។
ទំនៀមទម្លាប់ទទួលបូណ្យតេតរបស់ជន Kho Mu នៅឃុំ Muong Phang

         ចំពោះជន Kho Mu បុណ្យតេត(បុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់
វៀតណាម)ជាបុណ្យ ធំទី២ក្នុងឆ្នំា បន្ទាប់ពីបុណ្យស្រូវថ្មីតែប៉ុណ្ណោះ។
ដំបូងបង្អស់ជន Kho Mu ត្រៀមស្រាអិចសំដៅអញ្ជើញភ្ញៀវជំនិតមក
លេងផ្ទះ។និងអ្វីមិនអាចខ្វះក្នុងឳកាសនេះគឺមាន់ឈ្មោល។ ទំនៀម
ទម្លាប់ទទួលបូណ្យតេតរបស់ជន Kho Mu នៅឃុំ Muong Phang ខេត្ត
Dien Bien គឺពិសេសណាស់។​តាមនោះ បន្ទាប់ពីនាទីឆ្លងចូលឆ្នាំថ្មី គ្រួសា
ណាក៏កាប់មាន់ឈ្មោលគៀវ១ក្បាលសំដៅមើលជើងមាន់ព្យាករណ៌
ប្រការរល្អឬអាក្រក់របស់គ្រួសារក្នុងឆ្នាំថ្មី។ ជនចាស់​ជរាបំផុតក្នុងគ្រួសារ
និងទទួលការមើលជើងមាន់នេះ។ឯឈាមាន់នេះត្រូវ បានថ្វាយ ជូនជីដូន
ជីតា​។របៀបជូនពរឆ្នាំថ្មីរបស់ជន Kho Mu គឺពិសេសណាស់។ ក្នុងប៉ន្មាន
ថ្ងៃបុណ្យតេតនេះ សំលេង ចំរៀងរបស់ជន Kho Mu លាន់លឺនៅគ្រប់ទិស
ទីក្នុងភូមិ។​នេះជាសំលេង ចម្រៀងប្រសិទ្ធពរឲ្យ​គ្នាជួបតែសេចក្តីសុខ មាន
សុខភាពល្អ និងផលដំណាំខ្ពស់។ និងការ ច្រៀងឆ្លើយឆ្លងរវាងបណ្តា យុវ
ជននិងយុវនារីប្រហែលជាគ្មានទីបញ្ជប់។ សាខាបក្សភូមិ Ten លោក Quach
 Van Muon ឲ្យដឹងថា ៖ ទោះបីជាជីវភាពប្រចំាថ្ងៃនៅជួបការលំបាក់ក្តី ប៉ុន្តែ
ពេលតេតមដល់ជនរួមជាតិ​សប្បាយណាស់។លោក Muon និយាយថា​៖ “នា
ថ្ងៃទី៣០តេត ជនគ្រប់រូបទទួលបុណ្យតេត នៅគ្រួសារ។ នាព្រឹកថ្ងៃទី ១តេត
ជនរួមជាតិ ទៅជូនពរ ឆ្នាំថ្មីគ្រួសារផ្សេងៗ ជនគ្រប់រូបសប្បាយ រីករាយយ៉ាង
ក្រៃលេង”។នាថ្ងៃទី១តេតនេះដែរ កូនចៅទៅជូនពរឆ្នាំថ្មីលោកតាលោក
យាយមាតាបិតាហើយ​ជួបជុំ នៅជំវិញស្ពកបាយ។ ថ្ងៃដំបូងនៃឆ្នាំថ្មីជាថ្ងៃរបស់
គ្រួសារ។ ពីថ្ងៃទី២ តទៅក្រុមសិល្បៈនៃភូមិមក ជូនពរឆ្នាំថ្មីនៅគ្រួសារនិមួយៗ។
 បងស្រី Nên អ្នកភូមិម្នាក់និយាយថា​៖ “ការនឿយហត់រាប់រយ ជំពូកប្រហែលជារ
លាយបាត់អស់។ ជនគ្រប់រូប ជួបជុំជាមួយគ្នាដ៏សប្បាយណាស់។​ថ្ងៃតេត ច្រៀង
យ៉ាងច្រើនតែខ្ញុំមិនឃើញនឿយហត់ឡើយ”។ លោកស្រី​ Luong Thi Phuong ម្ចាស់
ផ្ទះ ដែលទើបនឹងទទួលបានបទចំរៀងជូនពរ ឆ្នាំថ្មីពីបងប្អូនភូមិឲ្យដឹងថា៖ ទំនៀម
ទម្លាប់របស់ជន Kho Mu គឺ​អញ្ជឹង។ “ក្តីសប្បាយរបស់ម្ចាស់ផ្ទះ គឺទទួលបានពាក្ស
ជូនពរជាសំនៀងរបស់អ្នកភូមិ​។សំនៀងនេះ ជាកម្លាំង ចលកសម្រាប់អ្នកភូមិ
សកម្មធ្វើពលកម្មក្នុងឆ្នាំថ្មី”។ ពេលបែបបទជូនពរតេត បានបញ្ចប់នោះ ប៉ុន្មាន
ថ្ងៃក្រោយជាទិវាបុណ្យរបស់ភូមិទាំងមូល​។ ជណទាំងឡាយក្នុងភូមិប្រមូលផ្តុំនៅ
មណ្ឌលដី១ ដ៏ទូលំទូលាយ ដើម្បី រួមគ្នាផឹកស្រាច្រៀងរាំ ជូនពរឆ្នាំ​ថ្មី៕

TAG

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត