(VOVWORLD) - ភូមិ Hin នៅសង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La ត្រូវបានគេ ស្គាល់ដល់គឺជាទីកន្លែងដែលមានសិល្បៈករច្រៀងចម្រៀងប្រជាប្រិយ Thai ផ្លុំខ្លុយ ត្រែនិងលេងចាប៉ីខ្សែ២ ជាច្រើនជំនាន់។ ដើម្បីឲ្យចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai ត្រូវបានថែរក្សាជារៀងរហូតដល់ជំនាន់ក្រោយៗ ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ Thai” នៅភូមិ Hin ត្រូវបានបង្កើតឡើង ដោយមានសមាជិកចំនួន៨៥នាក់។ ពួកគេ សុទ្ធតែជាអ្នកដែលមានការជក់ចិត្តនិងស្រឡាញ់វប្បធម៌-សិល្បៈ ដែលមាន អាយុចាប់ពីសិល្បៈករសិល្បៈការិនីវ័យចំណាស់រហូតដល់ក្មួយសិស្សានុសិស្ស។
បងប្អូននារីក្នុងក្លឹបហ្វឹកហាត់ការច្រៀងបទចម្រៀងប្រជាប្រិយ។ (រូបថត៖ VOV) |
បន្ទាប់ពីត្រូវបានបង្កើតឡើង ទន្ទឹមជាមួយការរក្សារបាំសហសម័យដែល ត្រូវបានបងប្អូនជនរួមជាតិពេញនិយមនោះ ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ជនជាតិ Thai” ភូមិ Hin បានស្ដារឡើងវិញរបាំ xoe បុរាណនានា ក្នុងនោះ មាន របាំ xoe បុរាណចំនួន ៧ ឈុតរបស់ជនជាតិ Thai ខេត្ត Son La។ ប្រភពដើម នៃរបាំ xoe បុរាណទាំងនោះ ត្រូវបានស្ដែងចេញពីពិធីបុណ្យ “xen ban” “xen muong” ដែលតែងតែប្រារព្ធធ្វើឡើងនាដើមនិទាឃរដូវឆ្នាំថ្មី។ បន្ទាប់ពីទទួល អំណរបុណ្យតេតរួច បងប្អូនជនរួមជាតិធ្វើពិធី “long tong” (ចុះស្រែ) ឬក៏មុន ពេលចូលរដូវដាំដំណាំថ្មី អ្នកភូមិទាំងមូលតែងតែធ្វើពិធី “xen ban” (សែនភូមិ) ដើម្បីបួងសួងសុំឲ្យទទួលបានរដូវអំណោយផល ហើយអ្នកភូមិគ្រប់គ្នា មានសុខភាពល្អបរិបូរណ៍។ បន្ទាប់ពីផ្នែកពិធីការ អ្នកភូមិរៀបចំផ្នែកពិធីបុណ្យ ដោយមានល្បែងកំសាន្តជាច្រើន ហើយបងប្អូនជនរួមជាតិកាន់ដៃគ្នារាំ xoe ប្រកបដោយក្ដីសប្បាយរីករាយ។ លោកស្រី Lo Thi Tam សមាជិកា ក្លឹបឲ្យដឹងថា៖ “កាលពីមុននេះ យើងបានឃើញលោកយាយនិងម្ដាយរាំ xoe នៅជុំវិញ ពាងស្រា ហើយយើងក៏បានរៀនបន្តិចម្ដងៗ។ នាសព្វថ្ងៃ ដោយមានបំណងចង់ ស្ដាររបាំ xoe ឡើងវិញ បងប្អូននារីទាំងអស់ក្នុងភូមិសុទ្ធតែមានក្ដីសោមនស្សរីក រាយយ៉ាងក្រៃលែង ដើម្បីបន្សល់ទុកជូនជំនាន់ក្រោយៗ មិនទុកឲ្យវប្បធម៌របស់ ជនជាតិខ្លួនត្រូវសាបសូន្យឡើយ”។








