logo

ជនជាតិខ្មែរនៅវៀតណាម

2016/1/4 | 06:19:40

VOVworld-ជនជាតិខ្មែរនៅវៀតណាមមានចំនួន១,៣
លាននាក់ ដែលរស់ នៅតាមបណ្តាខេត្ត Nam Bo ដូច
ជាខេត្ត Tra Vinh ខេត្ត Soc Trang និងខេត្ត Kien Giang។ ជីវភាពរស់នៅរបស់ជនជាតិខ្មែរនៅទីនេះគឺប្រកបមុខ
របរដាំដុះស្រូវលិចទឹក និងរបរសិប្បកម្ម។ជនជាតិខ្មែរមានឃ្លាំងរឿង
និទានដ៏សម្បូបែបនិងមានស្ថាបត្យកម្ម ប្រាង្គប្រាសាទដ៏វិសេសវិសាល។ ពិធីបុណ្យធំៗក្នុងឆ្នាំជាឱកាសដើម្បីជនជាតិ ខ្មែរ Nam Bo បង្ហាញនូវជីវ
ភាពវប្បធម៌ពិសេសរបស់ជនជាតិខ្លួន។


VOVworld-ជនជាតិខ្មែរនៅវៀតណាមមានចំនួន១,៣លាននាក់ ដែលរស់ នៅតាម
បណ្តាខេត្ត Nam Bo ដូចជាខេត្ត Tra Vinh ខេត្ត Soc Trang និងខេត្ត Kien Giang។ ជីវភាពរស់នៅរបស់ជនជាតិខ្មែរនៅទីនេះគឺប្រកបមុខរបរដាំដុះស្រូវលិចទឹក និង
របរសិប្បកម្ម។ជនជាតិខ្មែរមានឃ្លាំងរឿងនិទានដ៏សម្បូបែបនិងមានស្ថាបត្យកម្ម ប្រាង្គប្រាសាទដ៏វិសេសវិសាល។ ពិធីបុណ្យធំៗក្នុងឆ្នាំជាឱកាសដើម្បីជនជាតិ ខ្មែរ
Nam Bo បង្ហាញនូវជីវភាពវប្បធម៌ពិសេសរបស់ជនជាតិខ្លួន។

វត្តអារាមនិងជីវភាពព្រះពុទ្ធសាសនាជាវប្បធម៌ស្មារតីនិងសង្គម
របស់ជនជាតិខ្មែរ Nam Bo

        ភាសារបស់ជនជាតិខ្មែរ គឺស្ថិតអំបូរភាសាមន-ខ្មែរ។ ទោះបីជារស់នៅក្នុង
ភូមិភាគមួយជាមួយជនជាតិ Kinh ជនជាតិ Hoa តាំងពីយូរយារមកហើយក្តី ប៉ុន្តែ
ជនជាតិខ្មែរនៅរក្សាបានលក្ខណៈរស់នៅដោយឡែករបស់ខ្លួនដោយហៅថា ភូមិ
ស្រុក។ ជនជាតិខ្មែររស់នៅដោយប្រកបមុខរបរជាច្រើន ក្នុងនោះមានមុខរបរ នេ
សាទ តម្បាញ ធ្វើស្ករត្នោតនិងធ្វើគ្រឿងភាជន៍។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជន
ជាតិខ្មែរបានធ្វើទឹកត្រីច្រើនប្រភេទ ប៉ុន្តែល្បីបំផុតគឺការធ្វើប្រហុកដោយ ត្រីស្រស់
បង្គារ ប្រឡាក់អំបិល។

        ជីវភាពរស់នៅខាងវប្បធម៌ស្មារតីរបស់ជនជាតិខ្មែរគឺសម្បូរបែបណាស់។
ក្នុង ប្រព័ន្ធពិធីបុណ្យសរបស់ជនរួមជាតិខ្មែរ Nam Bo គឺមានពិធីបុណ្យវិសេស
វិសាល ជាច្រើន​ប៉ុន្តែត្រូវនិយាយដល់ពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យអកអំបុក
ដែលក្នុងពិធីមានការប្រណាំងទូក ង រវាងភូមិស្រុកនានា។ លោក Chau Ôn
វិទ្យា ស្ថាន ព្រះពុទ្ធវិទ្យានិកាយខ្មែរ​Nam Bo បានឲ្យដឹងថា៖

        “ពិធីទទួលឆ្នាំថ្មីរបស់ជនជាតិខ្មែរគឺខុសប្លែកពីជនជាតិដទៃ។ ការទទួល ឆ្នាំថ្មីរបស់ជនជាតិខ្មែរត្រូវគិតតាមដំណើរព្រះអាទិត្យ។ ពោលគឺតាមម៉ោងដែល ហោរ៉ាទស្សទាយឧទាហរហ៍ ឆ្នាំនេះគេយកម៉ោង ១៤និង២នាទីជាម៉ោងចាប់
ផ្តើម ឆ្នាំថ្មី តាមនោះដល់ម៉ោង ១៤និង២នាទី គេនឹងវាយស្គរ ដង្ហែព្រះពុទ្ធរូបនិង
មហាសង្គ្រាននៅវេលាដែលបានកំណត់នោះ”។

        ជនជាតិខ្មែរ Nam Bo ភាគច្រើនគឹកាន់សាសនាព្រះពុទ្ធ និកាយហិនយាន ។ បេតិកភ័ណ្ឌពិសេសបំផុតនៃវប្បធម៌ខ្មែរនោះគឺសិល្បៈនិងស្ថាបត្យកម្មប្រាង្គប្រាសាទ
។ជនជាតិខ្មែរធំដឹងក្ក្រោមការហាត់ពត់លត់ដំស្មារតីព្រះពុទ្ធសាសនានិងសិក្សារៀន
សូត្រវប្បធម៌នៅក្នុងវត្តអារាម។ ព្រះតេជគុណ Giang Thanh  វត្ត Chroi Ton Sa ស្រុក
Tra Cu ខេត្ត Tra Vinh បានឲ្យដឹងថា៖

        “ក្រៅពិរៀនអក្សរ គ្រូបង្រៀនបានបង្រៀនឲ្យប្អូនៗអំពីសិលធម៌ របៀបរស់
នៅ ចេះគួរសមតាមទំនៀមទំលាប់របស់ជនជាតិ។ រួមជាមួយគ្នានោះ ក៏ផ្តល់ឲ្យប្អូន
នូវ​ចំណេះដឹងជាមូលដ្ឋានអំពីវប្បធម៌ សិល្បៈ ដូចជារបាំ ច្រៀងចំរៀងប្រជាប្រិយ សំលៀកបំពាក់ជាដើម ដើម្បីប្អូនៗចេះរក្សាវប្បធម៌របស់ខ្លួន”។

        ក្នុងដំណើរការអភីវឌ្ឍន៍ វប្បធម៌ខ្មែរបានផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ដទៃ
នៅវាលសណ្តទន្លេ Cuu Long។ ប្រការនេះរួមចំណែកបង្កើតឡើងវប្បធម៌របស់ សហគមន៍ជនជាតិទាំង៥៤ទូទាំងប្រទេសវៀតណាម ដែលពោរពេញទៅដោយ អត្តសញ្ញាណជាតិ៕

TAG
VOVworld/vov/ជនជាតិខ្មែរ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត