logo

ជនរួមជាតិ M’Nong នៅដំបន់ Tay Nguyen

2014/7/21 | 09:12:47
Vovworld-រួមជាមួយជនជាតិ Ba Na,
E De, ជនរួមជាតិ M’Nong ក៏ជា​ជន
​ជាតិមួយក្នុងចំណោមជនជាតិស្នាក់
នៅយូរយាបំផុតនៅដំបន់ដី Tay
Nguyen និងក៏ជាជនជាតិ​នៅ​រក្សា​
ទំនៀមទំលាប់វប្បធម៍ប្រពៃណីពោ
ពេញទៅដោយអត្តសញ្ញាណ។
ភាសា​របស់ជនរួមជាតិ M’Nong ក្នុង
ក្រុមភាសា Mon ខ្មែរ។
ជនរួមជាតិ M’Nong នៅដំបន់ Tay Nguyen (dulich.chudu24.com)

        Vovworld-ជនរួមជាតិ M’Nong ជាជនជាតិភាគតិចនៅវៀតណាមដោយ​មានចំនួនប្រជាជន១០៣ពាន់នាក់រស់នៅខេត្តជាច្រើននៅដំបន់ Tay Nguyen ដំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមដូចជា Dac Lac, Dac Nong, Binh Phuoc,
Quang Nam, Lam Dong។ ក្នុងសហគមន៍ជនរួមជាតិ M’Nong បានបែងចែក​ជា​ក្រុមៗស្នាក់នៅបណ្ដាដំបន់។ ប៉ុន្តែជនរួមជាតិ M’Nong ច្រើនរស់នៅប្រមូលផ្ដុំ
ច្រើន​បំផុតនៅបណ្ដាស្រុកចំណុះខេត្ត Dac Lac និង Dac Nong។ លោកស្រី Luong
Thanh Son នាយិការសារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យដឹងថា៖

“ជនរួមជាតិ M’Nong​ នៅ Dac Lac ស្នាក់នៅជាច្រើននៅភូមិ Don ស្រុក Lac, Krong
Bong ហើយក្នុងស្រុកទាំងបីនោះ នៅភូមិ Don មានជនរួមជាតិ M’Nong Bu Dang
នៅស្រុក Krong Bong មានជនរួមជាតិ M’Nong Kuenh, M’Nong Prang Gar ជាដើម។”

        ក្នុងសហគមន៍សង្គមជនរួមជាតិ M’Nong រស់នៅប្រមូលផ្ដុំតាមបណ្ដា Bon
(រឺបានហៅថាភូមិ)។ ភូមិនីមួយៗរួមមានគ្រួសារជាច្រើនមានទំនាក់ទំនងអ្នកជិត
ខាង ទំនាក់ទំនងសាច់សារណេហិតជិតស្និទ្ធ ក្នុងនោះស្លាក់ស្នាមរបស់របបត្រកូល
ខាង​ម្ដាយ​នៅតែដកជាប់ក្នុងគ្រប់ទំនាក់ទំនងនៅភូមិ។ ភូមិរបស់ជនរួមជាតិ M’Nong
រួម​មាន​ផ្ទះរាប់សិបខ្នងនិងស្របតាមដំបន់នីមួយៗក្រុមជនរួមជាតិ M’Nong ដែលគេ
បានសាងសង់ផ្ទះលើដីរឺផ្ទះផុតពីដី។ ប៉ុន្តែទោះបីជាផ្ទះធម្មតារឺផ្ទះផុត​ពី​ដី​ក្តីប៉ុន្តែដំបូល
នៅតែប្រក់ស្បូវ ទ្រុងផ្ទះត្រូវបានរួមផ្សំវត្ថុធាតុចំនួន២ប្រភេទគឺ​ឬស្សី​និង​ព្រៃឈើ។ ជន
រួមជាតិ M’Nong ច្រើនតែសាងសង់ផ្ទះរស់នៅនៅកន្លែងរាបស្មើរ​និងរស់នៅជិតទន្លេ
បឹងស្រៈ។

        ជនរួមជាតិ M’Nong រស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិព្រៃព្រឹក្សា ដោយហេតុនេះ
តាំងពី​យូរមកបានបង្កើតទំនាក់ទំនងស្មារតីជាមួយព្រៃ។ ជនរួមជាតិ M’Nong បាន​
និយាយថា ព្រៃជាដំបូលថែរក្សាឲ្យជនរួមជាតិ M’Nong ព្រៃក៏ជាកន្លែងរបស់​ទេវតា​
ដែលជនរួមជាតិ M’Nong អាចបួងសួងសូមឲ្យថែរក្សាក្នុងពេលជួបការ​លំបាកក្នុង
ជីវភាពរស់នៅ។ ជាពិសេស តាំងពីយូរយាមក ជនរួមជាតិ M’Nong មានរបរបបាញ់
សត្វនិងចិញ្ចឹមដំរីព្រៃ ជនរួមជាតិបានបង្វឹកហាត់ដំរីដើម្បីធ្វើជា​មធ្យោបាយដឹកជញ្ជូន
បំរើផលិតកម្ម។​មានជនរួមជាតិ M’Nong នៅជិតបឹងទន្លេ​បានរស់នៅដោយរបរដាំស្រូវ
ទឹក។ លោក Ama Phong ជនជាតិ M’Nong Rlam នៅស្រុក Lac ខេត្ត Dac Lac បានឲ្យដឹង
ថា៖

        “ជនរួមជាតិ M’Nong នៅទីនេះរស់នៅដោយរបរដាំស្រូវទឹក។ ជនរួមជាតិ M’Nong នៅទីនេះជាជនជាតិ M’Nong Rlam, M’Nong Gar, M’Nong Chil ជា​ដើមមានវប្បធម៍ដាំ
ស្រូវទឹក។ ជនជាតិ M’Nong Rlam មុននេះមិនធ្វើចម្ការ រស់​នៅ​ឆ្នេរបឹងដាំស្រូវទឹកនិង
នេសាទបរបាញ់សត្វ។”

        ជនរួមជាតិ M’Nong និយាយរួមមានខឿនវប្បធម៍សិល្បៈពហុបែបនិង​ពោពេញទៅ
ដោយអត្តសញ្ញាណ។ ឃ្លាំងរឿងព្រេងបុរាណចម្រៀងប្រជាប្រិយនិង​ពិសេសគឺទំនៀម
ទំលាប់និទានវីរកថារបស់ជនរួមជាតិ M’Nong មានតំលៃ​វប្បធម៍​ដ៏ថ្លៃថ្លា។ ជាមួយរាល់
តំលៃវប្បធម៍ដោយឡែក ជនរួមជាតិ M’Nong បាន​និងកំពុងរួមចំណែករួមដៃជាមួយ
សហគមន៍ជនជាតិទាំង៥៤ជាភាតរៈកសាង​និងការពារមាតុប្រទេសវៀតណាមសង្គម
និយម៕
TAG
ជនរួមជាតិ/M’Nong/នៅ/ដំបន់/Tay Nguyen/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត