logo

ជនរួមជាតិ Raglai ប៉ែកខាងត្បូងភាគកណ្ដាលវៀតណាម

2015/6/22 | 09:52:05
Vovworld-ក្នុងមហាគ្រួសារជនជាតិ
ទាំង៥៤របស់វៀតណាម ជនរួមជាតិ
Raglai ជាជនជាតិភាគតិចរស់នៅ
ភាគខាងកើតជួរភ្នំ Truong Son នៅ
ដំបន់ប៉ែក​ខាងត្បូងភាគកណ្ដាលភាគ
ច្រើននៅខេត្តចំនួន២ Khanh Hoa និង
Ninh Thuan។ ជនរួមជាតិ Raglai មាន
ខឿនវប្បធម៍យូរអង្វែងវិសេសវិសាល
រស់នៅស្និទ្ធស្នាល​សុខដុមជាមួយ
ធម្មជាតិនិងបរិយាកាសនៅជុំវិញខ្លួន។


ជនរួមជាតិ Raglai ប៉ែកខាងត្បូងភាគកណ្ដាលវៀតណាម (ninhthuan.gov.vn)


        Vovworld-ជនរួមជាតិ Raglai បានជ្រើសរើសទីកន្លែងស្នាក់អាស្រ័យនៅដំបន់
ជ្រលង​ភ្នំ។​ឧបករណ៍ធ្វើពលកម្មភាគច្រើនគឺពូថៅផ្គាក់ដំបងដើម្បីបង្កើតប្រហោង
លើដីជាដើម។ ជនរួមជាតិ Raglai ចិញ្ចឹមគោក្របីជ្រូកមាន់ជាដើម។ មុននេះសត្វ
ចិញ្ចឹមត្រូវបាន ជនរួមជាតិប្រើប្រាស់ភាគច្រើនជាគ្រឿងសំណែន ប៉ុន្តែនាបច្ចុប្បន្ន
បានក្លាយទៅ​ជា​ទំនិញដើម្បីផ្លាស់ប្តូរធ្វើជាអាហារ។ ជនរួមជាតិ Raglai ល្បីឈ្មោះ
ប៉ិន​ប្រសព ដោយរបបត្បាញឬស្សីនិងបានបង្កើតឡើងឧបករណ៍ភ្លេងដ៏វិសេស
វិសាលដូច​ជា​ចាប៉ី Cha pi ដែលធ្វើពីបំពង់ឬស្សីឬចាប៉ីថ្មដែលផ្សំពីថ្មក្នុងធម្មជាតិ។
លោក Mau Quoc Tien អ្នកស្រាវជ្រាវវប្បធម៍ជនជាតិ Raglai បានឲ្យដឹងថា៖

        “ក្នុងជីវភាពរស់នៅជនរួមជាតិ Raglai មានផ្នែកវប្បធម៍ប្រហាក់ប្រហែលផង
មានផ្នែកវប្បធម៍វិសេសវិសាលបើប្រៀបនឹងជនជាតិផ្សេងៗនៅដំបន់ Tay Nguyen
ផង។ ជនរួមជាតិ Raglai ពីយូរមកបានរស់នៅប្រមូលផ្ដុំលើដីរបស់​ជីដូន​ជីតាគេ។​
ជនរួមជាតិមិនដេញដំរីចាប់ខ្លាឡើយដែលគេការពារព្រៃនិងរក្សា​បរិស្ថាន។”

        ផ្ទះឈើឬដែលហៅថាផ្ទះវែងរបស់ជនរួមជាតិ Raglai ធម្មតាត្រូវបានកសាង​នៅ
ជើងទួលក្បែរជ្រោះ។​ ផ្ទះជាកន្លែងរស់នៅប្រមូលផ្ដុំពី៣ដល់៤ជំនាន់និងម្ចាស់​ផ្ទះជា
ជនចាស់ជរាបំផុតក្នុងគ្រួសារ។ អំពីសម្លៀកបំពាក់ប្រពៃណីបុរស Raglai មិន​ពាក់អាវ
ទេ គេពាក់សំពត់ប៉ឹង នារីស្លៀកពាក់សំពត់ក្រណាត់ (សំពត់ធ្វើពី​កំណាត់​ចរបាប់តែ
មួយផ្ទាំង)ឬអាវដៃខ្លី។

        អំពីទំនាក់ទំនងក្នុងគ្រួសារ ជនរួមជាតិ Raglai រស់នៅតាមយន្តការត្រកូល​ខាង
ម្ដាយនិងនៅកន្លែងមួយចំនួននៅតែរក្សាដល់បច្ចុប្បន្នប៉ុន្តែក៏បានផ្លាស់ប្តូរ​សុខដុមនឹង
សង្គមថ្មី។ ជនរួមជាតិ Raglai មានទម្លាប់កូនក្រមុំចាប់កូនកំលោះមក​គ្រួសារខ្លួន។
បន្ទាប់ពីពិធីអាពាហ៍-ពិពាហ៍កូនកំលោះ ប្តីបានក្លាយទៅជាសសរ​ស្នូលក្នុងគ្រួសារ
ប្រពន្ធ ប៉ុន្តែសិទ្ធិសំរេចរាល់ការងារធំៗនៅចំណុះទៅលើត្រកូល​ប្រពន្ធ។ កូនស្រីបាន
ប្រសូត្រឡើងយកត្រកូលម្ដាយនិងជានិច្ចកាលរក្សាទំនាក់​ទំនងតាមត្រកូលម្ដាយ។

        ជនរួមជាតិ Raglai កាន់ជំនឿពហុទេវតា។ គេយកឈ្មោះថ្មភ្នំព្រៃឈើសត្វធ្វើ​ជា​
ត្រកូលសមរាប់ខ្លួននិងចាត់ទុកដូចជាតេវតាតាមថែរក្សា។ Giang ជាទេវតា​អរូបីយ៍
កំពូលបំផុត។

        ក្នុងជិវភាពព្រលឹង ជនរួមជាតិ Raglai មានទស្សនាទានខណៈមានអ្នកស្លាប់​មួយ
រូបគឺព្រលឹងរបស់គេបានបន្តរស់នៅឋានផ្សេងៗ ហេតុនេះហើយមានទម្លាប់​ចែកទ្រព
សម្បត្តិសំរាប់អ្នកស្លាប់យកតាមខ្លួន។ នៅផ្នូរគេបានដាក់បណ្ដាវត្ថុដូចជា​ឃ្មោះសំបក់
ផ្លែឃ្លោកប៉ុន្តែត្រូវគេបំបែកធ្វើឲ្យរហែកពីព្រោះថាគេចាត់ទុកនោះជា​វត្ថុសំរាប់ខ្មោច។
អ្នកស្រាវជ្រាវ Mau Quoc Tien បានឲ្យដឹងបន្ថែមទៀតថា៖

        “ពិធីការទម្លាប់មុននេះនិងវិសេសវិសាលបំផុតរបស់ជនរួមជាតិ Raglai គឺ​ពិធីបញ្ចុំ
សព។ តាមទស្សនាទានរបស់ជនរួមជាតិ Raglai អ្នកណាស្លាប់គេ​ក៏ធ្វើ​ពិធីបញ្ចុះសព
សំរាប់អ្នកស្លាប់ដែរ។ អ្នកនៅរស់មានការទទួលខុសត្រូវរៀបចំ​ការងារ​នេះនិងនេះក៏ជា
ការបង្ហាញមនោសញ្ចេតនាចំពោះអ្នកស្លាប់។”

        ជនរួមជាតិ Raglai មានជីវភាពរស់នៅខាងវប្បធម៍សិល្បៈប្រជាប្រិយដ៏​សម្បូរ​​បែប
ដោយមានវីរៈកថា រឿងព្រេងប្រជាចម្រៀងដែលឆ្លុះបញ្ចាំង​នូវជីវភាព​រស់​នៅពលកម្ម
ទំនៀមទំលាប់ការតស៊ូប្រឆាំងនឹងគ្រោះធម្មជាតិសត្វព្រៃសេចក្តី​ស្នេហាស្រុកកំណើត
និងសេចក្តីស្រលាញ់គូរស្រករ។ ឆ្លងផុតពីបំរ៉ែបំរួល​ប្រវត្តិសាស្ត្រ​ជាច្រើន ជនរួមជាតិ
Raglai បានបង្កើតឡើងនូវខឿនវប្បធម៍​ប្រពៃណី​មានផ្នែកវប្បធម៍របស់បណ្ដាជនជាតិ
Tay Nguyen នៅជួរភ្នំ Truong Son ផង រាប់ទាំងមានផ្នែកវប្បធម៍របស់ប្រជាជនដំបន់ប៉ែក
ខាងត្បូងភាគ​កណ្ដាល​ផង៕

TAG
ជនរួមជាតិ Raglai ប៉ែកខាងត្បូងភាគកណ្ដាលវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត