logo

ជនរួមជាតិជាជនជាតិ H’Mong នៅ Meo Vac បានបើកពិធីបុណ្យនិទាឃៈរដូវមុន

2014/1/12 | 03:44:05

Vovworld-ជនរួមជាតិជាជនជាតិ H’Mong នៅបណ្ដាខេត្ត
ព្រៃភ្នំភាគខាងជើង​វៀតណាមក្នុងប៉ុន្មានថ្ងៃនេះសប្បាយ
រីករាយទទួលបុណ្យតេតប្រពៃណី។ បន្ទាប់ពី​ពិធីសែន
ព្រេននៅតាមគ្រួសារនីមួយៗ តាំងពីព្រលឹមថ្ងៃទី១មករា
បណ្ដាផ្លូវចូលទៅ​កណ្ដាល​ឃុំសុទ្ធតែពោពេញទៅដោយសំពតអាវពណ៌ចម្រុះ។
កំលោះក្រមុំ H’Mong បានមកដល់វាលដីទំនេរក្រោមជើងភ្នំដើម្បីលេងពិធីបុណ្យ។

កំលោះ H’Mong ស្វាហាប់ក្នុងសម្លៀកបំពាក់ប្រពៃណី ក្រមុំមានទឹកមុខសប្បាយរីករាយញញឹមក្នុងសំពតចំរុះពណ៌។ (hagiangtv.vn)

        Vovworld-ចរន្តមនុស្សបានហូរមកកណ្ដាលឃុំ Khau Vai, Can Chu Phin, Lung
Phu (ស្រុក Meo Vac) កាន់តែច្រើន។ ក្នុងនោះមានមិត្តវ័យក្មេងជាច្រើនមកពីស្រុក
Dong Van ជិតខាង។ គេបានរួមគ្នាលេងល្បែងប្រជាប្រិយពោពេញទៅដោយ​អត្ត
សញ្ញាណ​ប្រជាជាតិ។ បណ្ដាកំលោះ H’Mong ស្វាហាប់ក្នុងសម្លៀកបំពាក់​ប្រពៃណី ក្រមុំមានទឹកមុខសប្បាយរីករាយញញឹមក្នុងសំពតចំរុះពណ៌។ លោក Doc Viet Thanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Lung Pu ស្រុក Meo Vac បាន​ឲ្យដឹងថា៖

        “ការរៀបចំបុណ្យតេតរបស់ជនជាតិ H’Mong នៅដំបន់ឃុំ Lung Pu ជាគោល​ការណ៍ដ៏ធំធេងរបស់ខេត្តក៏ដូចជាស្រុក។ យើងខ្ញុំខំប្រឹងប្រែងធានាឲ្យប្រជាជននៅ​
ភូមិ​សាស្ត្រមានបុណ្យតេតសប្បាយរីករាយយ៉ាងពិតប្រាកដ។”

        ខុសពីឆ្នាំមុនៗ ពិធីអំណរនិទាឃៈរដូវឆ្នាំនេះសប្បាយរីករាយជាង ក្នុងពេល​ដែលទំនៀមទំលាប់ទះគូថ ផ្នែកវប្បធម៍ដ៏វិសេសវិសាលរបស់ជនរួមជាតិជា​ជនជាតិ
H’Mong ត្រូវបានស្ដាឡើងវិញ។ នេះត្រូវបានចាត់ទុកជាចំណុចលេចធ្លោ​នាំ​មក​នូវ
ការចាប់អារម្មណ៍ពិសេសក្នុងពីធីបុណ្យ។

        ជាធម្មតា ទំលាប់ទះគូថដើម្បីជ្រើសរើសគូរស្រករត្រឹមតែប្រព្រឹត្តទៅក្នុង​ប៉ុន្មាន​ថ្ងៃដើមនិទាឃៈរដូវឆ្នាំថ្មី។ ក្នុងពេលដែលរកឃើញគ្នានិងយល់ព្រម កំលោះ​នឹង
ម្ចាស់ការទះគូថក្រមុំដូចជាការបង្ហាញសេចក្តីស្នេហ៍ជាផ្លូវការ ប្រសិនបើក្រមុំ​យល់ព្រមនឹងទះតបវិញ។ តាមទំនៀមទំលាប់គូរសង្សារត្រូវទះគូថគ្នា៩ដងទើប​
នឹង​ស្រប​ទម្លាប់និងសេចក្តីបង្ហាញស្នេហ៍ទើបបានទទួលស្គាល់ជាផ្លូវការ ត្រឹមតែ
រង​ចាំមេអណ្ដើតគឺអាចរៀបចំរៀបអាពារហ៍-ពិពារហ៍ក្លាយទៅជាប្តីប្រពន្ធ។ បង
ស្រី Giang Thi Du ភូមិ Ta Lung ឃុំ Ta Lung ស្រុក Meo Vac បានឲ្យដឹងថា៖

        “ទំនៀមទំលាប់នេះខ្ញុំបានលឺឪពុកម្ដាយបងប្អូនប្រាប់តាំងពីយូរមកនិងឥឡូវ
នេះត្រូវបានស្ដា ខ្ញុំចូលចិត្តណាស់។ ខ្ញុំមានបំណងថាទំនៀមទំលាប់នេះនឹងត្រូវបាន​ស្ដាជាច្រើនលើកទៀតដើម្បីយុវជន យុវនារីយើងខ្ញុំមានឱកាសជួបគ្នាជាច្រើនជាង​ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ។”

        ការស្ដាផ្នែកវប្បធម៍ដែលសាបសូន្យឡើងវិញរបស់ជនរួមជាតិជាជនជាតិ
H’Mong មិនត្រឹមតែសំដៅអភិរក្សនូវតំលៃវប្បធម៍ប្រពៃណី ថែមទាំងជាឱកាស​ដើម្បីផ្សព្វផ្សាយឧទ្ទេសនាមទំនៀមទំលាប់របស់ជនរួមជាតិនៅដំបន់ចំពោះភ្ញៀវ​ទេសចរណ៍ក្នុងនិងក្រៅប្រទេសទៀតផង។ លោក Nguyen Chi Thuong លេខា​រង​គណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Meo Vac បាន​
ឲ្យដឹងថា៖

        “ឆ្នាំនេះ ស្រុកបានបញ្ជាផ្នែកឯកទេសកសាងសេណារីអូនិងអញ្ចើញអ្នក​ជំនាញការនៅមន្ទីវប្បធម៍ជួយស្ដាផ្នែកសម្រស់នេះ គឺស្ដាទំនៀមទំលាប់ទះគូថ។ នេះជាទំនៀមទំលាប់មួយដែលជនរួមជាតិគោរពណាស់។ ឆ្នាំនេះស្រុកបានសំរេច​ចិត្តរៀបចំនិងក្រោយនេះនឹងឃោសនាចលនាប្រជាជនស្ដាអត្តសញ្ញាណប្រជាជាតិ ទំនៀមទំលាប់ទះគូថនេះ។”

        ក្នុងថ្ងៃដើមនិទាឃៈរដូវរបស់ជនរួមជាតិជាជនជាតិ H’Mong នៅ Ha Giang បាន
កន្លងទៅ។ ព្រះអាទិត្យបានបិទបាំងដោយជួរភ្នំដ៏ធំធេងប៉ុន្តែការចាប់អារម្មណ៍​នៃ
ពិធីបុណ្យចូលឆ្នាំថ្មីនិងក្តីសប្បាយរីករាយពីទំនៀមទំលាប់ទះគូថនៅបន្សល់ទុកលើ
ផ្ទៃមុខរបស់កំលោះក្រមុំជាជនជាតិ H’Mong ជានិច្ច៕
TAG
ជនរួមជាតិ/ជនជាតិ/H’Mong/Meo Vac/ពិធីបុណ្យ/និទាឃៈរដូវ/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត