logo

ជួបប្រាស្រ័យជាមួយក្រុមអ្នកនិពន្ធដែលដណ្ដើមបានរង្វាន់ថ្នាក់ A រង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៤នៃ VOV

2015/6/27 | 07:48:07
Vovworld-ដើម្បីរំលឹកខួបលើកទី៩០នៃទិវាសារព័ត៌មាន
បដិវត្តន៍វៀតណាម​(ទី២១មិថុនា)ឆ្នាំនេះបណ្ដាអ្នកកាសែត
នៃវិទ្យុសម្លេងវៀតណាមមានក្តីសប្បាយ​រីករាយយ៉ាង
ក្រៃលែងដែរ។ ទិវានេះកាន់តែមានអត្ថន័យជាងទៀត
ខណៈដែល​ការប្រឡងសារព័ត៌មានជាតិឆ្នាំ២០១៤វិទ្យុសម្លេងវៀតណាមមាន
កិត្តិយសមាន​វណ្ណកម្ម មតកសាសន៍របស់លោកប្រធានហូជីមិញ-មតកសាសន៍
ស្ដីពី​មនុស្ស​ដើម្បីមនុស្ស ដោយក្រុមអ្នកនិពន្ធនៃកាណាល់ព័ត៌មាន-នយោបាយ-
ចំរុះ (VOV1) អនុវត្តដណ្ដើមបានរង្វាន់ថ្នាក់ A នៅប្រភេទរង្វាន់ផ្សាយសម្លេង​
ឯកទេសផ្សាយ​សម្លេងចំរុះ។ ពិធីប្រគល់រង្វាន់នេះបានប្រព្រឹត្តទៅចំនឹងថ្ងៃទី២១  
មិថុនា។
ជួបប្រាស្រ័យជាមួយក្រុមអ្នកនិពន្ធដែលដណ្ដើមបានរង្វាន់ថ្នាក់ A រង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៤នៃវិទ្យុសម្លេងវៀតណាម (VOV)


        Vovworld-កម្មវិធីផ្សាយសម្លេងពិសេសនៃវិទ្យុសម្លេងវៀតណាមដោយ​ឈ្មោះ
មតកសាសន៍របស់លោកប្រធានហូជីមិញ-មតកសាសន៍ស្ដីពីមនុស្ស​ដើម្បី​មនុស្ស
បានផ្សាយនាចុងខែសីហាឆ្នាំ២០១៤ ខណៈដែលទូទាំងប្រទេសឆ្ពោះទៅ​រំលឹកខួប
អនុស្សាវរីយ៍នៃទិវាបុណ្យជាតិទី២កញ្ញានិងលើកទី៤៥អនុវត្តមតកសាសន៍របស់
លោកប្រធានហូជីមិញ។ មតកសាសន៍របស់លោកប្រធានហូជីមិញមិន​មែនជា
ប្រធានបទថ្មីថ្មោងឡើយ។ ហេតុនេះហើយក្រុមអ្នកនិពន្ធត្រូវធ្វើយ៉ាង​ម៉េច​ធ្វើឲ្យថ្មី
ប្រធានបទនេះនិងឆ្លុះបញ្ជាំងបាននូវស្មារតីនៃមតកសាសន៍ទន្ទឹមនឹងនោះត្រូវទាក់
ទាញមិត្តអ្នកស្ដាប់ ពិសេសគឺមិត្តអ្នកស្ដាប់វ័យក្មេងយល់អំពីលោក​ប្រធាន​ហូជីមិញ
អំពីអត្តចរិតដ៏មហិមាររបស់លោក។ អ្នកកាសែត Do Viet Nga អ្នកផ្ដើម​គំនិតនិង
សសេរសេណារីអូសំរាប់កម្មវិធីផ្សាយសម្លេងពិសេសនេះបានចែករំ​លែកថា៖

        “ក្នុងពេលធ្វើការ យើងខ្ញុំបានដាក់បទដ្ឋានគឺត្រូវស្វែងរករឿងដើម្បីឆ្លុះបញ្ជាំង​
នូវការយកចិត្តទុកដាក់របស់លោកប្រធានហូជីមិញចំពោះគ្រប់វណ្ណៈក្នុងសង្គម។
ប្រការនេះបានបង្ហាញច្បាស់លាស់ក្នុងមតកសាសន៍របស់លោក។ យើងខ្ញុំចង់ប្រើ
​រឿងពិតក្នុងជីវភាពរស់នៅតាមរយៈបោះឆ្លុះបញ្ជាំងនូវសតិអារម្មណ៍ហូជីមិញ។”

ក្រុមអ្នកធ្វើកម្មវិធីផ្សាយសម្លេងពិសេសនេះរួមមានអ្នកកាសែតចំនួន៦រូបនៃ
កាណាល់ VOV1 នោះគឺអ្នកកាសែត Hoang Trung Dung, Do Viet Nga, Vu Ho Diep,
Tran Thuy Ngoc, Van Phuong Hoa និង Vu Thu Ha។ ក្នុងដំណើរការ​អនុវត្ត​បទ
យកការណ៍បំរើឲ្យខ្លឹមសារកម្មវិធី អនុស្សាវរីយ៍ចង់ចាំបំផុតរបស់​ក្រុម​អ្នក​និពន្ធគឺ
ការសំណេះសំណាលជាមួយអ្នកសាក្សីប្រវត្តិសាស្ត្រនានា។​ អ្នក​កាសែត Van
Phuong Hoa បានសំណេះសំណាលថា៖

        “ក្នុងអនុស្សាវរីយ៍ជាច្រើនអំពីលោកប្រធានហូជីមិញ ប្រការលំបាកបំផុត​របស់
​យើងខ្ញុំគឺត្រូវជ្រើសរើសរឿងដែលរំភើបចិត្តនិងមានអត្ថន័យដើម្បីផ្សាយទៅ​មិត្តអ្នក
ស្ដាប់។ ពេលសំណេះសំណាលជាមួយកវី Viet Phuong អតីតលេខាធិការ​របស់
នាយករដ្ឋមន្ត្រី Pham Van Dong សំណេះសំណាលអំពីរឿងស្ដីពីលោក​ប្រធាន
ហូជីមិញ ខ្ញុំរំភើបចិត្តណាស់។”

        ក្នុងអំឡុង៣ម៉ោងផ្សាយបន្តផ្ទាល់លើកាណាល់ VOV1 កម្មវិធីទទួលបាន​ទូរស័ព្ទចំនួន៦០០លើករបស់មិត្តអ្នកស្ដាប់លើទូទាំងប្រទេសហៅមក។ ចំពោះ​ក្រុម​អ្នកធ្វើ
កម្មវិធីនេះ រាល់មនោសញ្ចេតនារបស់មិត្តអ្នកស្ដាប់លៃទុកឲ្យលោក​ប្រធានហូជីមិញ
ជាការគាំទ្រលើកទឹកចិត្តខាងស្មារតីដ៏ធំធេង។​អ្នកកាសែត Do Viet Nga បានឲ្យដឹង
ថា៖

        “មានមិត្តអ្នកស្ដាប់ជាច្រើនបានហៅទូរស័ព្ទមកកម្មវិធី មានអ្នកសូត្រ​កំណាព្យ
មនុស្សជាច្រើនបានសម្ដែងមនោសញ្ចេតនាអំពីលោកប្រធាន​ហូជីមិញ។ រាល់ការ
រំភើបចិត្តនោះរបស់មិត្តអ្នកស្ដាប់រួមជាមួយការវិភាគចែក​រំលែក​របស់ភ្ញៀវអញ្ចើញ
បានធ្វើឲ្យក្រុមអ្នកអនុវត្តកម្មវិធីក៏រំភើបចិត្តដែរ។ យើងខ្ញុំ​ធ្វើការពេលនោះដោយ
មនោសញ្ចេតនារបស់ខ្លួនឯង។”

        កម្មវិធីផ្សាយសម្លេងពិសេសរបស់កាណាល់ VOV1 ទទួលបានជោគជ័យ​ក្នុង
​ការអះអាងនូវតំលៃនិងអត្ថន័យសម័យកាលនៃខ្លឹមសារមតកសាសន៍លោក​ប្រធាន
ហូជីមិញ។ ទន្ទឹមនឹងនោះតាមរយៈរឿងនិទានរបស់អ្នកសាក្សី​ប្រវត្តិសាស្ត្រ​​បាន
បង្ហាញសៀវភៅប្រវត្តិសាស្ត្រពីមេម័រ ដោយមេម័រដើម្បីនិយាយ​អំពីមនុស្សវៀត
ណាម១រូបដ៏មហិមារ៕

TAG
ជួបប្រាស្រ័យជាមួយក្រុមអ្នកនិពន្ធដែលដណ្ដើមបានរង្វាន់ថ្នាក់ A រង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៤នៃវិទ្យុសម្លេងវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត