logo

ជម្លោះនៅមជ្ឈិមបូព៌ា៖ ប្រទេសជាច្រើនអំពាវនាវឱ្យបញ្ឈប់ជម្លោះ

2026/3/9 | 09:03:51
(VOVWORLD) - ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាបណ្តាលឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រទេសជាច្រើនបន្តឡើងសំឡេង និងអំពាវនាវឱ្យមានការអត់ធ្មត់ ដើម្បីជៀសវាងជម្លោះរីករាលដាលបន្ថែមទៀតនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជឿជាក់ថា ឥឡូវនេះជាពេលវេលាត្រឹមត្រូវដើម្បីអនុវត្តន៍សំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃទី ៧ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចាត់ទុកថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ គឺជា "ការរំលោភលើច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ច្បាប់ និងសីលធម៌"។

ចិនបន្តអំពាវនាវឱ្យបញ្ឈប់សកម្មភាពយោធាជាបន្ទាន់នៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការឡើងជណ្ដើរ និងជម្លោះរីករាលដាល។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី ៨ ខែមីនា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងមិនអាចដោះស្រាយបញ្ហាបានទេ ហើយត្រឹមតែបង្កើនភាពតានតឹងប៉ុណ្ណោះ៕


TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/អ៊ីរ៉ង់/ស្ថានភាពតានតឹង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត