logo

ជម្លោះនៅមជ្ឈិមបូព៌ា៖ ភាគី​នានា​ចេញ​សេចក្តីថ្លែងការណ៍ផ្ទុយគ្នាអំពីពេលវេលាបញ្ចប់យុទ្ធនាការយោធា​

2026/3/12 | 09:01:06
(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំអាមេរិកបានផ្ញើសារផ្ទុយគ្នាជាច្រើន អំពីលទ្ធភាពនៃការបញ្ឈប់ជម្លោះមុនកាលកំណត់ ដែលធ្វើឱ្យមជ្ឈដ្ឋានអ្នកសង្កេតការណ៍មិនប្រាកដថា តើទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំសម្រាប់បញ្ចប់យុទ្ធនាការយោធារបស់ខ្លួនដែរឬអត់។ 
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ រូបថត៖ REUTERS/Kevin Lamarque

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ១១ ខែមីនា បានឲ្យដឹងថា យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ ដោយបញ្ជាក់ថា គោលដៅសំខាន់ភាគច្រើននៅក្នុងប្រទេសនេះត្រូវបានបំផ្លាញ។  នាប៉ុន្មានថ្ងៃថ្មីៗនេះ មេដឹកនាំអាមេរិកបានផ្ញើសារផ្ទុយគ្នាជាច្រើន អំពីលទ្ធភាពនៃការបញ្ឈប់ជម្លោះមុនកាលកំណត់ ដែលធ្វើឱ្យមជ្ឈដ្ឋានអ្នកសង្កេតការណ៍មិនប្រាកដថា តើទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំសម្រាប់បញ្ចប់យុទ្ធនាការយោធារបស់ខ្លួនដែរឬអត់។ ក្នុងពេលជាមួយគ្នានោះ អ៊ីស្រាអែលបានឲ្យដឹងថា យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នឹងនៅតែបន្ត  រហូតដល់ពេលដែលសម្រេចបានគោលដៅទាំងអស់ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Katz បានប្រកាសថា យុទ្ធនាការរួមគ្នារវាងអ៊ីស្រាអែល-អាមេរិក «នឹងបន្តដោយគ្មានពេលវេលាកំណត់»។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តលើសេចក្តីសម្រេចចិត្តថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសកាតា គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំ អ.ស.ប លោក Amir Saeid Iravani បានចោទប្រកាន់ថា សេចក្តីសម្រេចចិត្តនេះ បានបញ្ច្រាសតួនាទីរវាងអ្នករងការវាយប្រហារ និងអ្នកឈ្លានពាន ហើយបានចាត់ទុកថា ឯកសារនេះបានបង្កើតលក្ខ័ណ្ឌសម្រាប់បន្តសកម្មភាពយោធាដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ក្នុងពេលនោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា ខ្លួននឹងបន្តវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា រហូតដល់ពេលដែល «ការគំរាមកំហែងនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានបញ្ចប់»៕

TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/​សេចក្តីថ្លែងការណ៍/យុទ្ធនាការយោធា​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត