logo

ជម្លោះនៅមជ្ឈិមបូព៌ា៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការចរចាសន្តិភាព

2026/3/3 | 12:28:00
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា  ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានដែលសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការកើនឡើងនៃភាពតានតឹងយ៉ាងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានបញ្ជាក់ថា៖ គោលជំហររបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ 
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូហាំង (រូបថត៖ ក្រសួងការបរទេស)

ដូច្នេះ វៀតណាមប្រឆាំងនឹងសកម្មភាពប្រើប្រាស់កម្លាំងដើម្បីវាយប្រហាររដ្ឋអធិបតេយ្យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ សកម្មភាពទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាជន ក្នុងនោះមានពលរដ្ឋវៀតណាមនៅក្នុងតំបន់ បង្កឱ្យមានអស្ថិរភាពដល់សកម្មភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានសង្កត់ធ្ងន់ថា៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ គោរពយ៉ាងតឹងរ៉ឹងតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងរាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិ បន្តការចរចានិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាឆ្ពោះទៅរកការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/វៀតណាម/អំពាវនាវ/ភាគីពាក់ព័ន្ធ/ការចរចា/សន្តិភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត