logo

ជម្លោះនៅ​មជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើរបស់សហរដ្ឋអាមេរិក

2026/3/26 | 10:37:35
(VOVWORLD) - ប្រទេសអ៊ីរ៉ង់នាថ្ងៃទី ២៥ ខែមីនា បានបន្តបង្ហាញពីគោលជំហរតឹងរឹងដោយបដិសេធសំណើរបស់សហរដ្ឋអាមេរិកដើម្បីសម្រេចបាននូវបទឈប់បាញ់ ហើយបានដាក់ចេញលក្ខខណ្ឌផ្ទាល់ខ្លួន ដែលក្នុងនោះ បានទាមទារឱ្យមានការទទួលស្គាល់សិទ្ធិគ្រប់គ្រងលើច្រកសមុទ្រ Hormuz របស់ប្រទេសនេះ ។

យោងតាមមន្ត្រីនយោបាយនិងសន្តិសុខជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ សំណើ ១៥ ចំណុចរបស់លោកប្រធានាធិបតី ដូណាល ត្រាំ គឺ "មិនអាចទទួលយកបានឡើយ"។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ជម្លោះអាចបញ្ចប់បាន "ក្រោមលក្ខខណ្ឌ និងផែនទីបង្ហាញផ្លូវដែលសម្រេចដោយទីក្រុងតេអេរ៉ង់" តែប៉ុណ្ណោះ។ មុននោះ អ៊ីរ៉ង់បានដាក់ចេញនូវលក្ខខណ្ឌចាំបាច់ចំនួនប្រាំ រួមមាន៖ សហគមន៍អន្តរជាតិទទួលស្គាល់ «សិទ្ធិធម្មជាតិ និងស្របច្បាប់» របស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz; បញ្ឈប់រាល់សកម្មភាពយោធាសំដៅលើអ៊ីរ៉ង់ និងកងកម្លាំងសម្ព័ន្ធមិត្ត; ធានាផ្តល់សំណងសង្គ្រាម; ផ្តល់ការធានាយ៉ាងពិតប្រាកដដើម្បីទប់ស្កាត់ជម្លោះកើតឡើងម្តងទៀត; និងបញ្ឈប់រាល់សកម្មភាពដែលទីក្រុងតេអេរ៉ង់ចាត់ទុកជា «ការបង្ករឿងហេតុ»។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់មួយរូបផ្សេងទៀតបានឱ្យដឹងថា ការឆ្លើយតបដំបូងរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់អាមេរិកគឺ «មិនវិជ្ជមាន» នោះទេ ប៉ុន្តែនៅតែបន្តការពិចារណា។

នៅថ្ងៃដដែល ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានព្រមានដល់សហរដ្ឋអាមេរិកកុំឱ្យសាកល្បងការតាំងចិត្តរបស់អ៊ីរ៉ង់ ក្នុងការការពារខ្លួនឯង ក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនការដាក់ពង្រាយកងកម្លាំងទៅកាន់មជ្ឈិមបូព៌ា។ លោកបានឲ្យដឹងថា អ៊ីរ៉ង់កំពុងតាមដានយ៉ាងដិតដល់នូវចលនាយោធាទាំងអស់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕

TAG
VOV/VOVworld/ជម្លោះ/​មជ្ឈិមបូព៌ា/អ៊ីរ៉ង់/សហរដ្ឋអាមេរិក/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត