logo

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ប្រតិកម្ម​របស់​ប្រទេសនានា ចំពោះ​សេចក្តីសម្រេច​ចិត្ត​បង្កើតកម្លាំងអន្តរជាតិនៅហ្គាហ្សា

2025/11/19 | 11:18:58
(VOVWORLD) - នៅថ្ងៃទី ១៨ ខែវិច្ឆិកា ប្រទេសមួយចំនួនបានឡើងសំឡេងអំពីសេចក្តីសម្រេចចិត្តដែលពង្រាងដោយសហរដ្ឋអាមេរិក និងទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យមានការបង្កើតកម្លាំងស្ថិរភាពអន្តរជាតិ (ISF) នៅក្នុងតំបន់ដីនេះ។    

ដូច្នេះហើយ អ៊ីស្រាអែលបានស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តនេះ ដោយចាត់ទុកថា ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំមកនូវ "សន្តិភាព និងវិបុលភាព" ដល់តំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម X ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជឿជាក់ថា ផែនការសន្តិភាពរបស់ប្រធានាធិបតី Trump ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនិងពង្រីកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham រវាងអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។

រីឯខ្លួនវិញ រដ្ឋប៉ាឡេស្ទីនក៏បានចាត់ទុកនេះ ជា «ជំហានដំបូងឆ្ពោះទៅរកសន្តិភាព»។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីល ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ប្រមុខការទូតប៉ាឡេស្ទីន លោក Varsen Aghabekian Shahin បានចាត់ទុកថា នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវការដោះស្រាយ ដូចជាការគោរពច្បាប់អន្តរជាតិក្នុងការអនុវត្តផែនការរបស់លោកប្រធានាធិបតី Trump សិទ្ធិស្វ័យសម្រេចរបស់ជនប៉ាឡេស្ទីន ឬការបង្កើតរដ្ឋប៉ាឡេស្ទីននៅដំណាក់កាលបន្ទាប់៕

TAG
VOV/VOVworld/ជម្លោះ/ហាម៉ាស/អ៊ីស្រាអែល/កម្លាំងអន្តរជាតិនៅហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត