logo

ជំរុញកិច្ចសហប្រតិប្ត្តិការរវាងបណ្ដាអង្គភាពអាជីវកម្ម ជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ

2012/3/19 | 08:33:03
ដើម្បីលើកកំពស់កំលាំងប្រកួតប្រជែង ក្នុងលក្ខណះ
ធ្វើសមាហរណកម្មអន្តរជាតិ បណ្ដាអង្គភាពអាជីវកម្ម
វៀតណាមកំពុងអនុវត្តនូវ វិទ្យសាស្ត្រ បច្ចេកវិទ្យា 
ប្រកបដោយប្រសិទ្ធភាព ក្នុងបំណង បង្កើន​ទិន្នផល លើកកំពស់គុណភាពផលិតផល។ 

លោកអ្នកនាងជាទីមេត្រី!

ដើម្បីលើកកំពស់កំលាំងប្រកួតប្រជែង ក្នុងលក្ខណះធ្វើសមាហរណកម្មអន្តរជាតិ បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំពុងអនុវត្តនូវ វិទ្យសាស្ត្រ បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព ក្នុងបំណង បង្កើន​ទិន្នផល លើកកំពស់គុណភាពផលិតផល។ ទន្ទឹមនឹងនោះ បណ្ដាអង្គភាពអាជីវកម្ម អង្គការសេដ្ឋកិច្ច ក៏ជួយឧបត្ថម្ភហិរញ្ញាវត្ថុ អោយបណ្ដាអ្នកវិទ្យាសាស្ត្រ ក្នុងការងារ​ស្រាវជ្រាវបច្ចេកវិទ្យាថ្មី បំរើផលិតកម្ម។ សង្គមភាវូបនីយកម្មការងារស្រាវជ្រាវ និងផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា នាបច្ចុប្បន្ន ជានិន្នាការចាំបាច់ និង ជា គោលដៅអភិវឌ្ឈន៏វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ក្នុងដំណាក់កាល 2011-2020។

ជំរុញកិច្ចសហប្រតិប្ត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ(Internet)


លើកកំពស់បច្ចេកវិទ្យា ក្នុងលក្ខណះធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិ មានអត្ថន័យ​ ស្លាប់ រស់​ ចំពោះបណ្ដាអង្គភាពអាជិវកម្ម។​ ដូច្នេះ ការចង់សម្ព័ន្ធ រវាង អង្គភាពអាជីវកម្ម ជាមួយបណ្ដា អង្គការវិទ្យាសាស្ត្រ និងបណ្ដាអ្នកវិទ្យាសាស្ត្រ ជានិន្នាការចាំបាច់។តាមលោក Ha The Phuong នាយកក្រុមហ៊ុនភាគហ៊ុន បេតុង PVC ខេត្ត Ha Nam បានអោយដឹងថា៖ប្រសិនបើគ្មាន ការជួយឧបត្ថម្ភរបស់ បណ្ដាអ្នក​វិទ្យាសាស្ត្រ​គឺ​ ក្រុមហ៊ុនប្រាកដមិនអាចទទួលបានជោគជ័យ ដូចថ្ងៃនេះទេ៖

“​ ប្រហែល យើងខ្ញុំជាស្ថាប័នឯកជនដើមដំបូង ត្រូវបានវិទ្យាសា្ថនគ្រិះស្ថាន​សំណង់​ដើម្បីជួយឧបត្ថម្ភអោយរាល់សកម្មភាព។ វិទ្យាសា្ថនរបស់យើងខ្ញុំមាន សាស្ត្រាចរ ​និងបណ្ឌិតចំនួន 12នាក់ ​អំពីភូគព្ភសាស្ត្រសំណង់ ចូលរួម​ក្រុមប្រឹក្សារវិទ្យាសាស្ត្រនៅវិទ្យាស្ថាន។ ជួរបណ្ឌិត អ្នកមហាបរិញ្ញ នៅវិទ្យាស្ថានចូលរួមដ៏សកម្ម ក្នុងបណ្ដាសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងសកម្ម។ ដូច្នេះ យើងខ្ញុំទទួលបានការជួយឧបត្ថម្ភយ៉ាងច្រើន​ណាស់។”

នៅបណ្ដាប្រទេសមានខឿនវិទ្យាសាស្ត្រអភិវឌ្ឍន៍ ការប្រកួតប្រជែងគឺខ្លាំងក្លា បណ្ដាអង្គភាពអាជីវកម្មត្រូវវិនិយោគសំរាប់ការស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីស្ថិតស្ថេរ។ រីឯនៅវៀតណាម ស្ថានភាពជាក់ស្តែងបានសឲ្យឃើញថា​បណ្ដាអង្គភាព​អាជីវកម្ម​មិនទាន់មានលក្ខណនិងកំលាំងគ្រប់គ្រាន់។ អង្គភាពអាជីវកម្មភាគច្រើន​កំពុងខំប្រឹង​ប្រែង​ក្នុងការបង្កើនប្រាក់ចំណូលអាជីវកម្ម បង្កការងារធ្វើសំរាប់ពលករ។ ដោយហេតុនេះ​ការស្រាវជ្រាវ ផ្លាស់ប្តូ​បច្ចេកវិទ្យាថ្មីមិនទាន់បានយកចិត្តទុកដាក់ទេ។ បណ្ដាអង្គភាពអាជីវកម្មនៅមិនទាន់​គិតដល់ការអភិវឌ្ឍន៍បច្ចេកវិជ្ជាដោយខ្លួនឯងឲ្យសមស្របនឹងតម្រូវការរបស់ខ្លួន​នៅឡើយ។ អនុរដ្ធមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Tran Van Tung បានឲ្យដឹង​ថា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពុងអនុវត្តវិធានការជាច្រើនសំដៅជួយឲ្យ​អង្គ​ភាព​អាជីវកម្មវៀតណាមក្លាយទៅជាអង្គភាពអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា។​

“កំលាំងអង្គភាពអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាជាប្រភេទនឹងផ្អែកលើលទ្ធផលស្រាវជ្រាវ ច្នៃប្រឌិតដើម្បីអង្គភាពអាជីវកម្មបង្កើនលទ្ធភាពប្រកួតប្រជែងនិងធ្វើ សកម្មភាពប្រកបដោយមានប្រសិទ្ធភាព។​ ​តាមការគ្រោងទុកជាមុន អង្គភាពអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀត ណាមនឹងមានប្រាក់ចំណូលអាជីវកម្ម រួមវិភាគទានទៅក្នុងខឿនសេដ្ធកិច្ចប្រទេសជាតិប្រមាណ៩ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ នាបច្ចុប្បន្ន ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ក៏បានដាក់ជូននាយក​រដ្ធមន្ត្រីរដ្ធាភិបាល​អនុម័ត្តលើកម្មវិធីជួយឧបត្ថម្ភ អភិវឌ្ឍន៍អង្គភាពអាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាដើម្បីបង្កើតប្រភេទអង្គភាព អាជីវកម្មថ្មី បង្កើតកំលាំងផលិតកម្មថ្មីនោវៀតណាម”

          តាមស្ថិតិរបស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នាសព្វថ្ងៃ​បណ្តាសម្មភាព ផ្ទេប្តូរបចេ្ចកវិជ្ជាក្នុងប្លុកអង្គភាពអាជីវកម្មវៀតណាមជាមួយក្រសួងវិទ្យាសាស្រ្ត និង បច្ចេកវិជ្ជា ទើបតែកំណត់លើការស្ថិតិបញ្ជីបច្ចេកវិជ្ជា។ នៅក្នុងសិក្ខាសាលា នាពេល ថ្មីៗនេះ រវាងវិទ្យាស្ថានវិទ្យាសាស្ត្រនិងបចេ្ចកវិជ្ជាវៀតណាមជាមួយ ស្ថាប័ន សហ ប្រតិបត្តិការអន្តរជាតិ Wallonie-Bruxelles របស់បែលហ្ស៊ីក ក្រោម ប្រធានបទ “តួនាទីរបស់ម្ចាស់នៃស្ថាប័នផ្ទេប្តូរបច្ចេកវិជ្ជាក្នុងការអភិវឌ្ឍន៌​មនុស្សនិងសេដ្ឋកិច្ច” សាស្រ្តាចារ្យ Claude Jamar នាយកសាលាមហាវិទ្យា ល័យ Liege តំបន់ Wallonie បែលហ្ស៊ីកចាត់ទុកថា ៖ វៀតណាមគប្បីពង្រីកថែម ទៀតតួនាទី ស្រាវជ្រាវ របស់បណ្តាវិទ្យាស្ថានស្រាវជ្រាវនៅបណ្តាមហាវិទ្យាល័យ និងបណ្តា មជ្ឈមណ្ឌលផ្ទេប្តូរបច្ចេកវិទ្យា។

          បណ្តាអ្នកជំនាញការផ្សេងទៀតក្នុងសិក្ខាសាលាក៏ចាត់ទុកផងដែរថា៖ ក្នុង ស្ថានភាពបច្ចុប្បន្ន ការលើកកំពស់សមត្ថភាពប្រកួតប្រជែងបានក្លាយទៅជា គោល ដៅ សំខាន់និងប្រការនេះ គឺចំណុះលើសម័ត្ថភាពបច្ចេកវិទ្យារបស់អង្គ ភាពអាជីវកម្ម នីមួយៗ ។ ​អ្នកជំនាញការ ភាគច្រើនចាត់ទុកថា ដល់ពេលដែល អង្គភាព អាជីវកម្ម រួមដៃរួមកម្លាំងគ្នាដើម្បីជំរុញឲ្យខឿនវិទ្យាសាស្រ្តបច្ចេកវិជ្ជា​វៀតណាមមាន ជំហ៊ានថ្មី។នេះក៏ជាបុព្វបទសម្រាប់ជោគជ័យរបស់បណ្តាអង្គ​ភាពអាជីវកម្ម រួមចំណែក  ចូលក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមរួមរបស់ប្រទេស វៀតណាម៕

TAG
ជំរុញកិច្ចសហប្រតិប្ត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត