logo

ជំរុញការឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង RCEP

2026/3/23 | 11:28:55
(VOVWORLD) - ពិធីបើកដំណើរការគម្រោង “ជំរុញការឆ្លៀតយកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ជាពិសេសនៅក្នុងពាណិជ្ជកម្មឌីជីថល ដោយមានការចូលរួមពីវិស័យឯកជននិងភាគីពាក់ព័ន្ធ” រៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សហការជាមួយកម្មវិធីពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) បានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងពិធីនេះ លោក Le Trieu Dung ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បាឲ្យដឹងថា បច្ចុប្បន្ននេះ RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ប្រមាណ ២,៣ ពាន់លាននាក់ ស្មើនឹងជិត ៣០% នៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃ GDP សកល។ ចំពោះវៀតណាម RCEP កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការពង្រីកទីផ្សារនាំចេញ និងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នៅឆ្នាំ ២០២៥ ប្រាក់ចំណូលនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ RCEP សម្រេចបាន ១៧២ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។

លោក Le Trieu Dung ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ។ រូបថត៖ thoibaotaichinhvietnam.vn

គម្រោង “ជំរុញការឆ្លៀតយកកិច្ចព្រមព្រៀង RCEP ជាពិសេសក្នុងពាណិជ្ជកម្មឌីជីថល ដោយមានការចូលរួមពីវិស័យឯកជននិងភាគីពាក់ព័ន្ធ”  កំពុងត្រូវបានអនុវត្តដើម្បីបង្កើនការយល់ដឹង លើកកម្ពស់សមត្ថភាព និងគាំទ្រដល់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាពជាងមុន។ គម្រោងនេះក៏មានគោលបំណងជំរុញការចូលរួមរបស់សហគ្រាសដែលស្ត្រីធ្វើជាម្ចាស់ សហគ្រាសជនបទ និងសហគ្រាស ដែលគាំទ្រដល់ជនពិការ តាមនោះ រួមចំណែកដល់ការធានាលក្ខណៈបរិយាប័ន្ន និងនិរន្តរភាពក្នុងដំណើរការអនុវត្តន៍ RCEP៕

TAG
VOV/VOVworld/ការឆ្លៀតយកឱកាស​/កិច្ចព្រមព្រៀង/ដៃគូសេដ្ឋកិច្ច/RCEP

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត