logo

ជំរុញការ​បញ្រ្ជាបយេនឌ័រ​ក្នុងស​កម្ម​ភាពដោះស្រាយ​ផល​វិបាក់​នៃគ្រាប់​បែក​​មី​នក្រោយសង្គ្រាម

2026/3/30 | 12:01:50
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនវៀតណាម (VNMAC) បានសម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រៀបចំសិក្ខាសាលា "ជំរុញការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពដោះស្រាយផលវិបាក់នៃគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម"។

សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងមានអត្ថន័យយ៉ាងសំខាន់ ដោយបានធ្វើឡើងមុននឹងទិវាអន្តរជាតិយល់ដឹងអំពីគ្រាប់បែកមីន (៤ មេសា) ក្រោមប្រធានបទ "ការវិនិយោគដើម្បីសន្តិភាព ការវិនិយោគលើសកម្មភាពកម្ចាត់មីន"។

សមាជិការនៃក្រុមប្រឹក្សាយោបល់ MAG ធ្វើប្រតិបត្តិការបោសសម្អាតមីននៅក្នុងឃុំ Dai Trach ខេត្ត Quang Tri។ រូបថត៖ Ta Chuyen/VNA

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា វរសេនីយ៍ឯក Nghiem Xuan Long អគ្គនាយករង VNMAC បានសង្កត់ធ្ងន់ថា សកម្មភាពដោះស្រាយផល់វិបាក់នៃគ្រាប់បែកមីន មិនត្រឹមតែជាកិច្ចការបច្ចេកទេស ដើម្បីកម្ចាត់គ្រាប់បែកមីន ដែលនៅសេសសល់ពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃការធានាសុវត្ថិភាពមនុស្ស និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យ និងការឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រាប់បែកមីនរបស់វៀតណាម សុទ្ធតែមានគោលបំណងធានាថា ស្ត្រី បុរស កុមារ ជនពិការ និងក្រុមងាយរងគ្រោះទាំងអស់មានសិទ្ធិស្មើរគ្នាក្នុងការទទួលបានសេវាកម្ម។

ដោយកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់វៀតណាម លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំនៅវៀតណាម បានលើកឡើងពីតួនាទីដែលមិនអាចជំនួសបានរបស់ស្ត្រី និងបានលើកឡើងពីសារដ៏សំខាន់ថា “នៅពេលដែលស្ត្រីចូលរួមយ៉ាងពេញលេញ លទ្ធផលនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់”។ លោកស្រី Ramla Khalidi បានសង្កត់ធ្ងន់ថា ស្ត្រីនាំមកនូវជំនាញសំខាន់ៗជាច្រើនដូចជា៖ បច្ចេកវិទ្យា ផែនទីឌីជីថល អភិបាលកិច្ចសាធារណៈ ការដឹកនាំសហគមន៍។ល។ តាមនោះ ជួយលើកកម្ពស់គុណភាពនៃដំណាក់កាលទាំងអស់នៃសកម្មភាពកម្ចាត់មីន និងធ្វើការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍ទាំងមូល៕

TAG
VOV/VOVworld/ការ​បញ្រ្ជាបយេនឌ័រ​/ដោះស្រាយ​ផល​វិបាក់​/គ្រាប់​បែក​​មី​ន/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត