logo

ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីបញ្ជូនពលករទៅធ្វើការនៅបរទេស

2025/11/24 | 12:00:00

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា សន្និសីទជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីបញ្ជូនពលករទៅធ្វើការនៅបរទេសស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Can Tho។

គណៈប្រតិភូដែលចូលរួមសន្និសីទ។ (រូបថត៖ VOV)
ថ្លែងនៅក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vu Chien Thang បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ពលករប្រមាណ ១៥៥.០០០ នាក់ ត្រូវបាន បញ្ជូនទៅធ្វើការនៅបរទេស ដែលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាព ក្រីក្រប្រកបដោយចីរភាព ធានាសុខុមាលភាពសង្គម ជាពិសេសសម្រាប់មុខសញ្ញា គោលនយោបាយ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលជួបការ លំបាកខ្លាំង យោធិន និងនគរបាលដែលបានចាកចេញពីកងកម្លាំង៖
“នេះគឺជាបណ្តាញមួយដើម្បីអនុវត្តន៍គោលនយោបាយសំខាន់ៗរបស់បក្សក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្សផ្នែកសេដ្ឋកិច្ច ការទូត សេដ្ឋកិច្ច ហើយជាសសរស្តម្ភដ៏សំខាន់មួយនៃ "ការសន្ទនាធនធានមនុស្ស" ដែល រួមចំណែកនាំរូបភាពនៃមាតុភូមិវៀតណាម មនុស្សវៀតណាមដែលមានវិន័យ និង របៀបរៀយរយ ទៅកាន់សហគមន៍អន្តរជាតិ។ ក្នុងអំឡុងពេលធ្វើការនៅបរទេស ពលករត្រូវបានគាំពារស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ។ ពេលពួកគេបញ្ចប់ ការងារនៅក្រៅប្រទេស ហើយត្រឡប់មកប្រទេសវិញ យើងមានការទទួលខុសត្រូវ ជួយឧបត្ថម្ភពួកគេក្នុងការធ្វើសមាហរណកម្មឡើងវិញទៅក្នុងសហគមន៍ ហើយ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវជំនាញវិជ្ជាជីវៈ ដែលពួកគេត្រូវបានបណ្តុះបណ្តាលនៅ បរទេស”៕
TAG
VOV/VOVworld/វៀតណាម/ពលករ/ធ្វើការ/បរទេស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត