logo

ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង IPU

2025/12/30 | 11:31:20
(VOVWORLD) - លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងាររបស់ខ្លួន ក៏ដូចជាបន្តដើរតួនាទីនិង រួមចំណែកកាន់តែសកម្មនៅ IPU ផងដែរ។
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ២៩ ខែធ្នូ នៅវិមានរដ្ឋសភា ថ្លែងនៅក្នុងជំនួបជាមួយអគ្គលេខា ធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong អនុប្រធានរដ្ឋ សភាវៀតណាមលោក Tran Quang Phuong បានអះអាងថា រដ្ឋសភាវៀតណាម បាន កំណត់យ៉ាងខ្ជាប់ខ្ជួនថា ការចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុង សកម្មភាពនានារបស់ IPU ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់បំផុតក្នុងការ ទូតសភាពហុភាគី ហើយមានបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការរួមដំណើរពីអគ្គលេខាធិការ IPU ក៏ដូចជាលេខាធិការដ្ឋាន IPU ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងគួរឲ្យទុកចិត្តបានរវាង IPU និងរដ្ឋ សភាវៀតណាម។ តាមនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់គោលដៅរួម។
លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងាររបស់ខ្លួន ក៏ដូចជាបន្តដើរតួនាទីនិង រួមចំណែកកាន់តែសកម្មនៅ IPU ផងដែរ៕
TAG
VOV/VOVworld/វៀតណាម/រដ្ឋសភា/អន្តរសភា/IPU/អនុប្រធានរដ្ឋសភា/អគ្គលេខាធិការ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត