logo

ជំរាលថ្មទ្រនាប់ អាថ៍កំបាំងPhu Yen។

2013/8/7 | 07:57:53

ស្ថិតនៅភាគកណ្តាលវៀតណាមប៉ែកខាងត្បូង សោភ័ណ្ឌ
ភាពល្អស្អាតរបស់​ខេត្តPhu Yenត្រូវបានធម្មជាតិផ្តល់ជូន​
ជាពិសេស​​​​ជំរាលថ្មទ្រនាប់។ចំរាលនេះ ប្រៀបដូចជា ទ្រនាប់
ដាក់រៀបត្រូតលើគ្នានៅក្បែរនៅឆ្នេរសមុទ្រ។

Vovworld-ជំរាលថ្មទ្រនាប់ដ៍ល្អឆើតឆាយនេះមានចម្ងាយពីទីក្រុង Tuy Hoa
តំបន់សមុទ្រស្រុក Tuy An ខេត្ត  Phu Yenប្រមាណ៤០គីឡូមែត្រ។តំបន់នេះ
មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​ដើមឈើខៀវស្រងាត់និងផ្ទះតូចស្អាត
នានានៅ​អម​សង្ខាង​ផ្លូវ ។​រួមដំណើរជាមួយយើងខ្ញុំទៅកាន់រមណីយ៍ដ្ឋាននេះ
មាននាយកក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរ Tuy Hoa បង​Le Hoang Thanh
Tung។បងអោយដឹងថា៖ បើទៅ​លេង​កម្សាន្ត​លំហែ​កាយ​ក្នុងទិដ្ឋភាពដូច្នេះគ្មាន
នរណារំពឹងគិតថា៖កំពុងទៅកំសាន្តនៅសមុទ្រមិនមែនឡើងភ្នំទេ។

​​​​​​​​​​​​​​                 

ជំរាលថ្មទ្រនាប់  អាថ៍កំបាំងTuy Hoa(រូបថត​Internet)

អ្នក​​ទៅ​​ទី​នេះនឹងបានគយគន់ទេសភាពចម្លែកអារម្មណ៍​១ នោះគឺវាលថ្មធំ១បែទៅ
រកសមុទ្រប្រៀបដូចជាសរសរនានាដែលបានដាក់តំរៀបត្រួតលើគ្នា។អារម្មណ៍​
ស្រឡះក្នុងដួងចិត្ត ការហត់​នឿយទាំងអស់ហាក់រលាយបាត់ទៅអស់។លោកTung
អោយដឹងថែមទៀតថា៖   “តាមការសាវជ្រាវរបស់បណ្តាអ្នកវិទ្យាសាស្រ្តថា៖ក្រៅ
ពីចំរាលថ្មទ្រនាប់នៅម៉ិកស៊ីកូនោះ  ចំរាលថ្មទ្រនាប់នៅ  ខេត្តPhu Yen ជាចំរាលថ្ម
ទ្រនាប់ទី២លើសកលលោក។នៅវៀតណាម​នេះជាចំរាលថ្មទ្រនាប់តែមួយគត់។   “

​​​​​​​​​​​​​​​​​​​                   

រូបថត​Internet

តាមការកាត់ស្មានថា៖សរសរថ្មប្រមាណ​៣សែន៥ម៉ឺនដាក់តំរៀបត្រួតលើគ្នាបាន
បង្កើតរមណីយដ្ឋាននេះ។អាចនិយាយបានថា៖នេះជាវណ្ណកម្មសិល្បះ១ដ៍អស្ចារ្យ។
បង Nguyen Thanh Huong  ជាអ្នកឃុំ Tuy An ១នាក់អោយដឹងថា៖“  កាលពីជាសិស្ស
ថ្នាក់ទី៤​​  ទី៥​​  ខ្ញុំជានិច្ចកាលទៅមុជទឹក នេសាទនិងស្ទូចត្រីនៅតំបន់សមុទ្រនេះហើយ។ខ្ញុំមានមោទនភាពខ្លាំងដោយបានប្រសូតឡើងនៅទីនេះ។ខ្ញុំបានទៅដល់គ្រប់ទិសទី
នៅទូទាំងប្រទេសប៉ុន្តែគ្មានទីណាមានទេសភាពល្អស្អាតពិសេសដូចស្រុកកំណើតPhu
Yen របស់ខ្ញុំឡើយ។       “

នៅជំវិញ ជំរាលថ្មទ្រនាប់នេះនៅមានកោះនិងភ្នំថ្មជាច្រើន។នៅក្បែរនោះជាវាល
ខ្សាច់សធំល្វឹងល្វើយ១។លោក Tung  ចែករំលែកថា៖ “   ចំរាលថ្មទ្រនាប់រួមជាមួយ
ឆ្នេមុជទឹកBang បានបង្កើតឡើងមណ្ឌលទេសចរណ៍ សមុទ្រកោះគួរអោយទាក់ទាញនៅ
 Phu Yen​នាសព្វថ្ងៃ។ក្រៅពីការមុជទឹក​ភ្ញៀវទេសចរអាចជិះទូកទៅឆ្ងាយដើម្បីមុជគុយគន់
ផ្កាថ្មទៀតផង។    “

ភាពរហោស្ថាន​និងទឹកចិត្តស្រឡាញ់កកក្តៅសំរាប់ភ្ញៀវរបស់ប្រជាជននៅទីនេះជាការ
ទាក់ទាញភ្ញៀវទេសចរណ៍វិលត្រឡប់តំបន់នេះជាថ្មីម្តងទៀត៕

​​​

TAG
ជំរាលថ្មទ្រនាប់/ទីក្រុង Tuy Hoa/ស្រុក Tuy An ខេត្ត Phu Yen/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត