logo

ជាលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Gie Trieng

2017/4/10 | 11:50:34

(VOVworld)-ជនជាតិ Gie Trieng ច្រើនរស់នៅតាម
តំបន់ប៉ែកខាងជើងខេត្ត Kon Tum។ បានប្រសូត្រឡើង
និងធំដឹងក្តីក្នុងទេសភាពធម្មជាតិដ៏អស្ចារ្យបានជាដួង
ចិត្តរបស់ពួកគេគឺ សាមញ្ញនិងជិតស្និទ្ធជាមួយធម្មជាតិ
ណាស់។​ ប្រការនេះបានសម្តែងច្បាស់ក្នុងផលិតផល ត្បាញរបស់ខ្លួន។
ជនជាតិ Gie Trieng ពូកែខាងត្បាញប្រដាប់ប្រើប្រាស់ដោយវត្ថុ ធាតុដើម
មានស្រាប់ដូចជា ផ្តៅ ក្រែក ពកនិងវល្លីច្រើនប្រភេទ។ ក្នុងចំណោមវត្ថុ
 ទាំងអស់នេះ ប្រដាប់ពិសេសបំផុតគឺជាល។ ជាលជាវត្ថុប្រើប្រាស់ក្នុង
ជីវភាពប្រចាំ ថ្ងៃរបស់ជនជាតិ Gie Trieng ព្រមទាំងជាវត្ថុនៅជាប់ខ្លួនរបស់
នារីនៅទីនេះផងដែរ។

(VOVworld)-ជនជាតិ Gie Trieng ច្រើនរស់នៅតាមតំបន់ប៉ែកខាងជើងខេត្ត Kon
Tum។ បានប្រសូត្រឡើងនិងធំដឹងក្តីក្នុងទេសភាពធម្មជាតិដ៏អស្ចារ្យបានជាដួង
ចិត្តរបស់ពួកគេគឺ សាមញ្ញនិងជិតស្និទ្ធជាមួយធម្មជាតិណាស់។​ ប្រការនេះបាន
សម្តែងច្បាស់ក្នុងផលិតផល ត្បាញរបស់ខ្លួន។ ជនជាតិ Gie Trieng ពូកែខាង
ត្បាញប្រដាប់ប្រើប្រាស់ដោយវត្ថុ ធាតុដើមមានស្រាប់ដូចជា ផ្តៅ ក្រែក ពកនិង
វល្លីច្រើនប្រភេទ។ ក្នុងចំណោមវត្ថុ ទាំងអស់នេះ ប្រដាប់ពិសេសបំផុតគឺជាល។
ជាលជាវត្ថុប្រើប្រាស់ក្នុងជីវភាពប្រចាំ ថ្ងៃរបស់ជនជាតិ Gie Trieng ព្រមទាំងជា
វត្ថុនៅជាប់ខ្លួនរបស់នារីនៅទីនេះផងដែរ។

        រូបរាងជាលរបស់ជនជាតិ Gie Trieng គឺរូបរាងមូលទ្រវែង រួមមានជើងជាល
 (pang) ដៃជាល (lây) និងខ្នងជាល (ania) ដោយក្បូរក្បាច់តែងលំអជុំវិញជាល។
ក្នុងប្រភេទជាលទាំង អស់ មានជាលពិសេសចំនួន៣ប្រភេទ នោះគឺជាលសម្រាប់
ដាក់ឥវ៉ាន់ (Nơm) ជាលស្ពាយឬដាក់ស្រូវ (Kă) និងជាលមានខ័ណ្ឌ៣សម្រាប់យក
ទៅស្រែចំការ (K’lek)។ ក្នុងប្រភេទជាលទាំងបីពោលខាងលើ គឺជាលសម្រាប់ដាក់ឥវ៉ាន់ (Nơm) ជាប្រភេទជាលមានលក្ខណៈខុសដោយឡែកដែលជនជាតិដទៃទៀតពុំមាន។ នេះជាប្រភេទ ជាលដែលមានគំរប ក្បាច់រចនាជារាងបញ្ឃរត្រង់ មាត់ជាលរីកធំ ស្តួចជើង។ ជាលតូចគឺសម្រាបកុមារ ជាលរង្វើលសម្រាប់ដាក់អុស ជាលដំឡូងមី ហើយជាល​មនគំរបច្រើនគឺសម្រាប់ដាក់សម្លៀកបំពាក់ គ្រឿងអលង្ការ ជាដើម។ ប្រការនេះ បញ្ជាក់ភាពសម្បូរបែបនៃប្រភេទជាលទាំងអស់ ដែលជនជាតិ Gie Trieng ប្រើ ប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ស្តីពីអត្ថន័យរបស់ជាលក្នុងជីវភាពផលិតកម្ម របស់ជនជាតិ Gie Trieng អ្នកស្រី Nguyen Thi Huyen អ្នកស្រាវជ្រាវជំនាញជនជាតិ វិទ្យាសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា៖

        “ជនជាតិ Gie Trieng តែងតែយកជាលតាមខ្លួននៅពេលទៅស្រែចំការ។ ពួក គេប្រើជាលសម្រាប់ដាក់ស្រូវនិងផ្លែឈើដែលបេះតាមផ្លូវ។ មិនត្រឹមតែប៉ុណ្ណោះ  នារី ជនជាតិ Gie Trieng បានប្រើជាលសម្រាប់ដាក់ផលិតផលកសិផលដូចជា ពោធ ដំឡូងទៀតផង”។

        ជាលរបស់ជនជាតិ Gie Trieng មានរូបរាងនិងរបៀបត្បាញពិបាក។ ជាធម្មតា បន្ទាប់ពីបានយកវត្ថុធាតុដើមមក គេព្យួរទៅលើដំបូលចង្ក្រានទុកឲ្យគ្រាម មុននឹងត្បាញ គេយកមកត្រាំក្នុងទឹករយៈពេល៣ថ្ងៃធ្វើឲ្យវាទន់ទើបចិតជាបន្ទះសម្រាប់ត្បាញ។ នេះ ជាដំណាក់កាលត្រូវចំណាយពេលវេលាច្រើនបំផុត។ ជាលត្រូវបង្ហើយដោយបាន រចនាតែងលំអរយ៉ាងស្អាតបាតដែលសម្តែងនូវបាតដៃប៉ិនប្រសបរបស់អ្នកត្បាញ ជាលផងដែរ។

        ដោយមានជីវភាពរស់នៅក្នុងព្រៃភ្នំនោះ ជាលជាមធ្យោបាយដឹកជញ្ជូនសមស្របជាមួយជន ជាតិ Gie Trieng។ ក្នុងការធ្វើដំណើរក្នុងព្រៃ ដោយស្ពាយជាលហើយបានជាអ្នកភូមិ អាចបេះបន្លែយ៉ាងងាយស្រួល។​ជាលតាមអ្នកភូមិឡើងភ្នំ ទៅស្រែចំការ ទៅផ្សារ ដើរ​លេង ឬទៅសាកសួរសុខទុកសាច់ញត្តិផងដែរ។ ជាលបានក្លាយទៅជានិមិត្តរូប ឲ្យចរិតសក្ខណៈឧស្សាព្យាយាមរបស់នារីជនជាតិ Gie Trieng ។​លោក Nguyen Manh Hung អ្នកកាសែតមួយរូបនៅកាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាម  ដែលធ្លាប់ធ្វើការនៅខេត្ត Kon Tum បានចែករំលែកថា៖

        “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រភេទជាលរបស់ជនជាតិ Gie Trieng ជាពិសេសបានឃើញនារីជនជាតិនេះស្ពាយជាលលើខ្នង។ ទោះបីជាតាម ផ្លូវភ្នំរដិបរដុបពិបាកដើរក៏ដោយ ប៉ុន្តែគេនៅតែធ្វើដំណើរយ៉ាងងាយស្រួល ជាមួយនឹងជាលដ៏ធ្ងន់លើខ្នងផង។​ជាលបានធ្វើដំណើរជាមួយនារីនៅគ្រប់ទីកន្លែង និង ជាវត្ថុមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។​ដោយក្បូរក្បាច់ដ៏វិសេស វិសាលលើដងជាលដែលគេមិនអាចច្រឡំជាលរបស់ជនជាតិ Gie Trieng ជាមួយ ជនជាតិដទៃទេ”។

        ក៏ដូចជាជនជាតិដទៃលើខេត្ត Kon Tum ជនជាតិ Gie Trieng មានទស្សនទាន ថា ជាលជាវត្ថុមិនអាចខ្វះបានឡើយក្នុងជីវភាពប្រចាំថ្ងៃរបស់គេ។ នៅបច្ចុប្បន្ន ជីវ ភាពរស់នៅរបស់អ្នកភូមិមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយអ្នកខ្លះមានកង មានម៉ូតូក៏ដោយ ប៉ុន្តែជាលនៅតែជាមធ្យោបាយមិនអាចជំនួសបានឡើយ។​ជាល ជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ជនជាតិ Gie Trieng ជានិច្ច៕

TAG

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត