( រូបថត៖ គណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long) |
ទស្សនាវដ្តីន៍ Insider របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានប្រកាស បញ្ជីនូវអច្ឆរិយៈធម្មជាតិ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០ នៅលើពិភពលោកក្នុងនោះមាន ឈូងសមុទ្រ Ha Long ដែលជាគោលដៅ ទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមរបស់ ប្រទេសវៀតណាម។
ដូចដែលបានពណ៌នានៅក្នុងទស្សនាវដ្តីនេះឈូងសមុទ្រ Ha Long ត្រូវបានគេទទួលស្គាល់ថាជា គោលដៅដ៏ទាក់ទាញបំផុតនៅវៀតណាមដោយសារសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដែលកម្រមាន។ |
យោងតាម Insider បានឲ្យដឹងថា នៅពេលដែលមកទស្សនាឈូងសមុទ្រ Ha Long ភ្ញៀវទេសចរ នឹងរីករាយជាមួយនឹងសម្រស់ដ៏សុខដុមរមនានៃធម្មជាតិក៏ដូចជាមានបទពិសោធន៍គួរឱ្យចងចាំតាមរយៈសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាការជិះទូក Kayak គយគន់ ទេសភាពមើលពីអាកាស ដោយជិះឧទ្ធម្ភាគចក្រជាដើម។
![]() |
![]() |
សកម្មភាពជិះទូកកម្សាន្ត Kayak នៅឈូងសមុទ្រ Ha Long |
នៅក្នុងនាទី "ធ្វើដំណើរទេសចរណ៍" នៃគេហទំព័រព័ត៌មាន CNN ក៏បានផ្សាយ អំពីសេវាកម្មនៃ ការគយគន់ឈូងសមុទ្រ Ha Long ដោយក្រុមហ៊ុនឧទ្ធម្ភាគចក្រភាគ ខាងជើងវៀតណាម (ចំណុះអគ្គ ក្រុមហ៊ុនឧទ្ធម្ភាគចក្រវៀតណាម)។ (ប្រភព៖ CNN) |
ឈូងសមុទ្រ Ha Long មើលពីលើអាកាស |
![]() |
![]() |
គេងមួយយប់នៅលើនាវានៅឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌធម្មជាតិ ពិភពលោក គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ណាក៏ដោយ។ |








