logo

ដេក Duong-ទំនៀមទម្លាប់មុនអាពារហ៍ពិពារហ៍របស់ជនរួមជាតិជាជនជាតិ Co Tu

2013/7/29 | 08:41:15

VOV-ក៏ដូចជាជនជាតិជាច្រើនផ្សេងៗទៀត ការរៀប
អាពាហ៍ពិពារហ៍ចំពោះ​ជន​រួមជាតិជាជនជាតិ Co Tu ជាព្រឹត្តិការណ៍សំខាន់មិនត្រឹមតែរបស់គ្រួសារទាំង​ ពីរប៉ុណ្ណោះទេថែមទាំងរបស់ភូមិទាំងមូលទៀតផង។
នាបច្ចុប្បន្នជនរួមជាតិជា​ជនជាតិ Co Tu នៅខេត្ត Quang Nam នៅរក្សាបាន ទំនៀមទំលាប់ដោយឡែកមុនអាពារហ៍ពិពារហ៍គឺទំនៀមទំលាប់ដេក Duong គូសសញ្ញាសេចក្តីស្នេហ៍របស់គូរសង្សាជនរួមជាតិជាជនជាតិ Co Tu។

ក្រមុំ Co Tu អាយុពី១៨ដល់២០ឆ្នាំត្រូវចេះដាំបាយត្បាញក្រណាត់ទើបយកប្តីបាន។ (vovworld.vn)



        VOV-បណ្ដជនចាស់ជរា Co Tu នៅស្រុកចំនួន២គឺ Dong Giang និង Tay
Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ មុននេះកំលោះ Co Tu ពីអាយុ២០​ដល់​២២ឆ្នាំបានចេះរកស៊ីចេះថែទាំឲ្យជីវភាពរស់នៅក្នុងគ្រួសារចេះបរបាញ់សត្វ​ទើប​
រៀបការបាន។ ​ក្រមុំ Co Tu អាយុពី១៨ដល់២០ឆ្នាំត្រូវចេះដាំបាយត្បាញ​ក្រណាត់
​ទើបយកប្តីបាន។ ក្នុងឱកាសបុណ្យតេតមកដល់រឺបណ្ដាពិធីបុណ្យធំៗ​របស់ភូមិ
ដូចជាអំណររដូវអំនោយផល អំណរផ្ទះ Guol ជាដើម។ កម្លោះក្រមុំ Co Tu ស្វែងរក
គ្នាដើម្បីជ្រើសរើសសំរាប់ខ្លួនឯងធ្នកដែលខ្លួនពេញចិត្ត។ នេះជា​​ពេល​​វេលា​ដើម្បី
​កម្លោះធ្វើផ្ទះដេក Duong។ ផ្ទះដេក Duongត្រូវបានធ្វើនៅលើវាលស្រែរឺនៅបប្រប
ព្រៃ។ លោក Hoih Nhuan ជនចាស់ជរាមួយនាក់នៅទីរួមខេត្ត Prao ស្រុក Dong Giang
ខេត្ត Quang Nam បានឲ្យដឹងថា៖

        “ទំនៀមទំលាប់ដេក Duong របស់ជនរួមជាតិជាជនជាតិ Co Tu គឺសំរាប់​តែ
កំលោះក្រមុំមិនទាន់មានប្តីប្រពន្ធ។ នេះជាលក្ខណៈដើម្បីគូសង្សារស្វែង​យល់​គ្នា
មុនពេលរៀបការ​ វាមានចរិតលក្ខណៈភ្លឺថ្លា។ ទំនៀមទំលាប់​កំណត់ថា ក្នុងពេល
ដែល២នាក់ក្នុងរយៈពេលដេក Duong ប្រសិនបើកើតមាន​រឿង​អ្វីនឹងត្រូវផាក
ពិន័យដ៏ធ្ងន់ធ្ងរ។”

        កំលោះក្រមុំ Co Tu អាចនៅទល់ភ្លឺដើម្បីនិយាយសំណេះសំណាលដោយ
សេរី​ស្វែងយល់គ្នា។ ព្រឹទ្ធាចារ្ស Alang Um នៅភូមិ Ca Nong ឃុំ A Xan ស្រុក Tay
Giang ខេត្ត Quang Nam បាននឹករលឹកកាលនៅវ័យក្មេងនាយប់​ដេក Duong​ ថា៖

        “មុននេះខ្ញុំនិងយុវជនក្នុងភូមិបានទៅដេក Duong កំលោះក្រមុំស្វែងយល់គ្នា​សំណេះសំណាលពេញយប់។ ធម្មតាគឺនិយាយឲ្យគ្នាដឹងអំពីបំណងប្រាថ្នា​ក្នុង​
ជីវភាព​ប្តីប្រពន្ធ គ្រួសារ។ ប៉ុន្តែមិនទុកឲ្យមានរឿងអាក្រក់កើតមានឡើង។ ពី
ព្រោះ​គ្មានអ្នកណាចង់ឲ្យខ្លួនក្លាយទៅជាមនុស្សដែលគេមើលងាយដោយសារ
រំលោភលើ​ទំនៀមទំលាប់ឡើយ។”

        គូសង្សារមានសិទ្ធិស្វែងយល់គ្នាដោយសេរី ប៉ុន្តែទំនៀមទំលាប់របស់ជន
រួមជាតិជា​ជន​ជាតិ Co Tu បានកំណត់ដ៏ច្បាស់និងតឹងរឹងចំពោះបណ្ដាករណី
មានទម្ងន់មុន​ពេលរៀបអាពារហ៍ពិពារហ៍។ ស្របតាមកំរិតល្មើស ជាធម្មតា
កំលោះនឹងត្រូវផាក​ដ៏ធ្ងន់ធ្ងរ។ ព្រឹទ្ធាចារ្ស Bhling Priu នៅភូមិ Zruot ឃុំ Ch’Um
ស្រុក Tay Giang បាន​ឲ្យដឹងថា៖

        “តាមទំនៀមទម្លាប់របស់ជនរួមជាតិជាជនជាតិ Co Tu គឺក្នុងរយៈពេល
ដេក Duong (ពី៣ដល់៤ឆ្នាំ) ប្រសិនបើគូសង្សាណាដែលមានរឿង(មានផ្ទៃ
ពោះ) ត្រូវផាក់​ដ៏ធ្ងន់ណាស់។ ត្រូវចាក់ក្របី (រឺគោ)​និងពពែយកមកជូនគ្រួសារ
នីមួយៗក្នុងភូមិ​ដើម្បីទទួលទោសនិងចែកឲ្យភូមិទាំងមូលពិសារ។ ប៉ុន្តែការ
ដាក់ទោសខាង​ស្មារតី​គឺធំជាង​ជួនកាលត្រូវសហគមន៍បែរខ្នងគ្មានអ្នកណា
ទាក់ទងជាមួយអ្នកដែល​រំលោភលើទំនៀមទម្លាប់ឡើយ។”

        ទំនៀមទំលាប់ដេក Duong ជាការប្រមូលផ្ដុំភាពស្អាតដែលនៅរក្សាកត្តា​
ប្រពៃណី​ជាច្រើនក្នុងពិធីការអាពារហ៍ពិពារហ៍ប្រពៃណីរបស់ជនរួមជាតិជា
ជនជាតិ Co Tu។ ប្រការគួរឲ្យនិយាយគឺ ជនរួមជាតិជាជនជាតិ Co Tu នា
បច្ចុប្បន្នមិនត្រឹម​តែ​ទទួលរាល់កត្តាវប្បធម៍របស់ជីរភាពរស់នៅអរិយ្យធម៍
ទំនើបប៉ុណ្ណោះទេ ថែម​ទាំង​​ទម្លាប់ដេក Duong ពោពេញទៅដោយ
អត្តសញ្ញាណរបស់ប្រជាជនព្រៃភ្នំឆ្លង​កាត់រយៈពេលរាប់​ពាន់ជំនាន់នៅ
បានរក្សាដ៏ដែល៕

TAG
ដេក Duong/ទំនៀមទម្លាប់/មុនអាពារហ៍ពិពារហ៍/ជនរួមជាតិ/ជនជាតិ Co Tu


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត