logo

ដាក់ការអភិវឌ្ឍជំនាញឌីជីថលសម្រាប់ប្រជាជនទាំងមូល ជាចំណុចកណ្តាលនៃការផ្លាស់ប្តូរឌីជីថល

2025/12/29 | 10:31:00

(VOVWORLD) - នាថ្ងៃទី២៩ ខែធ្នូ នៅទីក្រុងហាណូយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំវេទិកាវិទ្យាសាស្ត្រឆ្នាំ ២០២៥ ស្តីពី “គ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ វៀតណាមក្នុងបរិបទ នៃការផ្លាស់ប្តូរឌីជីថល” ដើម្បីបញ្ជាក់ពីតួនាទីនៃការផ្លាស់ប្តូរឌីជីថលក្នុងការច្នៃប្រឌិតវិធីសាស្រ្តគ្រប់គ្រង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការដាក់ស្នើអនុសាសន៍ គោលនយោបាយ ដើម្បីបំពេញតាមតម្រូវការនៃការអភិវឌ្ឍជាតិក្នុងយុគសម័យឌីជីថល។

សមាជិកសម្ព័ន្ធយុវជនជួយប្រជាជនក្នុងការចូលប្រើប្រាស់បច្ចេកវិទ្យាតាមរយៈចលនា "អក្ខរកម្មឌីជីថលសម្រាប់ប្រជាជនទាំងមូល" (រូបថត៖ ហួង ទ្វៀត/កាសែតព័ត៌មាន និងជនជាតិ)

នៅក្នុងវេទិកានេះ មតិជាច្រើនបានលើកឡើងថា ការផ្លាស់ប្តូរឌីជីថលគួរតែជាប្រធានបទសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ត្រូវដាក់ការអភិវឌ្ឍជំនាញឌីជីថលសម្រាប់ប្រជាជនទាំងមូល  ជាចំណុចសំខាន់នៃការផ្លាស់ប្តូរឌីជីថល។ ជាមួយគ្នានេះ ត្រូវតែធ្វើកំណែទម្រង់ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាការគ្រប់គ្រងដែលជំរុញដោយទិន្នន័យ និងពង្រឹងយន្តការសាកល្បងដែលគ្រប់គ្រង ដើម្បីកែសម្រួលគោលនយោបាយឱ្យបានឆាប់រហ័ស  ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតឡើង។ ប្រតិភូបានសង្កត់ធ្ងន់លើតួនាទីនៃយុទ្ធសាស្ត្រទិន្នន័យជាតិ ដោយចាត់ទុកទិន្នន័យជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម ដែលតម្រូវឱ្យមានការវិនិយោគដែលធ្វើសមកាលកម្ម ការតភ្ជាប់គ្នាទៅវិញទៅមក និងការចែករំលែកប្រកបដោយប្រសិទ្ធភាព។ មតិក៏បានស្នើឱ្យគាំទ្រអាជីវកម្មនានាតាមបណ្តោយខ្សែសង្វាក់ផ្គត់ផ្គង់ ដោយភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងចង្កោមនវានុវត្តន៍៕

TAG
VOV/VOVworld/ដាក់ការអភិវឌ្ឍ/ជំនាញឌីជីថល/ប្រជាជនទាំងមូល/ចំណុចកណ្តាល/ការផ្លាស់ប្តូរឌីជីថល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត