logo

ដៃគូអន្តរជាតិសហការប​ង្កើនសមត្ថភាពកាត់បន្ថយហានិភ័យនៃ​គ្រោះមហន្តរាយធម្មជាតិ​របស់វៀតណាម

2026/2/12 | 11:43:57
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហាណូយ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងអនុវត្តគម្រោង "ពង្រឹងសមត្ថភាពរបស់វៀតណាមក្នុងការប្រកាសអាសន្ន ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ និងការធានាបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព"។
គណៈប្រតិភូចូលរួមពិធីចុះហត្ថលេខា។ រូបថត៖ giaoducthoidai.vn

គម្រោងនេះមានថវិកាសរុបចំនួន ៥៣៣,៣៣៣ ដុល្លារអាមេរិក ហើយគ្រោងនឹងត្រូវបានអនុវត្តក្នុងរយៈពេលមួយឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧ ជាមួយនឹងសកម្មភាពផ្តោតលើខេត្ត Nghe An។ គោលដៅ ស្នូលនៃគម្រោងនេះគឺដើម្បីជួយកែលម្អប្រព័ន្ធប្រកាសអាសន្នតាមពេលវេលាជាក់ស្តែង ចំពោះទឹកជំនន់និងការរអិលបាក់ដីនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្កើនភាពធន់របស់សាលារៀន។ សកម្មភាពរួមមាន៖ បង្កើត ផែនទីហានិភ័យ កសាងផែនការត្រៀមឆ្លើយតបនៅកម្រិតសាលារៀន និងបង្កើនសមត្ថភាពរបស់អ្នកគ្រប់គ្រង និងគ្រូបង្រៀន ដើម្បីធានាថា ការសិក្សាមិនត្រូវបានរំខានដោយគ្រោះមហន្តរាយធម្មជាតិឡើយ៕

TAG
VOV/VOVworld/ដៃគូអន្តរជាតិ/ហានិភ័យ/គ្រោះមហន្តរាយធម្មជាតិ​/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត