logo

ដាណឺម៉ាកវាយតម្លៃជាវិជ្ជមានចំពោះការចរចាលើបញ្ហា Greenland

2026/1/30 | 08:41:00
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល នាថ្ងៃទី ២៩ ខែមករា រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានសម្តែង "សុទិដ្ឋិនិយមកាន់តែខ្លាំង" បន្ទាប់ពីការចរចាបច្ចេកទេសរវាងមន្ត្រីដាណឺម៉ាក និងសហរដ្ឋអាមេរិកលើបញ្ហា Greenland។
 រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen។ រូបថត៖ REUTERS/Ints Kalnins

រដ្ឋមន្ត្រីការបរទេសលោក Rasmussen បានសង្កត់ធ្ងន់ថា បរិយាកាស ចរចារ "វិជ្ជមាន" និង "មានលក្ខណៈស្ថាបនា" ជាជំហានសំខាន់មួយឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីភាពតានតឹងកើនឡើងកាលពីសប្តាហ៍មុន។ ទោះបីជាបញ្ហាស្នូលមិនទាន់ត្រូវបានដោះស្រាយពេញលេញ ប៉ុន្តែការដែលភាគីទាំងពីរកំពុងរៀបចំផែនការជួបប្រជុំបន្ថែមទៀតត្រូវបានមើលឃើញថា ជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងនៅក្នុងវិបត្តិដ៏ជ្រៅបំផុតនៅក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងមួយនៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបដិសេធការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថាទីក្រុងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ទាក់ទងនឹងតំបន់ Greenland។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍បារាំង France ២ លោកស្រី Frederiksen បានបញ្ជាក់ថា "នោះមិនមែនជាកិច្ចព្រមព្រៀងទេ"។  ថ្នាក់ដឹកនាំដាណឺម៉ាករូបនេះបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពជាតិ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនត្រូវតែគោរពយ៉ាងដាច់ខាត ហើយបានព្រមានថា ការធ្វើយោធានីយកម្មណាមួយនៅ Greenland នឹងផ្ទុយនឹងគោលការណ៍អន្តរជាតិដែលបានបង្កើតឡើងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក៕

TAG
VOV/VOVworld/ដាណឺម៉ាក/ការ​ចរចា/បញ្ហា Greenland

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត