logo

ដំណើរការចរចាអំពីអ៊ុយក្រែនត្រូវបានផ្អាកជាបណ្តោះអាសន្ន

2026/3/20 | 06:54:10
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា វិមានក្រឹមឡាំងបានប្រកាសថា ការចរចាត្រីភាគីស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែនត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែកត្តាបរានុម័ត នៅក្នុងបរិបទអន្តរជាតិ ហើយប្រការនេះមិនមានន័យថា ការផ្អាកនឹងមានរយៈពេលយូរនោះទេ។

ដរាបណាភាគីនានាយល់ព្រមលើកាលវិភាគ ជាពិសេសភាគីសហរដ្ឋអាមេរិក ការចរចានឹងបន្តឡើងវិញ។ រុស្ស៊ីសង្ឃឹមថា ដំណើរការសន្ទនានឹងបន្តឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយខ្លួននឹងរក្សាបណ្តាញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់។

មុននោះ នៅថ្ងៃទី ១៨ ខែមីនា នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងថា ការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅតែមានយថាទស្សន៍។ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា ប្រទេសរបស់លោកនៅតែដើរតាមមាគ៌ាការទូត ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបន្តស្វែងរកមធ្យោបាយដើម្បីបញ្ចប់ជម្លោះ៕

TAG
VOV/VOVworld/ដំណើរការ/ចរចា/អ៊ុយក្រែន/ផ្អាក/បណ្តោះអាសន្ន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត