logo

ដោយមានទិសដៅត្រឹមត្រូវ វៀតណាមអាចកំណត់រូបរាងកំណើនសម្រាប់រយៈពេល ៥ ដល់ ១០ ឆ្នាំខាងមុខ

2025/12/31 | 11:38:32
(VOVWORLD) - យោងតាមគេហទំព័រ siliconcanals.com (ហូឡង់) វៀតណាមបានអនុវត្តន៍ កំណែទម្រង់ដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ការផ្លាស់ប្តូរទាំងនេះដើរ តួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមសម្រាប់រយៈពេល ៥-១០ ឆ្នាំខាងមុខ។
អត្ថបទនេះវាយតម្លៃថា កំណែទម្រង់ដែលរដ្ឋាភិបាលវៀតណាមក្នុងរយៈពេល ១២ ខែកន្លងមក គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ទូលំទូលាយ ដែលបើកឱកាសសម្រាប់កំណើនពិតប្រាកដ។
អត្ថបទបានលើកឡើងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ ទីមួយ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចឯកជន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនដើរតួនាទីសំខាន់ជាងមុន នៅក្នុង សេដ្ឋកិច្ចវៀតណាម។ ទីពីរគឺការបញ្ចូលសេដ្ឋកិច្ចក្រៅផ្លូវការទៅក្នុងប្រព័ន្ធផ្លូវការ។ អាជីវកម្មលក្ខណៈគ្រួសារត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រហែល ២០-៣០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។ ទីបី បទប្បញ្ញត្តិដ៏តឹងរ៉ឹង ត្រូវបាន អនុវត្តន៍ដើម្បីធានាថាវៀតណាមមានទីផ្សារយុត្តិធម៌ និងប្រកួតប្រជែង ក្នុងរយៈពេល វែង។
លើសពីនេះ វៀតណាមបានអនុវត្តន៍កំណែទម្រង់ជាច្រើនទៀត ដូចជាការរួមបញ្ចូលខេត្តក្រុង ការដាក់ពង្រាយអត្តសញ្ញាណប័ណ្ណពលរដ្ឋអេឡិចត្រូនិក និងការធ្វើឌីជីថលូបនីយកម្មយ៉ាងទូលំទូលាយនៃដំណើរការនានារបស់រដ្ឋាភិបាល៕
TAG
VOV/VOVworld/សេដ្ឋកិច្ច/វៀតណាម/កំណើន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត