logo

“ដាស់” បេតិកភណ្ឌវប្បធម៌រាជវង្សចាមនៅឡឹម ដុងឲ្យភ្ញាក់ឡើងវិញ

2026/3/2 | 05:44:00

(VOVWORLD) -  បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សាភ្ជាប់នឹងព្រះបាទ ប៉ូខ្លងម៉ូណៃ (ងារអ៊ីស្លាមថា មហា តាហា ដែលបានគ្រងរាជប៉ាន់ឌូរ៉ាងហ្គា ពីឆ្នាំ ១៦២២ ដល់ ១៦២៧)។ នេះគឺជាការប្រមូលផ្ដុំតែ មួយគត់នៅសេសសល់ ដែលត្រូវបានរក្សាទុកអស់រយៈពេលជាង ៤០០ ឆ្នាំដោយកូនចៅជំនាន់ក្រោយនៅទីនេះ។ បច្ចុប្បន្ន ខេត្តឡឹម ដុងកំពុងខិតខំប្រឹងប្រែងវិនិយោគ និងកែលម្អលំហរតាំងពិព័រណ៍ និងថែរក្សាវត្ថុបុរាណ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌នៃបេតិកភណ្ឌទាំងនេះ។

មកុដរបស់ស្តេច ប៉ូ ក្លុង ម៉ូ ណៃ  (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

មានទីតាំងស្ថិតនៅលើច្រាំងខាងស្តាំនៃទន្លេ ឡួ ចម្ងាយប្រហែល ៣០០ ម៉ែត្រពីផ្លូវជាតិលេខ ១ សារមន្ទីរឃ្លាំងសម្រាំងបេតិកភណ្ឌវប្បធម៌រាជវង្សចាមនៅក្នុងភូមិ ទិញ មី ឃុំ ហុង ថៃ ខេត្តឡឹម ដុង ទាក់ទាញក្រុមភ្ញៀវទេសចរជាច្រើនមកទស្សនា។ កន្លែងនេះតាំងបង្ហាញវត្ថុបុរាណដើមជាង ១០០ ដែលបង្កប់ទៅដោយតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជនជាតិចាម។ លោក លឺ កួក ធៀន ដែលជាកូនចៅរបស់រាជវង្សចាម បានឲ្យដឹងថា៖ “សម្រាំងបេតិកភណ្ឌវប្បធម៌រាជវង្សចាមត្រូវបានកំណត់ថា មានតាំងពីសតវត្សរ៍ទី ១៧មក។ យើងបានបែងចែកវាជា ៨ ផ្នែកសម្រាប់តាំងបង្ហាញ  ហើយផ្នែកពិសេសបំផុតគឺផ្នែកទី ១ ដែលមានមកុដធ្វើពីមាសរបស់ព្រះបាទ ប៉ូ ក្លុង ម៉ូ ណៃ និងមហេសីរបស់ព្រះអង្គ ដែលតែងតែប្រើប្រាស់ក្នុងពិធីបុណ្យទាននានា”។

លើសពីនេះ សម្រាំងបេតិកភណ្ឌវប្បធម៌រាជវង្សចាមក៏រួមបញ្ចូលទាំងការតាំងពិព័រណ៍អំពីអាវុធ ឧបករណ៍ភ្លេង វត្ថុបុរាណសាសនា ក្រណាត់ចរបាប់ និងក្រណាត់មានប្រភពពីបរទេស សេរ៉ាមិច ក្រដាស និងឈើ។ សម្រាំងនីមួយៗមានសម្ភារៈ សិប្បកម្ម និងមុខងាររៀងៗខ្លួន… បង្កើតស្នាដៃសិល្បៈដ៏អស្ចារ្យ ដែលឆ្លុះបញ្ចាំងពីសោភ័ណភាពរបស់រាជវង្សចាមបុរាណ។ បច្ចុប្បន្ន សម្រាំងនេះត្រូវបានរក្សាទុកដោយគ្រួសាររបស់ត្រកល់វង្សានុវង ង្វៀន ធី ថេម ដែលជាកូនចៅរបស់រាជវង្សចាម។ លោក លឺ កួក ធៀន បានបន្ថែមថា៖ “សំលៀកបំពាក់របស់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ មហេសី ព្រះនាង និងបុត្រីរបស់ព្រះបាទ ប៉ូ ក្លុង ម៉ូ ណៃ  បង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងជនជាតិចាម និងក្រុមជនជាតិដទៃទៀត។ លើសពីនេះ ព្រះរាជក្រឹត្យរបស់ព្រះបាទ មិញ ម៉ាង (១៧៩១-១៨៤១) និងព្រះបាទធៀវ ទ្រី) (១៨០៧-១៨៤៧) និងព្រះមហាក្សត្រដទៃទៀត ទទួលស្គាល់ការចូលរួមចំណែករបស់ព្រះបាទ ប៉ូ ក្លុង ម៉ូ ណៃ  ក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន”។

ស្ទីលម៉ូដសក់របស់ម្ចាស់ក្សត្រី (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

ក្នុងរយៈពេលពីរឆ្នាំ (២០២៣-២០២៤) សារមន្ទីរខេត្ត ឡឹម ដុង (កាលពីមុនគឺសារមន្ទីរប៊ិញ ធ្វួន) បានសម្របសម្រួលជាមួយក្រុមគ្រួសារដើម្បីធ្វើការស្ទង់មតិ ការស៊ើបអង្កេត ប្រមូលព័ត៌មាន និងធ្វើសារពើ ភ័ណ្ឌកាតាឡុកនៃវត្ថុបុរាណ   ដើម្បីអនុវត្តន៍ការសាងសង់គំរូ "ឃ្លាំងបើក ចំហសម្រាប់ការសម្រាំងស្រាវជ្រាវបេតិកភណ្ឌវប្បធម៌រាជវង្សចាម" និងដំឡើងទូតាំងបង្ហាញសម្រាប់អភិរក្សវត្ថុបុរាណ។ នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ សារមន្ទីរបានដាក់ឱ្យដំណើរការគំរូ "ឃ្លាំងសម្រាំងស្រាវជ្រាវបេតិកភណ្ឌវប្បធម៌រាជវង្សចាម" ដោយភ្ជាប់ជាមួយដំណើរទេសចរណ៍បេតិកភណ្ឌវប្បធម៌ចាមក្នុងមូលដ្ឋាន។ ពេលកំពុងទស្សនា លំហរតាំងពិព័រណ៍ លោកស្រី ង្វៀន ធី ថាំ អតីតនាយិកាសារមន្ទីរនារីភាគខាងត្បូង ទីក្រុងហូជីមិញ បានចែករំលែកថា៖ “ក្នុងបរិយាកាសគ្រួសារ ឆ្លងកាត់ពេលវេលា… ការប្រមូលផ្ដុំនេះត្រូវបានរក្សាទុក។ ខ្ញុំជឿថា នេះគឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលសក្តិសមទទួលបានការគោរព”។

លោក វ៉ូ ង៉ុក ហៀប អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹម ដុង (ទីបីពីឆ្វេង) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរគ្រួសាររាជវង្សចាមក្នុងពិធីបុណ្យ Katê ឆ្នាំ ២០២៥  (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

ដើម្បីជួយអ្នកស្រុក និងភ្ញៀវទេសចរឱ្យយល់កាន់តែច្បាស់អំពី "ឃ្លាំងសម្រាំងប្រមូលផ្តុំបេតិកភណ្ឌវប្បធម៌រាជវង្សចាម" ខេត្តឡឹមដុងបានដំឡើងម៉ាស៊ីនស្កេនលេខកូដ QR ដើម្បីណែនាំពីសម្រំាងនេះ។ លោកស្រី លឺ ថៃ ទ្វៀន អនុប្រធានសារមន្ទីរ ឡឹមដុង បានឲ្យដឹងថា៖  "ទាក់ទងនឹងវត្ថុបុរាណនៅក្នុង "ឃ្លាំងសម្រាំងប្រមូលផ្តុំបេតិកភណ្ឌវប្បធម៌រាជវង្សចាម" បន្ទាប់ពីសាងសង់គំរូដើម្បីបង្ហាញវត្ថុបុរាណ និងភ្ជាប់បម្រើភ្ញៀវទេសចរ ក្រុមគ្រួសារបានយល់ព្រមឱ្យអង្គភាពសម្របសម្រួលជាមួយសាកលវិទ្យាល័យ ផាន ធ្វៀត ដើម្បីធ្វើឌីជីថលវត្ថុបុរាណតំណាងចំនួន ២០ នៅឆ្នាំ ២០២៦នេះ”។

ឆ្លងកាត់ពេលវេលា ស្ថាប័នមុខងារនានារបស់ខេត្ត ឡឹម ដុង បានអនុវត្តសកម្មភាពដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃសម្រាំងប្រមូលដែលបានរៀបរាប់ខាងលើ។ លោក វ៉ូ ថាញ់ ហួរ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ឡឹមដុងបានឲ្យដឹងថា ខេត្តនឹងស្រាវជ្រាវ និងវិនិយោគ លើទីតាំងសម្រាប់តាំងបង្ហាញ ដើម្បីធានាលក្ខខណ្ឌក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ សំដៅបំពេញតម្រូវការមកទស្សនានិងស្វែងរករបស់ភ្ញៀវទេសចរ។
 វ៉ូ ថាញ់ ហួរ អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ឡឹមដុងពិនិត្យវត្ថុបុរាណនៅតំបន់តាំងពិព័រណ៍របស់គ្រួសាររាជវង្សចាម (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

“មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ មានបំណង រួមជាមួយក្រុមគ្រួសារ ដើម្បីនាំយកសម្រាំងវត្ថុបុរាណទាំងនេះទៅកាន់វត្ត ប៉ូ ក្លុង ម៉ូ ណៃ ដើម្បីណែនាំ និងដាក់តាំងបង្ហាញ។ មន្ទីរនឹងធ្វើការជួសជុលគ្រឿងបរិក្ខារ និងសាងសង់ផ្ទះតាំងពិព័រណ៍ដោយធានាសន្តិសុខ និងសុវត្ថិភាព។ ដំបូងឡើយ យើងនឹងរង់ចាំការយល់ព្រមពីក្រុមគ្រួសារ ដើម្បីបន្តការងារនេះ។ ប្រសិនបើយើងនាំយកទៅវត្ត ប៉ូ ក្លុង ម៉ូ ណៃ យើងអាចថែរក្សា និងលើកកម្ពស់តម្លៃរបស់វត្ថុទាំងនេះកាន់តែច្រើនថែមទៀត”។

ការសាងសង់គំរូវប្បធម៌រាជវង្សចាម ដែលភ្ជាប់ជាមួយនឹងដំណើរទេសចរណ៍បេតិកភណ្ឌវប្បធម៌ បានរួមចំណែកដល់ការស្តារ ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រជាជនចាម ដែលរួមចំណែកដល់ការលើកកំពស់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជន៕

 

TAG
VOV/VOVworld/“ដាស់”/បេតិកភណ្ឌ/វប្បធម៌/រាជវង្សចាម/ឡឹម ដុង/ភ្ញាក់ឡើងវិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត