logo

ឋានសួគ៌ពពកតាសួ - ទីមកដល់ជាសកល ឆ្នាំ ២០២៦

2026/1/10 | 07:37:16
(VOVWORLD) - ទេសភាពហាក់ដូចជាវាលរហោ ស្ថាន និងមិនសូវធ្វើពាណិជ្ជកម្ម បានជួយឱ្យតាសួ (Ta Xua) ក្លាយជាតំណាងតែមួយគត់របស់វៀត ណាម ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍សម្រាប់ឆ្នាំ ២០២៦ របស់ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌា NDTV។

តាសួ មិនគ្រាន់តែជាឈ្មោះនៃកំពូលភ្នំប៉ុណ្ណោះទេ ថែមទាំងនេះជាតំបន់ភ្នំគ្រប់ដណ្តប់នៅជុំវិញឃុំ តាសួ ភូមិ ចេវ និងហាងដុង ដែលមានផ្ទៃដីសរុបជាង ២៣០ គីឡូម៉ែត្រការ៉េ។

តាសួមានចម្ងាយ ២៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ និងមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីកណ្តាលទីក្រុងម៉ុកចូវ។ ដោយមានទីតាំងស្ថិតនៅរយៈកម្ពស់ពី ១.៥០០ - ១.៨០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ តាសួមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ ចាប់ពីខែវិច្ឆិកាដល់ខែមីនាជារៀងរាល់ឆ្នាំ គឺជាពេលវេលាល្អបំផុតសម្រាប់ការបរបាញ់ពពក និងការឡើងភ្នំ។

ចំណុចលេចធ្លោគឺជួរភ្នំ "ឆ្អឹងខ្នងដាយណូស័រ"។ ខ្សែផ្លូវតូចចង្អៀត មានប្រវែងប្រហែល ២គីឡូម៉ែត្រ តាមបណ្តោយជួរភ្នំ មានជ្រលងភ្នំនៅទាំងសង្ខាង បាននាំមកនូវអារម្មណ៍ភ្ញាក់ផ្អើល សម្រាប់អ្នកស្រឡាញទេសចរណ៍ផ្សងព្រេង។

ត្រូវបានគេដាក់ឈ្មោះជា ឋានសួគ៌ប្រមាញ់ពពក តាសួបានទាក់ទាញភ្ញៀវទេសចរជាមួយនឹងទេសភាពដ៏ស្រស់ស្អាត នៃពពកពណ៌សអណ្តែតនៅកណ្តាលជ្រលងភ្នំ។

ជាពិសេស នៅពេលថ្ងៃរះ ឬថ្ងៃលិច ព្រះអាទិត្យស្ថិតនៅជិតសមុទ្រពពក ដោយបង្កើតបានជារលកពពកដ៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។

ភាពទាក់ទាញរបស់តាសួចំពោះភ្ញៀវទេសចរអន្តរជាតិ គឺដោយសារសម្រស់ដ៏រហោស្ថានដែលត្រូវបានថែរក្សា និងមិនសូវមានការធ្វើពាណិជ្ជកម្ម។ ដើម្បីធ្វើបានដូច្នេះ មិនអាចមិននិយាយដល់កិច្ចខិតខំប្រឹងប្រែងថែរក្សាទេសភាពធម្មជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលស្និតស្នាលជាមួយបរិស្ថាន។

លោក ដូ វ៉ាន់ សៀម អនុលេខានៃគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំតាសួ បានឲ្យដឹងថា ប្រជាជន និងអាជ្ញាធរមូលដ្ឋានកំពុងខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយសម្រស់ធម្មជាតិ វប្បធម៌និងប្រជាជននៅតាសួ ដល់អ្នកទេសចរទាំងជាតិនិងអន្តរជាតិ។ សកម្មភាពដូចជាពិព័រណ៍វប្បធម៌ និងម្ហូបអាហារ មហោស្រពវប្បធម៌ជនជាតិភាគតិច ឬថ្មីៗនេះ គឺការរត់ប្រណាំង Son La Ultra Trail ១០០ បានទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីអ្នកទេសចរ និងអត្តពលិកអន្តរជាតិមួយចំនួនធំ។

ត្រូវបានរៀបចំឡើងក្នុងអំឡុងពេល "មាស" ដើម្បីឲ្យវិស័យទេសចរណ៍នៅ តាសួ ជាមួយនឹងខ្សែផ្លូវដ៏អស្ចារ្យឆ្លងកាត់ ឆ្អឹងខ្នងដាយណូស័រ និងព្រៃឈើធម្មជាតិ ការរត់ប្រណាំង Son La Ultra Trail ១០០ បានទាក់ទាញអត្តពលិកមួយចំនួនធំមកពីប្រទេសជប៉ុន រុស្ស៊ី សហរដ្ឋអាមេរិក ដាណឺម៉ាក និងអត្តពលិកក្នុងស្រុកជាង ១.០០០ នាក់។

តាសួ គឺជាកន្លែងដែលយើងម្នាក់ៗ អាចរកឃើញពេលវេលាដ៏សុខសាន្ត និងអារម្មណ៍ពិតៗ នៅកណ្តាលព្រៃភ្នំដ៏ធំល្វឹងល្វើយ ដែលប្លែកពីភាពអ៊ូអរនៃមជ្ឈមណ្ឌលទេសចរណ៍ធំៗ ដទៃ។

ព្រៃឈើត្រូវបានព័ទ្ធជុំវិញដោយពពក ខ្សែផ្លូវដ៏រហោស្ថានដូចនៅក្នុងរឿងនិទានអញ្ជឹង។

ដើមឈើមានអាយុកាលរាប់រយឆ្នាំនៅលើស្រទាប់ស្លឹកឈើរលួយ។

គល់ឈើ "វេទមន្ត" ទោះបីប្រហោងអស់ហើយ ប៉ុន្តែនៅតែដុះពន្លកពណ៌បៃតង។

លង់ខ្លួននៅក្នុងវាលផ្កាពណ៌ស្វាយដ៏ធំល្វឹងល្វើយនៅក្នុងព្រៃ។

ជួប និងថតរូបជាមួយសត្វព្រៃ។

តាសួ ជាឋានសួគ៌ពពក ជាព្រៃឈើធម្មជាតិដ៏រហោស្ថាន ជាទីមកដល់សកលដែលកំពុងរង់ចាំអ្នកមករុករក៕

TAG
VOV/VOVworld/ឋានសួគ៌ពពក/តាសួ/គោលដៅសកលឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត