logo

ឋានៈអន្តរជាតិរបស់វៀតណាមមំានការបោះជំហាន​យ៉ាងខ្លាំង ក្រោយ​រយៈពេល ៤០ ឆ្នាំនៃ​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី

2026/1/21 | 07:11:34
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំនៅទីក្រុងប៉េកាំង លោក ស៊ូ នីងនីង (Xu Ningning) ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានវាយតម្លៃថា ឋានៈអន្តរជាតិរបស់វៀតណាមបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរថ្មី ហើយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលវៀតណាមឈានចូលយុគសម័យថ្មី។
លោក ស៊ូ នីងនីង ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP។ រូបថត៖ VOV

បើតាមលោក ស៊ូ នីងនីង មាគ៌ាអភិវឌ្ឍន៍ និងទិសដៅសហប្រតិបត្តិការដែលមហាសន្និបាតលើកទី ១៤ បានដាក់ចេញ នឹងជួយវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់តំបន់ ដោយដាក់គ្រឹះសម្រាប់វៀតណាម ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងក្របខ័ណ្ឌ RCEP។

“អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺជាគោលដៅរយៈពេលវែងរបស់វៀតណាមគឺ “ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ; ហើយក្លាយ ជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥” ។ គោលដៅនេះគឺផ្អែកលើមូលដ្ឋានគ្រឹះអភិវឌ្ឍន៍នាបច្ចុប្បន្នរបស់វៀតណាម ដោយឆ្លុះបញ្ចាំងពីទំនុកចិត្តនាពេលអនាគត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសម្រេចបាននូវវិបុលភាពរយៈពេលវែង តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ”

ដោយវាយតម្លៃពីមាគ៌ាកិច្ចការបរទេសដែលបានដាក់ចេញនៅមហាសន្និបាតបក្សលើកទី ១៤ លោក Xu Ningning បានសង្កត់ធ្ងន់ថា៖ “ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ឋានៈអន្តរជាតិរបស់វៀតណាមបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លាអំពីគុណភាព ដោយក្លាយជាប្រទេសមួយដែលមានបណ្តាញការទូតយ៉ាងទូលំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍។ វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចពិភពលោក ដោយស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលមានចំណូលពាណិជ្ជកម្មធំជាងគេនៅលើពិភពលោក ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងអាស៊ាន និងបានក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ បច្ចុប្បន្ននេះ វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគីដូចជាអាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបង្ហាញពីកម្លាំងរស់នៃសេដ្ឋកិច្ចទើបលេចចេញ ខណៈពេលដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការជំរុញសេរីភាពពាណិជ្ជកម្មផងដែរ”

លោកក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះគោលដៅកំណើនជាង ១០% របស់វៀតណាមនៅឆ្នាំ ២០២៦។ លោកក៏បានចាត់ទុកថា វៀតណាមត្រូវពង្រឹងទំនាក់ទំនងឧស្សាហកម្មជាមួយដៃគូនៅក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរ៕

TAG
VOV/VOVworld/ឋានៈអន្តរជាតិ/វៀតណាម/ការបោះជំហាន​យ៉ាងខ្លាំង/​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត