logo

ណាតូដាក់ពង្រាយបេសកកម្មសន្តិសុខថ្មីនៅតំបន់ប៉ូល​ខាងជើង

2026/2/12 | 11:39:53
(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នាថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសដាក់ពង្រាយបេសកកម្មថ្មីមួយដែលមានឈ្មោះថា "Arctic Sentry" ដើម្បីបង្កើនសន្តិសុខនៅតំបន់ប៉ូលខាងជើង។
រូបថត៖ REUTERS

យោងតាមសេចក្តីប្រកាសរបស់ណាតូ "Arctic Sentry" គឺជាប្រតិបត្តិការពហុវិស័យ ដែលដំបូងឡើយនឹងប្រមូលផ្តុំ និងសម្របសម្រួលកម្មវិធីដែលមានស្រាប់របស់ប្រទេសសមាជិក ដូចជាសមយុទ្ធរួមរបស់ន័រវេស និងដាណឺម៉ាកនាពេលខាងមុខ។ យោងតាមឧត្តមសេនីយ៍ Alexus Grynkewich មេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធភាពរបស់ណាតូនៅអឺរ៉ុប បេសកកម្មនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តក្នុងការការពារប្រទេសសមាជិក និងរក្សាស្ថិរភាពនៅក្នុងតំបន់មួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុត ប៉ុន្តែក៏មានបញ្ហាប្រឈមបំផុតរបស់ពិភពលោក។

ការសម្រេចចិត្តដាក់ពង្រាយបេសកកម្មនេះ បានធ្វើឡើងក្នុងបរិបទដែលអង្គការណាតូទើបតែជួបប្រទះនឹងវិបត្តិការទូតដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដែលបណ្តាលមកពីចេតនារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបញ្ចូលកោះហ្គ្រីនឡែន ដែលជាតំបន់ដីស្វយ័តរបស់ដាណឺម៉ាក ដោយហេតុផលថា ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិកបានយល់ព្រមដកចេតនានេះបន្ទាប់ពីឈានដល់ «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» ជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត ដើម្បីធានាឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ប៉ូលខាងជើង៕

TAG
VOV/VOVworld/ណាតូ/បេសកកម្មសន្តិសុខ/ប៉ូល​ខាងជើង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត