logo

តំណាងដាណឺម៉ាកនិងសហរដ្ឋអាមេរិក ពិភាក្សាអំពីបញ្ហា ហ្គ្រីនឡែន នៅសេតវិមាន

2026/1/14 | 08:45:43

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា តំណាងជាន់ខ្ពស់របស់ដាណឺម៉ាក បានជួបដោយផ្ទាល់ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន ដើម្បីពិភាក្សាអំពីបញ្ហា ហ្គ្រីនឡែន។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars Loekke Rasmussen។ (រូបថត៖ Sebastian Elias Uth/ Ritzau Scanpix/ តាមរយៈ REUTERS)

យោងតាមព័ត៌មានពីក្រសួងការបរទេសដាណឺម៉ាក ជំនួបនៅសេតវិមាន មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen តំណាងហ្គ្រីនឡែន លោកស្រី Vivian Motzfeldt អនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

ជំនួបនេះត្រូវបានធ្វើឡើង ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចូលកោះហ្គ្រីនឡែន ដែលជាតំបន់មានសារសំខាន់យុទ្ធសាស្ត្រ។

គោលដៅរបស់ប្រទេសដាណឺម៉ាកនៅក្នុងជំនួបនេះ គឺនាំយកការខ្វែងគំនិតគ្នាដែលកើតចេញពីសេចក្តីថ្លែងការណ៍លើបណ្ដាញទំនាក់ទំនងសង្គម មកកាន់តុចរចា ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យគោរពសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់កោះហ្គ្រីនឡែន។

មេដឹកនាំអឺរ៉ុបជាច្រើន ដូចជាប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងការគាំទ្រចំពោះជំហររបស់ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន ដោយបញ្ជាក់ថា មានតែប្រជាជននៃកោះហ្គ្រីនឡែនទេ ដែលមានសិទ្ធិសម្រេចចិត្តលើអនាគតរបស់ខ្លួន៕

TAG
VOV/VOVworld/ដាណឺម៉ាក/សហរដ្ឋអាមេរិក/ហ្គ្រីនឡែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត